សេចក្តីប្រកាសសារព័ត៌មាន

AIA សម្រាប់កូន ដំណោះស្រាយថ្មី ផ្តោតសំខាន់លើការអប់រំរបស់កូនៗ និងផ្តល់ភាពស្ងប់ចិត្តជូនឪពុកម្តាយ

11/03/2022 dot អាន 4 នាទី

ភ្នំពេញ 11-13 មីនា 2022 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)​ នឹងជួយឪពុកម្តាយគ្រប់រូបធ្វើការកំណត់មូលដ្ឋានគ្រឹះដ៏ល្អបំផុតឲ្យកូនៗជាមួយ AIA សម្រាប់កូន ដែលជាដំណោះស្រាយថ្មីដ៏ទូលំទូលាយ និងបត់បែន ក្នុងការផ្តល់ការធានាលើប្រាក់សម្រាប់ការសិក្សាពេលអនាគតរបស់កូនៗជាទី ស្រឡាញ់។

ផលិតផលនេះបង្កើតឡើងជាពិសេស ដើម្បីធានាការអប់រំរបស់កូនៗចាប់ពីថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យក៏ដូចជាសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងករណីដែលឪពុកម្តាយទទួលមរណភាព ឬ ពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ។ ផលិតផលនេះពិតជាផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុជូនឪពុកម្តាយ ហើយពួកគាត់អាចផ្តោតអារម្មណ៍ និងតាមដាន លើការសិក្សារបស់កូនតែប៉ុណ្ណោះ ។

អេ អាយ​ អេ ខេមបូឌា បានសម្ពោធជាផ្លូវកាផលិតផល AIA សម្រាប់កូន ក្នុងផ្សារទំនើប AEON ភ្នំពេញ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ។  ក្នុងអំឡុងពេល៣ថ្ងៃនោះ ក្រុមហ៊ុនទទួលបានការគាំទ្រ និងចូលរួម យ៉ាងសប្បាយរីករាយពីសំណាក់ឪពុកម្តាយ និងកូនជាច្រើន។ យើងសង្កេតឃើញថាមានឪពុកម្តាយ និងកូនៗប្រមាណ ជាង៤៥០០នាក់ បានចូលរួមក្នុងកម្មវិធីដើម្បី៖ពិភាក្សា និងស្វែងយល់បន្ថែមអំពីផលិផលថ្មីនេះ ការរៀបចំផែនការរៀន  សូត្រនៅសាកលវិទ្យាល័យឯបរទេស លេងហ្គេមអប់រំសប្បាយៗ និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត ។

AIA សម្រាប់កូន ផ្តល់អត្ថប្រយោជន៍រួមមាន៖ ទឹកប្រាក់មួយកញ្ចប់សម្រាប់ធានាលើថ្លៃសិក្សា ទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន និងការបង់ជាសាច់ប្រាក់ចំនួនបី(៣)ដងដើម្បីអបអរព្រឹត្តិការណ៍សំខាន់ៗនៃការអប់រំដូចជាការបញ្ចប់ការសិក្សាកូន។ មួយវិញទៀត ប្រសិនបើឪពុកម្តាយដែលជាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រាល់បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំអស់នឹងត្រូវលើកលែង ហើយអត្ថប្រយោជន៍លើការសិក្សានឹងកើនឡើងទ្វេដង ។

ផលិតផលនេះក៏ផ្តល់ភាពងាយស្រួល និងបត់បែនជូនឪពុកម្តាយក្នុងការរៀបចំផែនការសន្សំសម្រាប់គោលដៅផ្សេងៗ ដូចជា៖ ទិញអចលនទ្រព្យ យានយន្ត ដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្ម ឬ ទុកជាកេរដំណែលសម្រាប់កូន ឬចៅ។

ផលិតផលនេះមាន ៤ជម្រើសក្នុងការបង់បុព្វលាភធានារ៉ាប់រងគឺ ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ​ និង ១៨ឆ្នាំ ហើយមានរយៈពេល ធានារ៉ាប់រងចាប់ពី ១៥ឆ្នាំ រហូតដល់ ​២២ឆ្នាំ។ ឪពុកម្តាយក៏អាចបង្កើនការការពាររបស់ខ្លួនដោយបង់បន្ថែមបន្តិចបន្តួច ដើម្បីទទួលបានអត្ថប្រយោជន៍ការពារលើជំងឺធ្ងន់ធ្ងរ និង ការចំណាយសម្រាកក្នុងមន្ទីរពេទ្យ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អេ អាយ​ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ «AIA សម្រាប់កូន គឺស្របជាមួយគោលបំណងរបស់យើងក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដោយជួយឪពុកម្ដាយគ្រប់រូបអាចផ្តល់អាទិភាពដល់ការអប់រំរបស់កូនៗទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះគឺជាមូលដ្ឋានសំខាន់ក្នុងការផ្តល់ឲ្យកូនៗនូវចំណេះដឹង និងជំនាញកសាងខ្លួនឲ្យកាន់តែប្រសើរទាំងរាងកាយ សង្គម និង សេដ្ឋកិច្ច ដើម្បីឲ្យពួកគេរីកចម្រើនទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព គួរឲ្យកោតសរសើរ ។

«នៅពេលដែលផលិតផលរបស់យើងត្រូវបានបង្កើតឡើងដើម្បីផ្តល់ការធានាហិរញ្ញវត្ថុការអប់រំ វាក៏ជួយឲ្យឪពុកម្តាយអាចផ្តោតអារម្មណ៍តែលើការសិក្សារបស់កូនៗ ដោយមិនពុំមានក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុដែលអាចរារាំងដល់កូនៗមិនឲ្យទទួលបានសក្ដានុពលពេញលេញរបស់ពួកគេ»។

AIA សម្រាប់កូន ជាផលិតផលមួយក្នុងចំណោមផលិតផលថ្មីៗដែលក្រុមហ៊ុនទើបតែបានសម្ពោធដូចជា៖ AIA និរន្តរ៍ ជាផលិតផលដែលផ្តល់ដំណោះស្រាយធានារ៉ាប់រងរហូតដល់អាយុ១០០ឆ្នាំ  AIA ងាយៗលឿនៗ ដែលជាដំណោះស្រាយ ទទួលយកការធានារ៉ាប់រងតាមប្រព័ន្ធ Online ដោយអតិថិជនអាចទិញផលិតផលដែលមានតម្លៃសមរម្យដូចជា AIA 3ការពារCovid-19  AIA សុវត្ថិភាពទ្រព្យ និងផលិតផលផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ឲ្យកូនរបស់លោកអ្នកនូវអ្វីដែលល្អបំផុតសម្រាប់ចាប់ផ្តើមអនាគតដ៏ភ្លឺស្វាងជាមួយ AIA សម្រាប់កូន សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

សំគាល់៖

១. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

២​. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com