តម្រងនោម ជាប្រព័ន្ធចម្រោះធម្មជាតិនៅក្នុងខ្លួនរបស់អ្នក
ចម្រោះសារជាតិក្នុងឈាមរបស់អ្នក (រហូតដល់ ១៨០ លីត្រនៃសារធាតុរាវជារៀងរាល់ថ្ងៃ!) |
កម្ចាត់កាកសំណល់គ្រោះថ្នាក់ និង សារធាតុរាវលើសពីតម្រូវការនៅក្នុងប្លោកនោម |
ផលិតអ័រម៉ូនដែលជួយបែងចែកឲ្យចរន្តឈាមរត់សព្វពេញរាង្គកាយ |
តើមានកត្តាអ្វីខ្លះដែលអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម?
ដោយសារតែមុខងារចម្បងរបស់តម្រងនោម គឺចម្រោះឈាម ដូចនេះតម្រងនោមអាចរងផលប៉ះពាល់ដោយសារស្ថានភាពឈាម និង ចំណុះរបស់ឈាម ។ ការខូចតម្រងនោមភាគច្រើន បណ្ដាលមកពីការខូចសសៃឈាម នៅក្នុងតម្រងនោម ។ កត្តាដែលអាចធ្វើឲ្យខូចដល់សសៃឈាមរួមមាន៖
កម្រិតស្ករឡើងខ្លាំង ដូចជាជំងឺទឹកនោមផ្អែម |
ជំងឺលើសឈាម |
ការប្រើថ្នាំមួយចំនួនក្នុងរយៈពេលយូរ ដូចជា ibuprofen |
ស្ថានភាពធ្ងន់ធ្ងរ រ៉ាំរ៉ៃ និង ដំណាក់កាលចុងក្រោយ: តើខុសគ្នាដូចម្ដេចខ្លះ?
![]() |
ស្ថានភាពធ្ងន់ធ្ងរ: បាត់បង់ភ្លាមៗ នូវមុខងាររបស់តម្រងនោមដោយសារបញ្ហាដែលបង្កឲ្យមានស្ថានភាពតឹងតែងដូចជាជំងឺ ឬ ជាតិពុល ។ មុខងាររបស់តម្រងនោម ជាទូទៅអាចបញ្រ្ចាស់ទៅវិញទៅមក ។ ការព្យាបាល: ប្រើថ្នាំអង់ទីប៊ីយ៉ូទិក ដើម្បីការពារការឆ្លងមេរោគ ឬ ថ្នាំបញ្ចុះទឹកនោមដើម្បីបញ្ចុះសារធាតុរាវដែលលើសតម្រូវការ។ រោគសញ្ញាខូចតម្រង់នោមធ្ងន់ធ្ងរ: នោមតិចម្តងម្កាល ការស្ទះសារធាតុរាវនៅប្រអប់ជើង ជើង ងងុយដេក វិលមុខ ឬ ហេវហត់អស់កម្លាំង។ |
![]() |
ស្ថានភាពរ៉ាំរ៉ៃ: ដំណើរការកើតឡើងសន្សឹមៗ ដែលធ្វើឲ្យតម្រងបាត់បង់មុខងាររបស់ខ្លួន ។ អាចជិតដល់ដំណាក់កាលចុងក្រោយ ។ ការព្យាបាល: គ្រប់គ្រងរោគសញ្ញា និង ផលវិបាក កាត់បន្ថយការវិវត្តន៍របស់ជំងឺ។ រោគសញ្ញាខូចតម្រង់នោមរ៉ាំរ៉ៃ: ហើមប្រអប់ជើង ឬ ជើង ងងុយដេក បត់ជើងចេញឈាម ស្រេកទឹកខ្លាំង។ |
![]() |
ដំំណាក់កាលចុងក្រោយ: មុខងាររបស់តម្រងនោម ត្រូវបានបញ្ចប់ទាំងស្រុង ។ តម្រូវឲ្យលាង ឬ ប្ដូរតម្រងនោម។ រោគសញ្ញានៃការខូចតម្រង់នោមដំណាក់កាលចុងក្រោយ: វិលមុខ ក្អួត នោមតិច មិននោម ហើមប្រឡង់ភ្នែក ឬ ហើមកែងជើង។ |
របកគំហើញដ៏លឿន
ប្រជាជនម៉ាឡេស៊ី ១៤ នាក់ក្នុងចំណោម ១០០,០០០ នាក់ កើតជំងឺខូចតម្រងនោម |
ប្រទេសម៉ាឡេស៊ីមានករណីលាងតម្រងនោមថ្មីៗចំនួន ៦,០០០ ករណី ក្នុងមួយឆ្នាំៗ |
៩៨% នៃពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីរង់ចាំផ្ដល់សរីរាង្គក្នុង ជាអ្នកជំងឺខូចតម្រងនោម (យោងតាមសារព័ត៌មាន The Star) |
រក្សាតម្រងនោមឲ្យមានសុខភាពល្អ
ឈប់ជក់បារី |
គ្រប់គ្រងតាមដានជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម |
កាត់បន្ថយការញ៉ាំប្រៃ |
ហាត់ប្រាណ និង រក្សាទម្ងន់ដើម្បីសុខភាពល្អ |
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
http://www.webmd.com/a-to-z-guides/tc/chronic-kidney-disease-cause
http://www.mayoclinic.org/diseases-conditions/chronic-kidney-disease/diagnosis-treatment/treatment/txc-20208292
http://www.thestar.com.my/news/nation/2016/03/16/health-ministry-9point98-on-organ-donor-waiting-list-are-kidney-patients/
http://www.freemalaysiatoday.com/category/nation/2016/08/16/kidney-diseases-show-upward-trend/
http://www.thestar.com.my/news/nation/2013/05/31/4000-diagnosed-with-kidney-failure-each-year/
http://www.themalaymailonline.com/malaysia/article/20000-kidney-patients-waiting-for-transplants-says-lam-thye
http://www.nkf.org.my/kidney_information
http://www.nkfs.org/prevention/healthy-eating/nutrition-in-kidney-disease-prevention/
https://www.kidney.org/atoz/content/kidneycancer
http://www.renal.org/information-resources/the-uk-eckd-guide/ckd-stages#sthash.X2hDYWDm.ehxUNXhM.dpbs
http://jamanetwork.com/journals/jama/fullarticle/2524193
http://mcb.berkeley.edu/courses/mcb135e/kidneyprocess.html
http://www.mayoclinic.org/diseases-conditions/kidney-failure/basics/symptoms/con-20024029
https://medlineplus.gov/ency/article/000471.htm
https://www.davita.com/kidney-disease/overview/stages-of-kidney-disease/stage-5-of-chronic-kidney-disease/e/4753