យើងទាំងអស់គ្នាមានជីវិតតែមួយ យើងគ្រប់គ្នាតែងប្រាថ្នាចង់បានជីវិតប្រកបដោយសុខភាពល្អ និងអាយុវែង យ៉ាងហោចណាស់ក៏នៅបានឃើញនិងជួយណែនាំដល់កូនចៅជំនាន់ក្រោយផងដែរ។ កុំនៅរង់ចាំទៀត! ចាប់ផ្តើមក្នុងថ្ងៃនេះដោយផ្តល់ការធានាដល់ខ្លួនអ្នកនិងមនុស្សជាទីស្រឡាញ់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញនាថ្ងៃអនាគត។
- អំពីដំណោះស្រាយ
- អត្ថប្រយោជន៍សម្រាប់អ្នក
- ដំណោះស្រាយស្រដៀងគ្នា
ហេតុអ្វីអ្នកគួរជ្រើសរើស AIA ការពារ Premium?
AIA ការពារ Premium ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងកើតឡើងដោយជាយថាហេតុ។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតនៃគម្រោងការពាររបស់អ្នកនឹងត្រូវបានលើកលែង ប្រសិនបើអ្នកត្រូវបានធានា រកឃើញថាមានពីជំងឺធ្ងន់ធ្ងរ។
អត្ថប្រយោជន៍ពិសេសសំខាន់ៗ
ក្រុមហ៊ុន អេ អាយ អេ នឹងទទួលខុសត្រូវក្នុងការលើកលែងការបង់បុព្វលាភរ៉ាប់រងនាពេលអនាគត ប្រសិនបើអ្នកត្រូវបានធានារកឃើញថាមានជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង ឬដំណាក់កាលចុងក្រោយដូចបានបង្ហាញខាងក្រោម៖
សំគាល់៖
- បុព្វលាភធានារ៉ាប់រងនឹងត្រូវលើកលែងរហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។
- ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។
ផ្តល់ការការពារលើ 10 ក្រុមជំងឺធ្ងន់ធ្ងរ
ឧទាហរណ៍
លោក វិជ្ជា អាយុ30ឆ្នាំ មានកូន2នាក់ ។ គាត់កំពុងស្វែងរកដំណោះស្រាយធានារ៉ាប់រងដែលអាចនៅតែបន្តទទួលបានការការពារ ទោះបីជាមានរឿងអកុសលណាមួយកើតឡើងចំពោះលោកក៏ដោយ។ ដូច្នេះលោកសម្រេចចិត្តទិញផលិតផលធានារ៉ាប់រងមូលដ្ឋានរបស់ អេ អាយ អេ ជាមួយទឹកប្រាក់ធានាចំនួន 50,000 ដុល្លារអាមេរិកសម្រាប់ការពាររយៈពេល 25ឆ្នាំ និងបានភ្ជាប់ជាមួយផលិផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM ដែលមានរយៈពេលធានាដូចគ្នា។ បុព្វលាភដែលលោកត្រូវបង់ក្នុងឆ្នាំដំបូងសម្រាប់ AIA ការពារ PREMIUM គឺ US$13.2 ។
អត្ថប្រយោជន៍ផ្តល់ជូនក្រុមគ្រួសាររបស់លោក វិជ្ជា៖
ករណីទី 1៖
លោក វិជ្ជា បានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងក្នុងកំឡុងពេលធានា។
អេ អាយ អេ នឹងលើកលែងការបង់បុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេល 1 ឆ្នាំ ក្នុងកំឡុងពេលដែលលោកវិជ្ជា ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។
ករណីទី 2៖
លោក វិជ្ជា បានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយក្នុងកំឡុងពេលធានា។
បុព្វលាភធានារ៉ាប់រងនាពេលអនាគតទាំងអស់នឹងត្រូវបានលើកលែង លោក វិជ្ជា និងក្រុមគ្រួសារអាចបន្តទទួលបានការពាររហូតដល់ចុងបញ្ចប់នៃរយៈពេលធានា ដោយមិនតម្រូវអោយបង់បុព្វលាភធានារ៉ាប់រងបន្ថែមមកកាន់ អេ អាយ អេ នោះទេ។
ករណីទី 3៖
ប្រសិនបើមានរឿងអកុសលកើតឡើងចំពោះលោក វិជ្ជា ហើយលោកបានទទួលមរណៈភាពដោយសារមូលហេតុណាមួយ (ជំងឺ ឬគ្រោះថ្នាក់) ក្នុងកំឡុងពេលធានា។
គ្រួសាររបស់លោកបានទទួលប្រាក់សំណងចំនួន 50,000 ដុល្លារអាមេរិក។ ផលិតផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM និងផលិតផលធានារ៉ាប់រងមូលដ្ឋានរបស់លោកត្រូវបានបញ្ចប់។