ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០២១៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) បានបើកបង្ហាញ AIA និរន្តរ៍ ដែលជាប្រភេទគម្រោងធានារ៉ាប់រងពេញមួយជីវិត បង្កើតឡើងជាពិសេសជាមួយការសន្សំរយៈពេលវែង សម្រាប់ការពារម្ចាស់បណ្ណសន្យារ៉ាប់រងពេញមួយជីវិតឬរហូតដល់អាយុ ១០០ ឆ្នាំ។
ភាពលេចធ្លោជាងគេរបស់ AIA និរន្តរ៍ មិនត្រឹមតែលើការធានាសុវត្ថិភាពហិរញ្ញវត្ថុ និងភាពស្ងប់អារម្មណ៍ពេញមួយជីវិតប៉ុណ្ណោះទេ វាក៏បានផ្តល់ភាពបត់បែនលើជម្រើសនៃការទូទាត់បុព្វលាភធានារ៉ាប់រង មានការធានាលើអត្ថប្រយោជន៍សរុប និងរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ផ្សេងៗទៀត។ អតិថិជនក៏អាចបង្កើនការការពារជាមួយផលិតផលធានារ៉ាប់រងបន្ថែមក្នុងតម្លៃសមរម្យ។
គម្រោងធានារ៉ាប់រងថ្មីនេះគឺពិតជាល្អសម្រាប់លោកអ្នកដែលស្វែងរកការការពារហិរញ្ញវត្ថុ និងការសន្សំរយៈពេលវែង។ AIA និរន្តរ៍ជាដំណោះស្រាយការពារការសន្សំសម្រាប់អនាគតរបស់កូនៗ សម្រាប់ឪពុកម្តាយវ័យចំណាស់ ធានានិរន្តរភាពអាជីវកម្ម ឬផែនការហិរញ្ញវត្ថុសម្រាប់ពេលចូលនិវត្តន៍ ដោយមិនមានក្តីបារម្ភថាលោកអ្នកនឹងទម្លាក់បន្ទុកហិរញ្ញវត្ថុណាមួយដល់គ្រួសារ ក្នុងករណីមរណភាពដោយជំងឺ ឬគ្រោះថ្នាក់ដោយចៃដន្យ។
លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា “AIA និរន្តរ៍ គឺជាផែនការពិសេសមួយដែលមិនត្រឹមតែផ្តល់នូវការការពារហិរញ្ញវត្ថុពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលឆ្លើយតបទៅនឹងតម្រូវការអតិថិជនផ្សេងៗគ្នា ភាពបត់បែនបានគ្រប់ជ្រុងជ្រោយ និងអាចបន្ថែមការការពារផ្សេងៗ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពស្ងប់ចិត្ត ព្រោះមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហា ឬស្ថិរភាពហិរញ្ញវត្ថុ ក្នុងរយៈពេលវែង។”
“AIA និរន្តរ៍ បង្ហាញពីការសន្សារបស់យើងក្នុងការជួយអតិថិជនឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ យើងមើលឃើញការរីកចម្រើននៃកម្រិតជីវភាព និងអាយុកាលជាមធ្យមនៅកម្ពុជា ហើយ AIA និរន្តរ៍ អនុញ្ញាតឱ្យប្រជាជនកម្ពុជាជ្រើសរើសដំណោះស្រាយធានារ៉ាប់រង ដែលការពារពួកគេបានយ៉ាងប្រសើរនាពេលអនាគត។”
សម្រាប់ព័ត៌មានបន្ថែមថាតើ AIA និរន្តរ៍ អាចផ្តល់ការសន្សំរយៈពេលយូរ និងការការពារហិរញ្ញវត្ថុពេញមួយជីវិត សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ២៤២ ឬចូលទៅកាន់គេហទំព័រ aia.com.kh ។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។