ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានដាក់ឲ្យប្រើប្រាស់នូវបែបផែនការងារថ្មីប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងជីវិត និងការអភិវឌ្ឍអាជីវកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុង ដើម្បីធានាឲ្យបានថា អតិថិជនទាំងចាស់ និងថ្មីទាំងអស់ អាចទទួលយកដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សាយោបល់ បើទោះបីជាមានវិធានការណ៍រក្សាគម្លាតពីសង្គមប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ យ៉ាងណាក្តី។ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុងនេះ (Virtual Face-to-Face ឬ VFTF) គឺជាប្រតិបត្តិការបែបឌីជីថលទាំងស្រុងដំបូងគេក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ស្របគ្នានឹងនិន្នាការរបស់ អេ អាយ អេ ខេមបូឌា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងប្រតិបត្តិការទំនើបចុងក្រោយបង្អស់ ក្នុងការជួយសម្រួលដល់អតិថិជន ទីប្រឹក្សាផែនការជីវិត AIA ដៃគូអាជីវកម្ម និងបុគ្គលិក ឲ្យកាន់តែងាយស្រួល។
ប្រតិបត្តិការបែប VFTF ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាលនាពេលថ្មីៗនេះ ហើយដើម្បីធានាឲ្យបានថាអតិថិជននៅតែអាចបន្តទទួលយកបណ្ណសន្យាធានារ៉ាប់រងពី អេ អាយ អេ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ អតិថិជនអាចទាក់ទងជាមួយទីប្រឹក្សាផែនការជីវិត AIA ជាលក្ខណៈវីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយដែលអតិថិជនមានស្រាប់ រួមមាន Facebook Messenger, WhatsApp, Microsoft Teams, Line ។ល។ ទៅតាមតម្រូវការ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ រាល់ជំនួបជាមួយអតិថិជន នឹងត្រូវបានធ្វើឡើងដោយមិនតម្រូវឲ្យមានការជួបផ្ទាល់ ដែលនេះបានអនុញ្ញាតឲ្យអតិថិជនអាចទទួលយកសេវាកម្ម និងការប្រឹក្សាយោបល់នានា ក៏ដូចជាការទទួលយកបណ្ណសន្យាធានារ៉ាប់រង ដោយមិនចាំបាច់ចាកចេញពីផ្ទះ។ បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យដំណើរការនៃការផ្តល់ជូនបណ្ណសន្យាធានារ៉ាប់រង ប្រព្រឹត្តទៅតាមរយៈការទំនាក់ទំនងជាលក្ខណៈវីដេអូ ហើយរាល់ការផ្ទៀងផ្ទាត់លើឯកសារនានា ព្រមទាំងកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច។ ទៅថ្ងៃមុខ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុងនេះ នឹងបន្តក្លាយទៅជាផ្នែកដ៏សំខាន់មួយរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីបំផុត ដើម្បីសម្រេចបានជោគជ័យនៅក្នុងការងាររបស់ពួកគេ។
លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ «បើទោះបីជាមានការប្រឈមដែលបណ្តាលមកពីជំងឺកូវីដ១៩ នេះយ៉ាងណាក្តី ពួកយើងនៅតែតាំងចិត្តយ៉ាងមុតមាំ ដើម្បីជួយក្រុមគ្រួសារកម្ពុជាទទួលបាននូវការការពារ។ យើងនឹងបន្តការបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាលក្ខណៈឌីជីថល និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធ្វើឲ្យ សេវាបម្រើអតិថិជន និងប្រសិទ្ធភាពការងារមានភាពកាន់តែល្អប្រសើរ។ ប្រតិបត្តិការ VFTF ថ្មីនេះ គឹជាជំហានបន្ទាប់នៃការវិវឌ្ឍខ្លួនតាមបែបឌីជីថលរបស់ពួកយើង ដែលធានាថាបច្ចេកវិទ្យាចុងក្រោយបំផុតនេះ នឹងអាចបន្តផ្តល់ជូនសេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ ក៏ដូចជាផ្តល់ជូនសុវត្ថិភាពផ្លូវចិត្ត និងជួយពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅក្នុងកំឡុងពេលដ៏ពិបាកមួយនេះ។»
ប្រតិបត្តិការ VFTF ថ្មីនេះ គឺស្ថិតក្នុងចំណោមសកម្មភាព និងវិធានការណ៍ផ្សេងៗទៀត ដែលត្រូវបានដាក់ឲ្យដំណើរការរួចមកហើយដោយ អេ អាយ អេ ខេមបូឌា ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីជាជំនួយដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន។ ធនធានមនុស្សទាំងអស់របស់យើង ត្រូវបានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដែលអនុញ្ញាតឲ្យពួកគាត់អនុវត្តបែបផែនធ្វើការពីចម្ងាយ ដើម្បីផ្តល់ជំនួយដល់សេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្មដោយគ្មានការរំខាន។ គ្រប់អតិថិជនទាំងអស់ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងការផ្តល់ជូនពិសេស ដែលជាជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ប្រសិនបើត្រូវបានពិនិត្យឃើញថាមានជំងឺកូវីដ១៩ និងតម្រូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្របគ្នានេះដែរ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ ក៏កំពុងតែត្រូវបានផ្តល់ជូននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី វគ្គបណ្តុះបណ្តាលនានា និងកម្មវិធីទំនាក់ទំនងផ្សេងៗ ដែលបានក្លាយទៅជាជំនួយដល់ពួកគាត់ក្នុងការកសាងអាជីព និងស្វែងរកចំណូលសម្រាប់ជីវភាពរបស់គាត់។
អេ អាយ អេ ខេមបូឌា ជាផ្នែកមួយនៃសម្ព័ន្ធ អេ អាយ អេ ដែលជាសម្ព័ន្ធធានារ៉ាប់រងអាយុជីវិតចុះបញ្ជីជាសាធារណៈ ធំជាងគេ និងមានវត្តពេញតំបន់អាស៊ីនោះ នឹងនៅតែបន្តដើរតួនាទីឈានមុខគេ ក្នុងការគាំទ្រទៅលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ប្រសិនបើលោកអ្នកចង់ទាក់ទងមកកាន់ អេ អាយ អេ ខេមបូឌា លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ ២៤២ ឬផ្ញើសារមកកាន់ទំព័រហ្វេសបុករបស់យើងខ្ញុំ គឺ AIA Cambodia។ លោកអ្នកក៏អាច ទាក់ទងមកកាន់ទីប្រឹក្សាផែនការជីវិត AIA ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានការការពារថ្មី ដើម្បីប្រឹក្សាយោបល់ជាលក្ខណៈវីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយដែលលោកអ្នកកំពុងប្រើប្រាស់ស្រាប់។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់(ចិន) វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។
អាជីវកម្ម ដែលបានក្លាយទៅជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយសតវត្សកន្លងមក ក្នុងឆ្នាំ១៩១៩ នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៦លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។