នៅ អេ អាយ អេ យើងពិតជាដឹងថាវាលំបាកប៉ុណ្ណាក្នុងការសម្រេចចិត្តចំពោះរឿងដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់យើង សម្រាប់ករណីព្យាបាលធ្ងន់ធ្ងរ។ ដូចនេះហើយយើងបានពង្រឹងការផ្តល់ជូនដំណោះស្រាយសុខភាពរបស់យើងអោយកាន់តែប្រសើរ ដោយចូលរួមសហការជាមួយនឹង Teladoc Health ដើម្បីផ្តល់ជូននូវការថែទាំវេជ្ជសាស្រ្តផ្ទាល់ខ្លួនមួយ និងការណែនាំចាប់តាំងពីពេលធ្វើរោគវិនិច្ឆ័យ ពេលព្យាបាល រហូតដល់ពេលជាសះស្បើយឡើងវិញ។
សេវាប្រឹក្សាវេជ្ជសាស្ត្រផ្ទាល់ខ្លួន
តើអ្នកចង់ស្វែងយល់បន្ថែមអំពីការក្លាយជាសមាជិក AIA Prestige Club ដែរឬទេ?
កំណត់សម្គាល់សំខាន់៖
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។