អ្នកអាចជៀសវាងការរស់នៅសម្រាប់ប្រាក់បៀវត្សមួយខែដើម្បីទូទាត់ការចំណាយនៅក្នុងវ័យ 20 ឆ្នាំរបស់អ្នកជាមួយនឹងការចំណាយដ៏ឆ្លាតវៃ និងការសម្រេចចិត្តសន្សំ។ (ឥណទាន៖ Shutterstock)
គោលដៅហិរញ្ញវត្ថុរបស់អ្នកប្រែប្រួលទៅតាមអាយុ។ ក្នុងវ័យ 20 ឆ្នាំ អ្នកគួរលើកទឹកចិត្តឱ្យសន្សំសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ។ នៅពេលអ្នកឈានដល់ 30 អ្នកអាចពិចារណាទិញផ្ទះ។ នៅអាយុ 40 ឆ្នាំ ការផ្តោតលើហិរញ្ញវត្ថុរបស់អ្នកគឺទៅលើអនាគត តម្រូវការរបស់អ្នក និងគ្រួសាររបស់អ្នក។
អ្នកអាចគ្រប់គ្រងកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកបានប្រសើរជាងមុន និងសម្រេចបាននូវគោលដៅជីវិតជាមួយនឹងទម្លាប់ល្អរឿងលុយកាក់។ គន្លឹះខាងក្រោមអាចជួយអ្នករកឃើញចំណុចសំខាន់ផ្នែកហិរញ្ញវត្ថុដែលអ្នកចង់សម្រេចបានក្នុងរយៈពេលទសវត្សរ៍នីមួយៗ។
1. ផ្តោតលើលំហូរសាច់ប្រាក់ក្នុងវ័យ 20 ឆ្នាំរបស់អ្នក
អ្នកប្រហែលជាមិនគិតអំពីការកសាងទ្រព្យសម្បត្តិក្នុងវ័យ 20 ឆ្នាំរបស់អ្នកទេ ប្រសិនបើប្រាក់ចំណូលរបស់អ្នកទាប។ ប៉ុន្តែអ្នកអាចកំណត់ខ្លួនអ្នកសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនាពេលអនាគតដោយកំណត់អាទិភាពគោលដៅពីរនៅអាយុនេះ - ការសន្សំ និងការធានារ៉ាប់រង។
បង្កើតទម្លាប់សន្សំ
មិនថាគម្រោងថវិកាដែលអ្នកជ្រើសរើសធ្វើតាមនោះទេ អ្នកប្រហែលជាចង់បែងចែក 10 ទៅ 20 ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់អ្នកទៅលើមូលនិធិសង្គ្រោះបន្ទាន់។
នៅក្នុងបទសម្ភាសន៍ជាមួយ CNA លោក Chuin Ting Weber នាយកប្រតិបត្តិនៃ MoneyOwl ដែលជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ និងគ្រប់គ្រងមូលនិធិដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានចង្អុលបង្ហាញថា "មូលនិធិសង្គ្រោះបន្ទាន់គឺជាមូលដ្ឋានគ្រឹះនៃសុខភាពហិរញ្ញវត្ថុដ៏ល្អ" ។
មានធានារ៉ាប់រងអាយុជីវិត និងសុខភាពជាមូលដ្ឋាន
បន្ទាប់ពីអ្នកបានទទួលជោគជ័យក្នុងការសន្សំដែលស្មើរនឹងការចំណាយលើការរស់នៅរយៈពេលប្រាំមួយខែ អ្នកអាចពិចារណាជំហានបន្ទាប់នៃផែនការសម្រាប់ការទទួលយកធានារ៉ាប់រងអាយុជីវិត និងសុខភាព។ ការទិញធានារ៉ាប់រងនៅពេលអ្នកអាយុនៅក្មេង ធានារ៉ាប់រងមានតម្លៃទាបជាងការទិញធានារ៉ាប់រងនៅពេលក្រោយ។ ការទិញបានលឿនក៏អាចឲ្យអ្នកទាញយកអត្ថប្រយោជន៍ច្រើនឡើងពីការផ្តល់ជូន។ ជាឧទាហរណ៍ ការធានារ៉ាប់រងអាយុជីវិតទាំងមូលមានសមាសធាតុសន្សំដែលអាចកើនឡើងតាមពេលវេលា។
Erin Lowry អ្នកនិពន្ធសៀវភៅ Broke Millennial មានប្រសាសន៍ថា "នៅពេលដែលអ្នកមានអាយុ 20 ឆ្នាំ និង 30 ឆ្នាំ ទ្រព្យសម្បត្តិដ៏ធំដែលអ្នកមានគឺពេលវេលា" ។
សូមសាកសួរទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកអំពីបណ្ណសន្យារ៉ាប់រងសន្សំដែលមានធាតុផ្សំសម្រាប់ការវិនិយោគ។ បណ្ណសន្យារ៉ាប់រងមួយចំនួនធានាផ្តល់ជូនប្រាក់ត្រឡប់មកវិញ អាស្រ័យលើគម្រោងមានអត្ថប្រយោជន៍សម្រាប់វិនិយោគរបស់អ្នក។ AIA មានផលិតផលធានារ៉ាប់រងជាច្រើនដែលអ្នកអាចជ្រើសរើសបាន អាស្រ័យលើតម្រូវការ និងថវិការបស់អ្នក។
ក្នុងវ័យ 30ឆ្នាំ អ្នកផ្តោតលើការសងបំណុល ហើយពិចារណាលើគំនិតរកប្រាក់ចំណូលអកម្ម ដើម្បីបង្កើនប្រាក់របស់អ្នក។ (ប្រភពរូបភាព៖ Shutterstock)
2. បង្កើនប្រាក់របស់អ្នកក្នុងវ័យ 30 ឆ្នាំរបស់អ្នក
អ្នកជំនាញផ្នែកហិរញ្ញវត្ថុនិយាយថានៅអាយុ 30 ឆ្នាំរបស់អ្នកគឺជាពេលវេលាដែលអ្នកអាចទាញយកប្រយោជន៍ពីអំណាចនៃការរកប្រាក់ចំណូលបានខ្ពស់បំផុតរបស់អ្នក។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅអាយុនេះអនុញ្ញាតឱ្យអ្នកបង្កើនប្រាក់របស់អ្នកតាមរយៈការវិនិយោគ។
អ្នកគ្រប់គ្រងទ្រព្យសម្បត្តិនៅកម្មវិធី The Money Guy Show ស្នើឱ្យដាក់ប្រាក់នៅក្នុងផលប័ត្រចម្រុះ ដើម្បីទប់ទល់ជាមួយនឹងអតិផរណា។ ករណីនេះត្រូវបានផ្ដល់អនុសាសន៍ឱ្យពិគ្រោះជាមួយអ្នករៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ដើម្បីវាស់ស្ទង់ហានិភ័យដែលអាចទទួលយកបានរបស់អ្នកសម្រាប់ការវិនិយោគ។ ភាគហ៊ុនអាចមានសក្តានុពលត្រឡប់មកវិញខ្ពស់ ប៉ុន្តែក៏មានហានិភ័យសំខាន់ៗផងដែរ។
អាយុ 40 ឆ្នាំរបស់អ្នកគឺជាពេលវេលាដ៏ល្អមួយដើម្បីពិនិត្យឡើងវិញពីរបៀបរកប្រាក់ចំណូលបន្ថែមសម្រាប់ប្រាក់ចំណូលចូលនិវត្តន៍របស់អ្នក។ (ប្រភពរូបភាព៖ Shutterstock)
3. សន្សំឲ្យបានសកម្មសម្រាប់ការចូលនិវត្តន៍ក្នុងវ័យ 40 ឆ្នាំរបស់អ្នក
ទម្លាប់ហិរញ្ញវត្ថុល្អក្នុងវ័យ 20 ឆ្នាំ និង 30 ឆ្នាំរបស់អ្នក ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការចូលនិវត្តន៍ក្នុងវ័យ 40 ឆ្នាំរបស់អ្នក។ តើប្រាក់ប៉ុន្មានដែលអ្នកនឹងត្រូវការសម្រាប់ការចូលនិវត្តន៍ គឺអាស្រ័យលើរបៀបរស់នៅដែលអ្នកចង់បាន។ ដំណាក់កាលនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីពិនិត្យមើលថាតើការសន្សំសាច់ប្រាក់ និងការវិនិយោគត្រឡប់មកវិញរបស់អ្នកគឺគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់អ្នកដែរឬទេ។
អ្នកអាចបន្តបង្កើតប្រាក់ចំណូលរបស់អ្នកបន្ថែមទៀតជាមួយនឹងដំណោះស្រាយធានារ៉ាប់រងសម្រាប់ពេលចូលនិវត្តន៍។ បណ្ណសន្យារ៉ាប់រងមួយចំនួនអាចផ្តល់អត្រាការប្រាក់ប្រចាំខែ ដោយចាប់ផ្តើមពីអាយុចូលនិវត្តន៍ដែលអ្នកបានជ្រើសរើស។ ប្រភេទធានារ៉ាប់រងនេះក៏អាចជួយការពារទប់ទល់នឹងអតិផរណាផងដែរ។
4. ផ្តោតលើឯករាជ្យភាពផ្នែកហិរញ្ញវត្ថុក្នុងវ័យ 50 របស់អ្នក
"ផែនការចូលនិវត្តន៍ដ៏ល្អរបស់ខ្ញុំគឺប្រសិនបើខ្ញុំចង់ធ្វើការ ខ្ញុំអាចធ្វើការបាន។ ប្រសិនបើខ្ញុំចង់ឈប់សម្រាក ខ្ញុំនឹងឈប់សម្រាក" និយាយថា និវត្តជនសិង្ហបុរីដែលបង្ហាញដោយ CNA នៅក្នុងរបាយការណ៍វីដេអូអនឡាញ។
MoneyOwl Weber បាននិយាយថានេះគឺជារូបភាពនៃសេរីភាពហិរញ្ញវត្ថុដែលមនុស្សជាច្រើនក្នុងវ័យ 50 ឆ្នាំរបស់ពួកគេសង្ឃឹមថានឹងសម្រេចបាន។ សង្ឃឹមថាអ្នកបានសងបំណុលរបស់អ្នកនៅអាយុ 50 ឆ្នាំរបស់អ្នក ហើយកំពុងរក្សារបៀបរស់នៅដែលមិនមានឥណទាន។
ទំនួលខុសត្រូវលើសុខុមាលភាពហិរញ្ញវត្ថុរបស់អ្នក នៅពេលណាដែលអ្នកអាចធ្វើទៅបាន គឺតែងតែជាការសម្រេចចិត្តដ៏ឆ្លាតវៃ។ ជាដំបូង ស្វែងរកទីប្រឹក្សាដ៏ល្អដើម្បីជួយអ្នកពីរបៀបវិនិយោគ និងបង្កើនជំនាញគ្រប់គ្រងលុយកាក់របស់អ្នក ដោយមិនគិតពីអាយុ។ បន្ទាប់មក តាមដានការចំណាយរបស់អ្នក និងបង្កើតយុទ្ធសាស្រ្តថវិកា ដែលអ្នកអាចរក្សាបានដោយស្ថិរភាព។ ការសន្សំនឹងជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក ប៉ុន្តែការដឹងពីរបៀបធ្វើឱ្យប្រាក់របស់អ្នកដំណើរការសម្រាប់អ្នកអាចទទួលបានផលចំណេញច្រើន។
ការមានជម្រើសដើម្បីជីវិតរស់នៅដែលអ្នកចង់បាន ចាប់ផ្ដើមជាមួយមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ។ នៅក្នុងកម្មវិធី AIA Voices អ្នកជំនាញផ្នែកហិរញ្ញវត្ថុ Anna Haotanto ចែករំលែកជំហានទាំងប្រាំមួយឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។
AIA Voices គឺជាសហគមន៍នៃយោបល់ដ៏មានឥទ្ធិពល និងអប់រំមកពីជុំវិញអាស៊ី ដើម្បីនិយាយអំពីជីវិត សុខភាព និងសុខមាលភាព។ វេទិកាដើម្បីការអប់រំ លើកទឹកចិត្ត និងបំផុសគំនិតមនុស្សឱ្យធ្វើការផ្លាស់ប្តូរអាកប្បកិរិយាវិជ្ជមានលើដំណើរសុខភាព និងសុខមានភាពរបស់ពួកគេ។ ផ្តល់ឱកាសសម្រាប់សហគមន៍ទូទាំងអាស៊ីដើម្បីភ្ជាប់ទំនាក់ទំនង សហការ និងរៀនពីគ្នាទៅវិញទៅមក។ រចនាឡើងដើម្បីជំរុញគំនិតផ្តួចផ្តើម AIA One Billion ដែលមហិច្ឆតារបស់យើងក្នុងការភ្ជាប់មនុស្សមួយពាន់លាននាក់ឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។
អត្ថបទនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ និងមិនមែនជាដំបូន្មានលើហិរញ្ញវត្ថុ វេជ្ជសាស្ត្រ សុខភាព អាហារូបត្ថម្ភ ឬដំបូន្មានផ្សេងទៀតទេ។ អ្នកគួរតែទទួលបានដំបូន្មានប្រកបដោយវិជ្ជាជីវៈពីទីប្រឹក្សាហិរញ្ញវត្ថុ ឬគ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាពទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។
- CNA Insider. 2021. Am I Planning Right For Retirement, Even In A Recession? For Ages 30+ and 40+. [online] [Accessed on 29 November 2022]
- CNA Insider. 2021. Planning Right For Retirement, When You're In Your 50s (And In A Recession). [online] [Accessed on 29 November 2022]
- The Money Guy Show. 2022 Financial Planning 101 (By Age) - The Complete Guide to Winning Financially. [online] [Accessed on 29 November 2022]
- Moneysense. 2018. Financial goals at different life stages. [online] [Accessed on 29 November 2022]
- Time. 2020. Here’s How Much Money You Should Have Saved at Every Age. [online] [Accessed on 29 November 2022]
- Moneysense, 2018. Determine your retirement needs. [online] [Accessed on 29 November 2022]