ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំកម្មវិធី Kick-off ពាក់កណ្តាលឆ្នាំ នៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធផលរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូកភ្នំពេញ ហើយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងលោក សំរិទ្ធ មុនី នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់។
កម្មវិធីក្រោមប្រធានបទ «វិសាលភាពកាន់តែធំ កាន់តែប្រសើរ និងថ្មីប្លែក»មួយនេះ បានចាប់ផ្តើមជាមួយនឹងការបង្ហាញនូវលទ្ធផលដ៏អស្ចារ្យក្នុងឆមាសក្នុងទីមួយ។ ក្នុងផ្នែក «វិសាលភាពកាន់តែធំ» សមិទ្ធិផលគួរឲ្យកត់សម្គាល់ រួមមានការវិវត្តនៃវិសាលភាពរបស់នាយកដ្ឋានផ្នែកលក់ដល់ទៅ ៤២២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ “កាន់តែប្រសើរ” សំដៅទៅលើការកែលម្អគួរឲ្យភ្ញាក់ផ្អើលចំពោះបទពិសោធន៍របស់អតិថិជន សមត្ថភាពគ្រប់គ្រងព័ត៌មាន វិធីសាស្រ្តវាយតម្លៃហានិភ័យធានារ៉ាប់រង និងការចាប់ផ្តើមផ្តល់ជូននូវដំណោះស្រាយថ្មីមួយហៅថា អត្ថប្រយោជន៍បន្ថែមលើគ្រោះថ្នាក់ ដែលជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជាពី អេ អាយ អេ ដែលផ្តល់ជូនការការពារលើគ្រោះថ្នាក់នានា និងការចំណាយសម្រាកក្នុងមន្ទីរពេទ្យ រួមទាំងការសង្គ្រោះបន្ទាន់នៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះ ប្រធានបទ “ថ្មីប្លែក” ត្រូវបានរំលេចឡើងក្នុងកម្មវិធីវឌ្ឍនភាពអាជីពឆាប់រហ័ស និងការលើកទឹកចិត្តកាន់តែច្រើនសម្រាប់ទីប្រឹក្សាផែនការជីវិត AIA ដើម្បីសំរេចគោលដៅរបស់ខ្លួន និងបម្រើអតិថិជនរបស់ពួកគាត់ឲ្យបានកាន់តែល្អ។
អេ អាយ អេ ខេមបូឌា ក៏បានប្រកាសអ្នកឈ្នះនៃពានរង្វាន់ទីប្រឹក្សាផែនការជីវិតសម្រាប់ក្លិបលំដាប់ព្រីមៀរឆ្នាំ២០១៩ ដែលរួមមាន៥៤រូបផងដែរ។ ក្នុងនោះ មានសមាសភាពសមាជិក Million Dollar Round Table (“MDRT”) ជាច្រើន និងសមាជិកលំដាប់ Court of the Table (“COT”) ដល់ទៅ២នាក់ ដែលជាអ្នកតំណាងសម្រាប់កម្ពុជាដំបូងបំផុតពីវិស័យធានារ៉ាប់រង ចេញពីប្រតិបត្តិការត្រឹមតែ២ឆ្នាំប៉ុណ្ណោះរបស់ អេ អាយ អេ ខេមបូឌា។
សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ម៉ត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។
លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT ដែលបានកសាងកិត្តិនាមនេះ លឿនជាងគេបំផុត បានលើកឡើងថា «ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានក្លាយជាសមាជិក COT ក្នុង២០១៩។ នេះបង្ហាញថាប្រសិនបើយើងខិតខំធ្វើការជារាល់ថ្ងៃ និងខិតខំដើម្បីសុខុមាលភាពប្រជាជនកម្ពុជា នោះយើងអាចទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាពិសេសគឺតាមរយៈក្រុមហ៊ុនអន្តរជាតិដូចជា អេ អាយ អេ។»
លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ ដោយកត់សម្គាល់ពីការអភិវឌ្ឍដ៏ធំធេងនេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានឃើញ អេ អាយ អេ ខេមបូឌា បានអភិវឌ្ឍដល់កម្រិតណាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ចំនួនទីប្រឹក្សាផែនការជីវិត AIA បានរីកចម្រើនយ៉ាងខ្លាំង ហើយសម្រាប់ខ្ញុំ ការដែលយើងមានសមាជិក Court of the Table ត្រឹមតែក្នុងរយៈពេល២ឆ្នាំនៃប្រតិបត្តិការរបស់យើង គឺជាការរីកចំរើនដ៏ខ្លាំងក្លា។ ជាមួយនឹងការគាំទ្រកាន់តែច្រើនពី អេ អាយ អេ ខេមបូឌា និងសម្ព័ន្ធ អេ អា អេ ទាំងមូល ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានសមិទ្ធផលកាន់តែធំ កាន់តែប្រសើរ និងកាន់តែប្លែកពីទីប្រឹក្សាផែនការជីវិត AIA ក្នុងការការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា។»
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។