AIA ខេមបូឌា កំពុងអនុវត្តការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អតិថិជន ដើម្បីធានាបានថាព័ត៌មានរបស់អតិថិជនទាំងអស់មានភាពត្រឹមត្រូវ ពេញលេញ និងបច្ចុប្បន្នភាព ស្របតាមកាតព្វកិច្ចផ្នែកបទប្បញ្ញត្តិ និងការការពារអតិថិជន។ ការរក្សាព័ត៌មានអត្តសញ្ញាណប័ណ្ណដែលត្រឹមត្រូវរបស់អតិថិជន នឹងជួយឱ្យយើងខ្ញុំផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាព និងភាពរលូនជូនទៅដល់អតិថិជនទាំងអស់។
បាទ/ចាស។ ប្រសិនបើលោកអ្នកបានទទួលសំណើនេះតាមរយៈបណ្តាញផ្លូវការរបស់ AIA ខេមបូឌា ដូចជា Telegram, Facebook ឬតាមរយៈទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត AIA (AIA Life Planner) របស់លោកអ្នក នោះលោកអ្នកអាចបន្តធ្វើបច្ចុប្បន្នភាពដោយមានទំនុកចិត្តបាន។
ការធ្វើបច្ចុប្បន្នភាពទៅលើឯកសារអត្តសញ្ញាណរបស់លោកអ្នក នឹងជួយឱ្យ AIA ខេមបូឌា ក្នុងការ៖
- ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកបានយ៉ាងត្រឹមត្រូវ
- ការពារបណ្ណសន្យារ៉ាប់រង និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
- រក្សាព័ត៌មានអតិថិជនឱ្យមានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព
- ដំណើរការសំណើសេវាកម្មពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងបានកាន់តែមានប្រសិទ្ធភាព
- គាំទ្រដល់ដំណើរការសំណង និងការទូទាត់អត្ថប្រយោជន៍
- អនុលោមតាមតម្រូវការរបស់លក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ
លោកអ្នកអាចតម្រូវឱ្យធ្វើបច្ចុប្បន្នភាពឯកសារអត្តសញ្ញាណ ប្រសិនបើ៖
- លោកអ្នកជាម្ចាស់បណ្ណសន្យារ៉ាប់រង ឬជាបុគ្គលដែលត្រូវបានធានារ៉ាប់រង
- NID របស់លោកអ្នកបានផុតសុពលភាព
- AIA ខេមបូឌា មិនមានព័ត៌មាន NID របស់លោកអ្នកនៅក្នុងប្រព័ន្ធគ្រប់គ្រង
- លោកអ្នកទើបបានបន្តសុពលភាព ឬធ្វើ NID ថ្មី
- លោកអ្នកត្រូវបាន AIA ខេមបូឌា ទាក់ទងដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន
តើខ្ញុំអាចធ្វើបច្ចុប្បន្នភាព NID ដោយរបៀបណា?
លោកអ្នកអាចធ្វើបច្ចុប្បន្នភាពបានតាមមធ្យោបាយដូចខាងក្រោម៖
- ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធអនឡាញ តាមរយៈតំណភ្ជាប់ ផ្លូវការដែលជូនផ្តល់ដោយ AIA ខេមបូឌា
- អញ្ជើញមកកាន់ការិយាល័យកណ្តាល ឬសាខារបស់ AIA ខេមបូឌា
- ទាក់ទងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត AIA (AIA Life Planner) របស់លោកអ្នក ដើម្បីទទួលបានជំនួយក្នុងការធ្វើបច្ចុប្បន្នភាព
សម្រាប់ជំនួយ សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ AIA តាមលេខរយៈលេខទូរស័ព្ទ +855 86 999 242។
សូមត្រៀម៖
- ឯកសារអត្តសញ្ញាណកម្ពុជាដែលមានសុពលភាព (អត្តសញ្ញាណប័ណ្ណជាតិ ឬលិខិតឆ្លងដែន)
- លេខបណ្ណសន្យារ៉ាប់រង AIA
សូមផ្ទុកឡើង (upload) NID ដែលបានបន្តសុពលភាពថ្មី តាមរយៈតំណភ្ជាប់សម្រាប់ធ្វើបច្ចុប្បន្នភាព ដើម្បីឱ្យយើងខ្ញុំអាចកែប្រែព័ត៌មាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបាន។
សូមធ្វើការទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត AIA (AIA Life Planner) របស់លោកអ្នក ដើម្បីទទួលបានជំនួយ។ លោកអ្នកអាចត្រូវបំពេញទម្រង់ស្នើសុំកែប្រែព័ត៌មាន និងភ្ជាប់ជាមួយនឹងឯកសារដែលពាក់ព័ន្ធ។ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ហើយ AIA ខេមបូឌា នឹងពិនិត្យ និងដំណើរការកែប្រែព័ត៌មានជូនលោកអ្នក។
មិនចាំបាច់ទេ។ ប្រសិនបើបណ្ណសន្យារ៉ាប់រងទាំងអស់ស្ថិតក្រោមប្រវត្តិអតិថិជនតែមួយ លោកអ្នកគ្រាន់តែធ្វើបច្ចុប្បន្នភាពម្តងតែប៉ុណ្ណោះ។
ដើម្បីការពារឯកជនភាព និងសុវត្ថិភាព ម្ចាស់បណ្ណសន្យារ៉ាប់រងនីមួយៗគួរតែដាក់ស្នើព័ត៌មានដោយខ្លួនឯងផ្ទាល លើកលែងតែក្នុងករណីដែលមានការអនុញ្ញាតត្រឹមត្រូវ។
សម្រាប់កុមារដែលមានអាយុក្រោម 18 ឆ្នាំ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលដែលត្រូវបានធានារ៉ាប់រង អាចដាក់ស្នើ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានឯកសារអត្តសញ្ញាណជំនួសកុមារបាន។
AIA ខេមបូឌា នឹងពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នក។ បន្ទាប់ពីការផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់ ព័ត៌មានអតិថិជនរបស់លោកអ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាព។
បន្ទាប់ពីដាក់ស្នើរួច លោកអ្នកនឹងឃើញសារបញ្ជាក់នៅលើអេក្រង់ ដែលបង្ហាញថាសំណើរបស់លោកអ្នកត្រូវបានដាក់ស្នើដោយជោគជ័យ។
លោកអ្នកនឹងមិនទទួលបានការជូនដំណឹងដោយឡែកទេ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពត្រូវបានបញ្ចប់។ ទោះជាយ៉ាងណា ប្រសិនបើមានតម្រូវការព័ត៌មានបន្ថែម ឬតម្រូវឱ្យលោកអ្នកចាត់វិធានការបន្ថែមនោះ AIA ខេមបូឌា អាចទាក់ទងទៅកាន់លោកអ្នកតាមព័ត៌មានទំនាក់ទំនងដែលបានចុះក្នុងប្រព័ន្ធទិន្នន័យ។
ការដាក់ស្នើរបស់លោកអ្នកអាចមិនត្រូវបានទទួលជោគជ័យ ប្រសិនបើ៖
- រូបភាពដែលបានផ្ទុកឡើង (upload) មិនច្បាស់
- ឯកសារអត្តសញ្ញាណបានផុតសុពលភាព
- ព័ត៌មានដែលបានផ្តល់ឱ្យមិនមានភាពពេញលេញ
- ព័ត៌មាននៅលើឯកសារដែលបានផ្ទុកឡើង មិនត្រូវនឹងព័ត៌មាននៅក្នុងប្រព័ន្ធរបស់យើងខ្ញុំ
ក្នុងករណីនេះ លោកអ្នកអាចត្រូវបានស្នើឱ្យដាក់ស្នើព័ត៌មានម្តងទៀត។
បាទ/ចាស។ AIA ខេមបូឌា ប្តេជ្ញាការពារ និងរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ព័ត៌មានទាំងអស់ដែលដាក់ស្នើតាមរយៈបណ្តាញផ្លូវការរបស់ AIA ខេមបូឌា នឹងត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។
ដើម្បីការពារព័ត៌មានរបស់លោកអ្នក៖
- សូមមេត្តាប្រើតែតំណភ្ជាប់ដែលផ្ញើតាមរយៈបណ្តាញផ្លូវការរបស់ AIA ខេមបូឌា តែប៉ុណ្ណោះ
- សូមកុំធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈគេហទំព័រ ឬសារពីបណ្តាញសង្គមដែលមិនមែនជាផ្លូវការ
- សូមទាក់ទងផ្នែកសេវាកម្មអតិថិជន AIA ប្រសិនបើលោកអ្នកមិនទុកចិត្តអំពីសំណើ
សូមធ្វើការសាកល្បងតាមវិធីខាងក្រោម៖
- ពិនិត្យការភ្ជាប់អ៊ីនធឺណិតរបស់លោកអ្នក
- ពិនិត្យ និងចូលទៅកាន់ (Refresh) គេហទំព័រសាជាថ្មីម្តងទៀត
- ប្រើកម្មវិធីដើម្បីចូលទៅកាន់គេហទំព័រ (Browser) ថ្មីផ្សេងទៀត ឬប្រើប្រាសឧបករណ៍ផ្សេងដើម្បីចូលទៅកាន់តំណភ្ជាប់
- សាកល្បងម្តងទៀតនៅពេលក្រោយ
ប្រសិនបើបញ្ហានៅតែបន្ត សូមមេត្តាទាក់ទងទៅកាន់ផ្នែកសេវាកម្មអតិថិជន AIA ដើម្បីទទួលបានជំនួយ។
សូមទាក់ទងទៅកាន់ផ្នែកសេវាកម្មអតិថិជន AIA ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត AIA (AIA Life Planner) របស់លោកអ្នកឱ្យបានឆាប់រហ័ស ដើម្បីទទួលបានជំនួយ។
ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការធ្វើបច្ចុប្បន្នភាព NID សូមទាក់ទងទៅកាន់៖
ផ្នែកសេវាកម្មអតិថិជន AIA
- ទូរស័ព្ទ៖ 086 999 242
- អ៊ីមែល៖ kh.customercare@aia.com
- គេហទំព័រ៖ www.aia.com.kh