AIA Samrab Sokhapheap
2268496553

AIA LoanCare

ការពារឥណទានរបស់គ្រឹះស្ថានលោកអ្នក និងធានាអនាគតដ៏ប្រសើរដល់អតិថិជនលោកអ្នក

icon health

AIA LoanCare

ជួយឲ្យគ្រឹះស្ថានលោកអ្នកមានការរៀបចំរួចជាស្រេច បន្ថយហានិភ័យ និងផ្តល់ការការពារដែលមានអត្ថន័យ នៅពេលដែលវាមានសារៈសំខាន់បំផុត។

សមាជិកអ្នកត្រូវបានធានារ៉ាប់រង៖

18 – 65 ឆ្នាំ

រយៈពេលនៃការធានារ៉ាប់រង៖

1 – 30 ឆ្នាំ

តើ AIA LoanCare ជួយការពារឥណទានរបស់គ្រឹះស្ថានលោកអ្នក និងធានាអនាគតដ៏ប្រសើរដល់អតិថិជនលោកអ្នកដោយរបៀបណា?

AIA LoanCare ត្រូវបានបង្កើតឡើងដើម្បីការពារអតិថិជនឥណទានរបស់លោកអ្នកពីការលំបាកផ្នែកហិរញ្ញវត្ថុ ដោយផ្តល់ការធានារ៉ាប់រងលើបំណុលដែលនៅសល់ ក្នុងករណីអកុសលដែលគាត់ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ស្របពេលគ្នា វាអាចធានាបានថា គ្រួសាររបស់ពួកគាត់មិនត្រូវទទួលបន្ទុកនៃបំណុលដែលនៅសល់ ឬក៏ត្រូវបាត់បង់ទ្រព្យសម្បត្តិដែលបានដាក់ធានានោះទេ – វាជាការផ្តល់សុវត្ថិភាពផ្លូវចិត្ត កំឡុងពេលជីវិតជួបប្រទះនឹងស្ថានភាពលំបាកបំផុត។
គម្រោងនេះផ្តល់ជូននូវលក្ខណៈពិសេសដ៏ទាក់ទាញដូចខាងក្រោម៖

សេចក្តីសង្ខេបអត្ថប្រយោជន៍

សម្គាល់៖
អត្ថប្រយោជន៍ខាងលើនេះ ត្រូវអនុលោមតាម ខ លក្ខខណ្ឌ និងករណីមិនធានា ដូចដែលបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង។

សំណួរដែលត្រូវបានសួរញឹកញាប់

លោកអ្នកអាចជ្រើសរើសរវាងលោកអ្នក ឬភរិយារបស់លោកអ្នក ធ្វើជាសមាជិកអ្នកត្រូវបានធានារ៉ាប់រងនៃ AIA LoanCare ដោយប្រើលេខឥណទាន ដើម្បីស្នើសុំគម្រោងធានារ៉ាប់រងមួយនៅក្រោម AIA LoanCare នេះ។

ទេ។ ទឹកប្រាក់ធានារ៉ាប់រង នឹងស្មើជាមួយប្រាក់កម្ចីដែលនៅសល់របស់លោកអ្នក ប៉ុន្តែលោកអ្នកអាចជ្រើសរើសយកទឹកប្រាក់ធានារ៉ាប់រងថេរ ឬថយចុះ ផ្អែកលើតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។

ទេ។ រយៈពេលធានារ៉ាប់រង នឹងស្មើជាមួយរយៈពេលកម្ចីរបស់លោកអ្នក ប៉ុន្តែនឹងអនុវត្តការផុតសុពលភាព នៅពេលលោកអ្នកមានអាយុ 70 ឆ្នាំ។

ទេ។ លោកអ្នកអាចជ្រើសរើសចាប់ពី 1 ឆ្នាំ រហូតដល់ 30 ឆ្នាំ ប៉ុន្តែកំណត់ត្រឹមរយៈពេលកម្ចីរបស់លោកអ្នក។

ទេ។ លោកអ្នកអាចទិញ “AIA ទូទាត់សងប្រាក់កម្ចី” ដែលជាគម្រោងការពារកម្ចីសម្រាប់បុគ្គលម្នាក់ៗដូចជាលោកអ្នក។

អាច។ លោកអ្នកអាចស្នើសុំបង់បោះគម្រោងធានារ៉ាប់រងរបស់លោកអ្នក នៅពេលណាក៏បាន ហើយលោកអ្នកនឹងទទួលបានតម្លៃនៃការបោះបង់ធានារ៉ាប់រង (ប្រសិនបើមាន) តាមតារាងអត្ថប្រយោជន៍របស់លោកអ្នក។

ទេ។ ប្រសិនបើលោកអ្នកលែងជាកូនបំណុលរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង មុនពេលផុតសុពលភាពនៃធានារ៉ាប់រងរបស់លោកអ្នក លោកអ្នកនឹងទទួលបានតម្លៃនៃការបោះបង់ធានារ៉ាប់រង តាមតារាងអត្ថប្រយោជន៍របស់លោកអ្នក ហើយបន្ទាប់ពីនេះ ធានារ៉ាប់រងរបស់លោកអ្នកនឹងត្រូវបានបញ្ចប់។

លោកអ្នកអាចមើលអត្ថប្រយោជន៍នែការការពាររបស់លោកអ្នក តាមរយៈកម្មវិធីទូរស័ព្ទដៃ AIA+

ទេ។ លោកអ្នកអាចទិញគម្រោងធានារ៉ាប់រងថ្មីសម្រាប់កម្ចីថ្មីរបស់លោកអ្នក ហើយបញ្ចប់គម្រោងធានារ៉ាប់រងនេះ និងទទួលបានតម្លៃនៃការបោះបង់ធានារ៉ាប់រង​ (ប្រសិនបើមាន)​ តាមតារាងអត្ថប្រយោជន៍របស់លោកអ្នក។

ទេ។ អ្នកទាមទារសំណងអាចជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផលទី 2 ឬសាច់ញាតិណាមួយដែលជិតបំផុតរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ប៉ុន្តែពួកគាត់អាចស្នើសុំជំនួយពីម្ចាស់បំណុល ឬទាក់ទងមកសេវាបម្រើអតិថិជន អេ អាយ អេ តាមលេខទូរស័ព្ទ 086 999 242

អាច ប្រសិនបើព្រឹត្តិការណ៍នៃការបាត់បង់នោះកើតឡើងក្នុងកំឡុងរយៈពេលធានារ៉ាប់រង និងធានារ៉ាប់រងមានសុពលភាព។ ហើយការបាត់បង់នោះត្រូវមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យដែលបានចុះបញ្ជី យ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្ត ថាការបាត់បង់នោះមានរយៈពេលយ៉ាងហោចណាស់ 6 (ប្រាំមួយ) ខែ។

ព័ត៌មានសំខាន់ផ្សេងៗទៀត

មិនមាន

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។

លោក​អ្នក​អាច​បង់​ប្រាក់បុព្វលាភសម្រាប់​បណ្ណសន្យារ៉ាប់រង​របស់​លោក​អ្នកជាមួយដៃគូបង់ប្រាក់របស់យើង សូមចុចនៅទីនេះ