គម្រោងធានារ៉ាប់សុខភាពសម្រាប់កូនៗរបស់អ្នក៖ តើវាចាំបាច់ ឬជាជម្រើស? យើងគួរពិចារណាអំពីតម្រូវការលើគម្រោងការពារសុខភាព
តើកូនរបស់អ្នកតម្រូវឲ្យមានគម្រោងធានារ៉ាប់រងសម្រាប់សុខភាពរបស់ពួកគេដែរឬទេ? សម្រាប់មនុស្សភាគច្រើន ពួកគេកម្របានគិតអំពីវានោះណាស់។ យ៉ាងណាមិញ តម្រូវការចំណាយលើសេវាសុខភាពសម្រាប់កុមារអាចគ្រប់គ្រងបានតាមរយៈតម្លៃ។ ការគិតសំខាន់ចំពោះឳពុកម្តាយថ្មីថ្មោង ឬដំបូង គឺតម្រូវការភ្លាមៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាគ្រែគេង កៅអីទារកដាក់ក្នុងរថយន្ត ឬទឹកដោះគោ។ ប៉ុន្តែតាមការពិតទៅ តម្រូវការសេវាសុខភាពសម្រាប់កុមារអាចមានតម្លៃថ្លៃផងដែរ ហើយអ្នកគួរពិចារណាទិញធានារ៉ាប់រងសុខភាពសម្រាប់កូនតូចជាទីស្រលាញ់និងមានតម្លៃរបស់អ្នក។
ខាងក្រោមនេះជាហេតុផលបួនយ៉ាងដើម្បីពិចារណាលើការទទួលយកការការពារសុខភាពសម្រាប់កូនរបស់អ្នក មិនថាពួកគេមានអាយុប៉ុន្មាននោះទេ៖
#1: ធានាបានការថែទាំសុខភាពប្រកបដោយគុណភាព
មានឪពុកម្តាយមួយចំនួនជ្រើសរើសយកការរង់ចាំរហូតដល់កូនរបស់ពួកគេធំទើបទទួលយកការធានារ៉ាប់រងសុខភាព។ ឳពុកម្តាយខ្លះមានសំណាងដែលទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនរបស់ពួកគេ ផ្តល់ធានារ៉ាប់រងសុខភាពសម្រាប់កូនៗរបស់ពួកគេផងដែរ។ ក្នុងពេលបណ្ដោះអាសន្ន តម្រូវការសេវាសុខភាពរបស់កុមារត្រូវបានចំណាយពីហោប៉ៅនៅតាមមណ្ឌលសេវាសុខភាពសាធារណៈ ឬឯកជន។ ដូចដែលបានរៀបរាប់ខាងលើ កន្លែងផ្តល់សេវាសុខភាពធារណៈភាគច្រើនជាញឹកញាប់ត្រូវបានកក់លើសឬត្រូវរង់ចាំយូរសម្រាប់ការព្យាបាលឬការពិគ្រោះយោបល់ណាមួយ។
#2: ការពារពីជំងឺទូទៅ និងលក្ខខណ្ឌសុខភាពផ្សេងៗ
វាមិនមែនជារឿងចម្លែកទេដែលយើងលឺថាទារកទើបនឹងកើត ឬក្មេងទើបចេះដើរតេះតះ ត្រូវការការព្យាបាលតាមវេជ្ជសាស្រ្ដសម្រាប់ស្ថានភាពសុខភាពមួយចំនួន ជាពិសេសស្ថានភាពផ្លូវដង្ហើម ឬការឆ្លងមេរោគ។ ទោះបីជាមាតាបិតាភាគច្រើនសង្ឃឹមលើអ្វីដែលល្អបំផុតសម្រាប់កូនរបស់ពួកគេក៏ដោយ គម្រោងសេវាសុខភាព ដ៏រឹងមាំអនុញ្ញាតឱ្យពួកគេទទួលបានសេវាសុខភាពប្រកបដោយគុណភាព ឬការពិគ្រោះយោបល់ជាបន្តបន្ទាប់នៅក្នុងករណីក្រោយពេលព្យាបាលនៅមន្ទីរពេទ្យ ដែលអាចជួយឲ្យយើងចាប់រោគសញ្ញាជំងឺបានជាក់លាក់នៅដំណាក់កាលដំបូង និងកាត់បន្ថយការឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរជាងនេះ។
#3: ស្ងប់អារម្មណ៍ផ្លូវចិត្តលើបញ្ហាហិរញ្ញវត្ថុ
ទស្សនទូទៅមិនស្របជាមួយនឹងការទទួលយកគម្រោងធានារ៉ាប់រងសុខភាពមួយសម្រាប់កុមារម្នាក់គឺជាការចំណាយលើការព្យាបាលរបស់ពួកគេ មានតែមួយកម្រិតភាគរយនៃថ្លៃចំណាយសម្រាប់មនុស្សពេញវ័យ។ ក្នុងន័យនេះ វាពិតជាសំខាន់ដែលត្រូវកត់សម្គាល់ថា ថ្លៃព្យាបាលសម្រាប់កុមារគឺមិនខុសពីថ្លៃព្យាបាលសម្រាប់មនុស្សពេញវ័យនោះទេ ហើយក៏មិនធានាលើការឡើងថ្លៃដែលនឹងកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។ ការមានគម្រោងសុខភាពម្រាប់កូនរបស់អ្នកមិនត្រឹមតែអាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនៅពេលដែលកូនៗត្រូវការបំផុតនោះទេ វាក៏ផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុផងដែរ ក្នុងករណីបន្ទាន់ ផ្នែកសុខភាព។
#4: ទទួលយកការការពារដែលមានតម្លៃនិងអត្ថប្រយោជន៍ល្អ
កុមារត្រូវការការថែទាំពិសេសចាប់ពីពេលកើតរហូតដល់ពេញវ័យ។ វាពិតជាល្អក្នុងការមានធានារ៉ាប់រងសុខភាពដើម្បីការពារកូនរបស់អ្នក។
កុមារងាយនឹងឆ្លងមេរោគ ឬឆ្លងជំងឺ ដោយសារតែពួកគេមានប្រព័ន្ធការពាររាងកាយខ្សោយ។ ការទៅជួបពេទ្យញឹកញាប់អាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែនៅក្នុងករណីនៃការធានារ៉ាប់រងសុខភាព ថ្លៃព្យាបាលនៃជំងឺដែលមិនបានមើលឃើញទុកជាមុន ឬការឆ្លងមេរោគដែលឆ្លងដោយកូនរបស់អ្នក នឹងត្រូវរ៉ាប់រងនៅពេលដែលពួកគេចូលមន្ទីរពេទ្យ។
សូមណែនាំដំណោះស្រាយធានារ៉ាប់រងសុខភាពបុគ្គលសម្រាប់កុមារជាមួយ AIA សម្រាប់សុខភាព
AIA សម្រាប់សុខភាព* គឺជាដំណោះស្រាយធានារ៉ាប់រងសុខភាពដែលជួយបង់ថ្លៃព្យាបាលដែលកើតឡើងដោយជំងឺ ឬគ្រោះថ្នាក់។ ផែនការវេជ្ជសាស្រ្តនេះផ្តល់នូវការការពាររយៈពេលវែងជាមួយនឹងការធានារ៉ាប់រងពេញមួយជីវិតចាប់ពីអាយុ 30 ថ្ងៃ។ គម្រោងធានារ៉ាប់រងសុខភាព នេះធានាការបន្តឡើងវិញជាមួយនឹងការធានារ៉ាប់រងអប្បបរមាចាប់ពី $10,000 និងអត្ថប្រយោជន៍ជាច្រើនដើម្បីធានាបាននូវសុខុមាលភាពល្អបំផុត។
ហេតុអ្វីបានជា AIA សម្រាប់សុខភាព ជាជម្រើសដ៏ល្អបំផុតសម្រាប់កូនៗរបស់អ្នក?
- គម្រោងធានារ៉ាបរងដែលមានតម្លៃសមរម្យ ខណៈដែលការធានានូវការចំណាយវេជ្ជសាស្រ្តក្រៅហោប៉ៅរបស់អ្នកត្រូវបានរក្សាទុកក្នុងកម្រិតអប្បបរមាជាមួយនឹងជំនួយហិរញ្ញវត្ថុភ្លាមៗនៅពេលដែលអ្នកត្រូវការវាច្រើនបំផុត។
- មានបណ្តាញមន្ទីរពេទ្យប្រកបដោយគុណភាពនៅកម្ពុជា និងក្រៅប្រទេសចំនួន 129 ដើម្បីជ្រើសរើស។
- បទពិសោធន៍គ្មានសាច់ប្រាក់ជាមួយនឹងការទាមទារងាយស្រួលតាមឌីជីថលតាមរយៈ AIA+
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
- http://mypf.my/risk/life/child-insurance-coverage/
- https://www.cdc.gov/hand-foot-mouth/
- http://www.thestar.com.my/news/nation/2016/06/16/malaysia-on-hfmd-alert/
- http://www.childrenshealthcampaign.org/assets/pdf/School-Kids-Need-Insurance.PDF
- http://www.thestar.com.my/opinion/letters/2010/04/04/claims-for-medical-expenses/