ក្រុមបាល់ទាត់របស់សាលាអន្តរជាតិ CIA First យកឈ្នះក្រុមចំនួន 28 ដើម្បីតំណាងកម្ពុជាឆ្ពោះទៅទីក្រុងឡុងដ៍ ចូលរួមប្រកួតបន្តនៅកីឡដ្ឋានរបស់ក្លឹបបាល់ទាត់ Tottenham Hotspur
ភ្នំពេញទី 26 មករា 2025៖ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក ថ្ងៃនេះបានបំពាក់មេដាយមាស និងពានរង្វាន់ម្ចាស់ជើងឯក AIA Corporate Cup 2025 ដល់ក្រុមបាល់ទាត់សាលាអន្តរជាតិ CIA First។ បន្ថែមពីលើជ័យលាភី មេដាយមាស និងពានរង្វាន់ដែលបង្ហាញថាជាក្រុមបាល់ទាត់ជើងខ្លាំងជាងគេក្នុងចំណោមក្រុមហ៊ុនសាជីវកម្ម ដែលជាអតិថិជនរបស់ អេ អាយ អេ ខេមបូឌា ក្រុមជើងឯកក៏ទទួលបានរង្វាន់ដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងដ៍ជាមួយបទពិសោធដែលមិនអាចកាត់ថ្លៃបានផងដែរ។
រង្វាន់ដែលមិនអាចកាត់ថ្លៃបាននោះ រួមមានឱកាសប្រកួតតំណាងកម្ពុជានៅកីឡដ្ឋាន Tottenham Hotspur ក្នុងទីក្រុងឡុងដ៍ ដែលជាក្លឹបល្បីមួយរបស់ក្របខណ្ឌបាល់ទាត់ English Premier League ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ AIA Championship 2025 ជាមួយក្រុមតំណាង អេ អាយ អេ មកពីបណ្តាប្រទេសផ្សេងៗ។ ក្នុងអំឡុងពេលស្នាក់នៅទីនោះ ក្រុមម្ចាស់ជើងឯក AIA Corporate Cup ឆ្នាំនេះ ក៏ត្រូវបានអញ្ជើញទៅទស្សនាការប្រកួតក្នុងទឹកដីរបស់ក្លឹប Tottenham Hotspur ផងដែរ។ រង្វាន់ដែលជាបទពិសោធមិនអាចកាត់ថ្លៃបាននេះ កើតចេញពីភាពដៃគូជាសកលរវាង អេ អាយ អេ គ្រុប (AIA Group) ជាមួយក្លឹបបាល់ទាត់ Tottenham Hotspur។
ក្រុមបាល់ទាត់ CIA First នឹងតំណាងឱ្យប្រទេសកម្ពុជាប្រកួតនឹងក្រុមម្ចាស់ជើងឯកតំណាង អេ អាយ អេ មកពីបណ្តាប្រទេសផ្សេងទៀត ដែលការប្រកួតនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន Tottenham Hotspur ថ្ងៃទី 11 ខែឧសភា ឆ្នាំ 2025។
មុនក្លាយជាជើងឯក គេឃើញថាក្រុម CIA First បានប្រកួតប្រជែងយ៉ាងស្វឹតស្វាញជាមួយនឹងក្រុមបាល់ទាត់តំណាងស្ថាប័នចំនួន 28 ផ្សេងទៀត ចាប់ពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2024 ដល់ថ្ងៃទី 26 ខែមករា ឆ្នាំ 2025។ ស្ថាប័នធំៗមួយចំនួនដែលបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ឆ្នាំនេះមានដូចជា និយ័តករធានារ៉ាប់រងកម្ពុជា ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារ ព្រីនស៍ សាលាអន្តរជាតិភ្នំពេញ (ISPP), foodpanda, KPMG, RMA Cambodia និង ផ្សារ MAKRO ។
នេះជារដូវកាលទី 2 នៃពានរង្វាន់ AIA Corporate Cup 2025 ដែលរៀបចំឡើងផ្តោតលើការគាំទ្រ និងលើកកម្ពស់សុខភាព និងសុខភាពរបស់អតិថិជនសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយ។ ការប្រកួតដណ្តើមពានរង្វាន់នេះ ក៏អាចឱ្យអតិថិជនរបស់ខ្លួនបង្កើនការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយក៏ជា ផ្សារភ្ជាប់ជីវិតរស់នៅជាមួយកីឡាដើម្បីជីវិតដ៏សកម្មដែលជាគ្រឹះទទួលបានសុខភាពល្អ។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើអត្ថប្រយោជន៍និយោជិត ពានរង្វាន់បាល់ទាត់នេះ ក៏ជាផ្នែកមួយនៃកម្មវិធី WorkWell with AIA ដែលមានគោលបំណងពង្រឹង សុខុមាលភាពដល់អតិថិជនសាជីវកម្មរបស់ខ្លួន ជាមួយការប្តេជ្ញាចិត្តធ្វើជាដៃគូជាទីទុកចិត្តក្នុងការជួយនិយោជក និងនិយោជិតនៅកម្ពុជារស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
កម្មវិធី WorkWell with AIA មានសសរស្តម្ភបួនដែលបានបង្កើតឡើងជាពិសេសដើម្បីធានានូវសុខុមាលភាពពេញលេញរបស់និយោជិត ដែលរួមមាន៖ សុខមាលភាពរាងកាយ សុខមាលភាពផ្លូវចិត្ត សង្គម និងហិរញ្ញវត្ថុ។
ពានរង្វាន់នេះទៀតសោធ គាំទ្រដល់គោលបំណងរបស់ អេ អាយ អេ ខេមបូឌា ដែលស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ អេ អាយ អេ គ្រុប (AIA Group) ដើម្បីជួយប្រជាជនមួយពាន់លាននាក់នៅអាស៊ីរួមទាំងកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ 2030។ ពានរង្វាន់ AIA Corporate Cup ក៏ទទួលបានការគាំទ្រ និងរៀបចំការប្រកួតដោយក្លឹប អាយ អេស អាយ ដង្កោសែនជ័យ ដែលជាក្លឹបបាល់ទាត់របស់ខេមបូឌានព្រីមៀរលីគ។
ក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រនេះ លោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមអបអរសាទរដល់ក្រុមបាល់ទាត់សាលាអន្តរជាតិ CIA First ដែលបាន បញ្ចេញទេពកោសល្យបាល់ទាត់ដោយរក្សាបាននូវស្មារតីកីឡា ការសហការជាក្រុម ចេះអធ្យាស្រ័យគ្នា ដែលជាភាពស្រស់ស្អាតនៃបាល់ទាត់ និងជាគំរូគួរឱ្យគោរព។ ខ្ញុំក៏សូមអបអរសាទរដល់បណ្តាក្រុមដទៃទៀត និងអ្នកដែលបានចូលរួមទាំងអស់ចំពោះការខិតខំប្រឹងប្រែងនិងពេលវេលារបស់ពួកគាត់ក្នុងការរៀបចំឱ្យពានរង្វាន់ AIA Corporate Cup ទទួលបានជោគជ័យ ដែលជាបទពិសោធមួយមិនអាចបំភ្លេចបាន។
“អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព ឈានមុខគេលើអត្ថប្រយោជន៍បុគ្គលិក ហើយ AIA Corporate Cup គឺជាកម្មវិធីមួយដែលមានតែយើងប៉ុណ្ណោះ អាចផ្តល់ជូនបាន ដើម្បីជាប្រយោជន៍ដល់សុខមាលភាព និងការភ្ជាប់ទំនាក់ទំនងដល់និយោជក និងនិយោជិត។ អេ អាយ អេ ខេមបូឌា ក៏ជាអ្នកគាំទ្រយ៉ាងសកម្មលើគ្រប់ប្រភេទកីឡា ជាពិសេសបាល់ទាត់ដែលផ្តល់នូវអត្ថប្រយោជន៍ផ្លូវចិត្ត និងផ្លូវកាយជាច្រើនដើម្បីជំរុញ និងជួយឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ”។
តើក្រុមបាល់ទាត់ CIA First នឹងទទួលបានលទ្ធផលយ៉ាងណាពេលប៉ះក្រុមបាល់ទាត់មកពីបណ្តា អេ អាយ អេ តាមប្រទេសផ្សេងទៀតក្នុងព្រឹត្តិការណ៍ AIA Championship 2025 នៅទីក្រុងឡុងដ៍? ដើម្បីតាមដានលទ្ធផលរបស់ពួកគាត់ និងទទួលបានព័ត៌មានថ្មីៗ សូមតាមដានលើទំព័រហ្វេសប៊ុក facebook.com/AIACambodia ឬជាចូលជាសមាជិក Wellness@Work តាមរយៈ https://www.facebook.com/share/g/1ZoAPXEXfw/
ព័ត៌មានបន្ថែមអំពីកម្មវិធីសុខភាព និងសុខុមាលភាពរបស់ អេ អាយ អេ ខេមបូឌា សូមចូលទៅ aia.com.kh ឬ facebook.com/AIACambodia ។
ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ដំណោះស្រាយការពារលើជំងឺធ្ងន់ធ្ងររហូតដល់ 118 ករណីដំបូងគេនៅកម្ពុជាចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នាពី 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។
ទំនាក់ទំនងសារព័ត៌មាន
រ៉ែន ពិសាល
ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក