គ្រឿងផ្សំពិសេសប្រចាំខែ៖ ដំឡូងជ្វា
រាប់ចាប់ពីសម្លរដ៏មានឱជារស រហូតដល់បង្អែម ដំឡូងជ្វាដែលសម្បូរដោយទឹក មិនត្រឹមតែបន្ថែមភាពផ្អែមប្លែកដល់មុខម្ហូបនោះទេ វាថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនថែមទៀត ដោយធ្វើឲ្យវាក្លាយទៅជា “មុខម្ហូប” មួយដ៏អស្ចារ្យ។
ធាតុពិតដ៏គួរឲ្យចាប់អារម្មណ៍
![]() |
|
អត្ថប្រយោជន៍នៃសារជាតិផ្អែមរបស់វា សម្រាប់សុខភាព
សម្បកមានពណ៌ទាំងនេះ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាខ្លាំង
ទាំងនេះ ជាអត្ថប្រយោជន៍ទាំងប្រាំមួយ នៃដំឡូងជ្វា។
ពង្រឹងភាពស៊ាំងនឹងមេរោគ
ដំឡូងជ្វា សម្បូរទៅដោយសារជាតិបេតាការ៉ូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មចម្បងមួយ រួមជាមួយវីតាមីន C និង B វីតាមីនស្រដៀងគ្នា សារជាតិដែក និង ផុសផុរុស ។
សារជាតិបំប៉នទាំងនេះ ជួយពង្រឹងភាពស៊ាំងនិងមេរោគរបស់រាង្គកាយ
និង ជួយការពាររាង្គកាយពីជំងឺផ្សេងៗជាច្រើន។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ទោះបីជាវាមានជាតិផ្អែមក្ដី ដំឡូងជ្វា មានជាតិស្ករកម្រិតទាប យោងតាមកម្រិតសន្ទស្សន៍នៃសារជាតិស្ករ ។
ការសិក្សាថ្មីៗបង្ហាញថា ដំឡូងជ្វាបានកាត់បន្ថយ កម្រិតកកើតមេរោគដែលមានក្នុងសារជាតិស្ករក្នុងឈាម
ឲ្យស្ថិតក្នុងកម្រិតទាប និង ជួយដល់សារធាតុអ៊ុយស៊ីលីនក្នុងខ្លួនមនុស្សដែលកើតជំងឺទឹកនោមផ្អែម។
សម្រួលដល់ប្រព័ន្ធរំលាយអាហារ
សារជាតិសសៃកម្រិតខ្ពស់ដែលមាននៅក្នុងដំឡូងជ្វា ជួយការពារជំងឺទល់លាមក
និង ជំរុញភាពទៀងទាត់នៃប្រព័ន្ធរំលាយអាហារនៅក្នុងខ្លួន ។
ដំឡូងជ្វាជួយកាត់បន្ថយការឈឺចាប់ក្នុងក្រពះ និង ពោះវៀនតូច។
ប្រឆាំងនឹងជំងឺមហារីក
យោងតាមការសិក្សាដែលធ្វើឡើងដោយ សាលារៀន Harvard
ផ្នែកអាហារូបត្ថម្ភសម្រាប់សុខភាពសាធារណៈ
របបអាហារដែលសម្បូរដោយសារជាតិ បេតាការ៉ូទីន ដូចជាដំឡូងជ្វា អាចជួយការពារប្រឆាំង
និងជំងឺមហារីកក្រពេញប្រ៉ូស្តាត ។
វាក៏អាចការពារបានផងដែរនូវជំងឺមហារីកពោះវៀនធំ ពោះវៀនតូច និង ជំងឺមហារីកផ្សេងៗ។
ជំនួយដល់ភ្នែក
ការសិក្សាមួយដែលធ្វើឡើងដោយ វិទ្យាស្ថានស្រាវជ្រាវផ្នែកម្ហូបអាហារ
និង អាហារូបត្ថម្ភបានរកឃើញថា ដំឡូងជ្វាពណ៌ស្វាយ
ជាពិសេស មានផ្ទុកនូវក្រុមកោសិកាប្រឆាំងអុកស៊ីតកម្ម ដែលជំនួយដល់ភ្នែក ។
ដោយសម្បូរដោយវីតាមីន A ដំឡូងជ្វា ក៏អាចធ្វើឲ្យ ភ្នែកដែលស្រវាំង មានភាពប្រសើរឡើងផងដែរ។
ព្យាបាលការឈឺសន្លាក់
សារជាតិបេតាការ៉ូទីន ម៉ាញ៉េស្យ៉ូម សង្ក័សី
និង វីតាមីន B បានធ្វើឲ្យដំឡូងជ្វាក្លាយជា
ប្រភពនៃអាហារដែលមានសារៈសំខាន់បំផុត ក្នុងការព្យាបាលជំងឺសន្លាក់ ។
ទឹកដែលដាំដំឡូងជ្វា អាច យកមកលាបនៅលើសន្លាក់ ដើម្បីបន្ថយការឈឺសន្លាក់។
វិធីសាស្ត្រចម្អិនដំឡូងជ្វា
ដំឡូងជ្វា ជាប្រភេទផ្លែឈើម្យ៉ាងដែលល្អ សម្បូរ និង ពោរពេញដោយសារជាតិល្អៗជាច្រើន ។ ខាងក្រោមនេះជាវិធីសាស្រ្តចម្អិនឲ្យឆ្អិនលឿន និង ផ្ដល់ផលល្អដល់សុខភាពដើម្បីទទួលបាននូវជីវជាតិល្អបំផុតរបស់ ដំឡូងជ្វា។
ស្ងោរ
ការស្ងោរដំឡូងជ្វា មិនគ្រាន់តែជាវិធីសាស្រ្តសាមញ្ញក្នុងការចម្អិននោះទេ វាថែមទាំងរក្សាបាននូវសារជាតិអាហារូបត្ថម្ភ និង សារជាតិប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងបន្លែផងដែរ។
ស្ងោរដំឡូងជ្វាដែលកាត់ជាកង់ៗ នៅក្នុងឆ្នាំងដាក់អំបិលមួយចិប រហូតដល់ផុយ រួចញ៉ាំតាមធម្មតា ឬ លាយជាមួយទឹកដោះគោជូ ឬ ហាន់ជាចំណិតៗលាយជាមួយស្លឹក cinnamon ។ តើញ៉ាំទាំងសម្បកមិនអីទេ? ទទួលបានអត្ថប្រយោជន៍បន្ថែមពីសារជាតិសសៃ និង ប៉ូតាស្យូម ប្រសិនបើអ្នកញ៉ាំទាំងសម្បក។
ចំហុយ
រៀបចំឆ្នាំងចំហុយ ចាក់ទឹកចូលរួចស្ងោរ បន្ថយភ្លើងរហូតដល់ពុះតិចៗ រួចចំហុយដល់ ផុយ ប្រមាណ ២០ នាទី ។ ចាក់គ្រឿងចំហុយបែបអាស៊ីចូល អ្នកអាចជ្រលក់ដំឡូងជ្វាដែលចំហុយរួច ជាមួយទឹកជ្រលក់ដែលធ្វើពីខ្ទឹមបៃតងហាន់ ទឹកខ្មេះធ្វើពីអង្ករ ខ្ទឹមស និង ទឹកជ្រលក់ត្រី។
ដុត
កាត់ដំឡូងជ្វាជាកង់ៗ លាបប្រេងអូលីវ និង ទឹកឃ្មុំ រួចដាក់ចូលក្នុងឡដុតប្រមាណពី ២៥ ទៅ ៣០ នាទី ។ ដំឡូងជ្វាឆ្អិនឡើងពណ៌ក្រហមដូចមាស ឯសម្បកក្រៅមានពណ៌ដូចស្ករតាំងម៉ែ ប៉ុន្តែសាច់ដំឡូងខាងក្នុងនៅតែទន់ និង ផ្អែម - ជាអាហារសម្រន់ ឬ អាហារបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់សុខភាព។
អាំង
កាត់ដំឡូងជ្វាជាចំណិតវែងៗ រោយប្រេងអូលីវពីលើតិចៗ រួចដាក់លើចង្ក្រានអាំង ។ រៀបចំលម្អជាមួយផ្លែអាវ៉ូកាដូស្រស់ និង ស៊ុតស្ងោរ ស្រោចទឹកជ្រលក់ជី chia ដើម្បីទទួលបានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និង សម្បូរដោយសារជាតិបំប៉នពិតប្រាកដ។
វាឆ្ងាញ់ខ្លាំងមែនទែន សម្រាប់សុខភាពរបស់អ្នក ដែលបានញ៉ាំដំឡូងជ្វា! ទទួលបានថាមពលពេញលេញ ដោយសារការផ្ទុកនូវវីតាមីន សារជាតិរ៉ែ សសៃ និង សារជាតិកាន់តែច្រើនជាមួយរុក្ខជាតិបន្លែដ៏អស្ចារ្យនេះ ។ ញ៉ាំជាប្រភេទអាហារម្សៅសម្រាប់មុខម្ហូបរបស់អ្នក ប៉ុន្តែអ្នកត្រូវច្បាស់ថា អ្នកបានចម្អិនត្រឹមត្រូវដើម្បីទទួលបានអត្ថប្រយោជន៍ ដែលសម្បូរដោយអាហារូបត្ថម្ភច្រើនបំផុត។
ញ៉ាំដំឡូងជ្វាច្រើនពេក?
ទន្ទឹមនឹងវាគ្មានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និង សម្បូរទៅដោយវីតាមីន A នោះ ការទទួលទានដំឡូងជ្វាច្រើនជ្រុល អាចបណ្ដាលឲ្យស្បែក និង ក្រចករបស់អ្នកឡើងពណ៌ទឹកក្រូច។
យោងតាមគ្លីនិក Mayo អ្នកជំងឺដែលធ្លាប់កើតគ្រោះក្នុងតម្រង់នោម អាចជៀសវាងការពិសារដំឡូងជ្វាច្រើនជ្រុល ដោយសារតែវាមានផ្ទុកសារជាតិអាស៊ីអូសាលិក ដែលរួមចំណែកដល់ការបង្កើតគ្រោះក្នុងតម្រង់នោម កាល់ស្យូមអូសាឡែត។
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះទេ។
https://www.lungevity.org/support-survivorship/get-connected/blog/top-10-lung-cancer-myths-common-misconceptions-about-lung
http://www.e-mjm.org/2016/v71s1/lung-cancer-research.pdf
https://www.patientpower.info/series/lung-cancer-infographic
http://today.mims.com/topic/lung-cancer-awareness-month-2016--statistics-reveal-staggering-extent-of-prevalence
http://www.mens-health.com.my/health/5-facts-about-lung-cancer