ការផ្លាស់ប្តូរចំនួនបុព្វលាភធានារ៉ាប់រងនៃគម្រោង “AIA សម្រាប់សុខភាព”

សូមអរគុណចំពោះការជ្រើសរើស និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។​

បុព្វលាភធានារ៉ាប់រងសម្រាប់ការបន្តសុពលភាពនៃគម្រោង “AIA សម្រាប់សុខភាព” របស់លោកអ្នក នឹងត្រូវបានផ្លាស់ប្តូរ។

ភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្រ្តនាពេលថ្មីៗនេះ បានធ្វើឱ្យការពិនិត្យរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធិភាព ដែលជាជំនួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ និងជួយឱ្យជីវិតកាន់តែយូរអង្វែង។ ទាំងនេះបានធ្វើឱ្យថ្លៃនៃការពិនិត្យរោគវិនិច្ឆ័យ និងការព្យាបាលវេជ្ជសាស្រ្ត មានការកើនឡើង។ ជាលទ្ធផលនៃការកើនឡើងនៃថ្លៃសេវាវេជ្ជសាស្រ្តនេះ និងការកើនឡើងនៃអាយុរបស់លោកអ្នកតម្រូវឱ្យយើងខ្ញុំត្រូវធ្វើការផ្លាស់ប្តូរបុព្វលាភធានារ៉ាប់រង (ដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង) ដើម្បីធានាថា យើងខ្ញុំអាចបន្តផ្តល់ជូនការការពារដ៏ទូលំទូលាយ និងប្រកបដោយទំនុកចិត្តជូនលោកអ្នក។

សូមធ្វើការទូទាត់តាមរយៈតំណ​បង់បុព្វលាភធានារ៉ាប់រងដែលបាន​ផ្ញើជូននៅក្នុងសារ ​(SMS) របស់លោកអ្នក។​ នៅពេលលោកអ្នកធ្វើការទូទាត់បុព្វលាភធានារ៉ាប់រង  មានន័យថាលោកអ្នកបានយល់ព្រមបន្តការ​ការពាររជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។

សម្រាប់ការប្រឹក្សាបន្ថែម សូមទាក់ទងទីប្រឹក្សាផែនការជីវិតរបស់លោកអ្នក ឬ​តេឡេក្រាម AIACambodia_bot។​ លោកអ្នកក៏អាចពិនិត្យលិខិតស្តីពីការកែប្រែបុព្វលាភធានារ៉ាប់រងនេះ នៅក្នុងកម្មវិធីទូរស័ព្ទដៃ (Mobile App) AIA+ https://bit.ly/AIAPlusCambodia

យើងខ្ញុំសូមប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជួយអតិថិជនឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សូមថ្លែងអំណរគុណ​​​​សាជាថ្មី ដែលបានជ្រើសរើសក្រុមហ៊ុន ​អេ អាយ អេ ខេមបូឌា ក្នុងការផ្តល់ការការពារ​ហិរញ្ញវត្ថុជូនលោកអ្នក និង​ ក្រុមគ្រួសារ។