សេចក្តីជូនដំណឹងអំពី មន្ទីរពេទ្យ ដែលការទាមទារសំណងធានារ៉ាប់រងនឹងត្រូវបដិសេធ

សូមគោរពអតិថិជនជាទីគោរព!

សូមជម្រាបថាក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) នឹងមិនទទួលយកការទាមទារសំណងធានារ៉ាប់រងពីមន្ទីរពេទ្យ/គ្លីនិកដែលមានរាយនាមក្នងបញ្ជីខាងក្រោម គិតចាប់ពីថ្ងៃទី  (“កាលបរិច្ឆេទមានសុពលភាព”) ដែលបានបញ្ជាក់ក្នុងតារាងខាងក្រោម។

រាល់ការទាមទារសំណងធានារ៉ាប់រងដែលចេញពីមន្ទីរពេទ្យដែលមានរាយនាមក្នងបញ្ជីខាងក្រោមមុនកាលបរិច្ឆេទមានសុពលភាព នឹងត្រូវពិនិត្យ និងស៊ើបអង្កេតយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ដោយផ្អែកទៅតាមករណីនីមួយៗ។

តារាងបញ្ជីមន្ទីរពេទ្យ

  ឈ្មោះមន្ទីរពេទ្យ/គ្លីនិក ទីក្រុង ទីតាំង កាលបរិច្ឆេទមានសុពលភាព
 
មន្ទីរសំរាកព្យាបាលនិងសម្ភព នារី សោភា
ភ្នំពេញ ផ្ទះលេខ49-51 ផ្លូវលេខ103 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ 29 វិច្ឆិកា 2024
 
មន្ទីរសំរាកព្យាបាល កោះនរា
ភ្នំពេញ ផ្ទះលេខ177 ផ្លូវលេខ349 សង្កាត់និរោធ ខណ្ឌច្បារអំពៅ 29 វិច្ឆិកា 2024
 
មន្ទីរសំរាកព្យាបាល សេអ៊ូល
ភ្នំពេញ មិនអាចកំណត់បាន 29 វិច្ឆិកា 2024
 
មន្ទីរសំរាកព្យាបាល សាលីន
ភ្នំពេញ មិនអាចកំណត់បាន 29 វិច្ឆិកា 2024
 
មន្ទីរសំរាកព្យាបាល សុខមាលភាព
ភ្នំពេញ មិនអាចកំណត់បាន 29 វិច្ឆិកា 2024

សូមជ្រាបថា បញ្ជីខាងលើនេះអាចនឹងត្រូវបានកែប្រែ ឬផ្លាស់ប្តូរដោយក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) នៅពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន។

យើងខ្ញុំសូមលើកទឹកចិត្តអោយអតិថិជនជ្រើសយកមន្ទីរពេទ្យដែលជាដៃគូរបស់យើងខ្ញុំដើម្បីទទួលការពិនិត្យព្យាបាល។ សូម​ចូលទៅកាន់គេហទំព័រ​នេះ​សម្រាប់​បញ្ជី​មន្ទីរពេទ្យដែលជាដៃគូរបស់យើងខ្ញុំ។

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

[នេះជាឯកសារដែលបង្កើតដោយកុំព្យូទ័រ។ មិនតម្រូវឱ្យមានហត្ថលេខានោះទេ។]