AIA និរន្ដរ៍

AIA និរន្ដរ៍

គម្រោងសន្សំជាមួយដំណោះស្រាយការការពារពេញមួយជីវិត

icon health

AIA និរន្ដរ៍

មិនថានៅក្នុងដំណាក់កាលណាមួយនៃជីវិត យើងទាំងអស់គ្នាមិនចង់ក្លាយជាបន្ទុករបស់គ្រួសារនោះឡើយ ហើយយើងក៏សង្ឃឹមថានឹងអាចរស់នៅដោយឯករាជ្យជាមួយប្រាក់សន្សំរបស់យើងផ្ទាល់​។

អាយុអាចទទួលយកការការពារ៖

1 ដល់ 60 ឆ្នាំ

រយៈពេលបណ្ណសន្យារ៉ាប់រង៖

រហូតដល់អាយុ 100 ឆ្នាំ

តើ AIA និរន្ដរ៍គឺជាអ្វី?

តើ AIA និរន្ដរ៍ អាចជួយឲ្យអ្នកសម្រេចគោលដៅក្នុងការសន្សំរបស់អ្នកបានយ៉ាងដូចម្ដេច?

ជម្រើសផលិតផលធានារ៉ាបរងបន្ថែម

ព័ត៌មានសំខាន់ផ្សេងៗទៀត

ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់  AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIACambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្រ្ត របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្រ្តផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្រ្ត ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្រ្តទាំងអស់ ត្រូវតែចេញដោយ ​និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្រ្តដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្ដល់សេវាព្យាបាលវេជ្ជសាស្រ្តនៅក្នុងប្រទេស។

អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្រ្តកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

លោក​អ្នក​អាច​បង់​ប្រាក់បុព្វលាភសម្រាប់​បណ្ណសន្យារ៉ាប់រង​របស់​លោក​អ្នកជាមួយដៃគូបង់ប្រាក់របស់យើង សូមចុចនៅទីនេះ