រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានប្រកាសគម្រោង “ទីលានបាល់ទាត់១០០” របស់ខ្លួននៅថ្ងៃនេះ ដើម្បីប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA Group Limited (“AIA”) នៅសណ្ឋាគារសុខាភ្នំពេញ។ មនុស្សច្រើនជាង ៤,០០០នាក់ ដែលជាអតិថិជន បុគ្គលិក ទីប្រឹក្សាផែនការជីវិតAIA និងអ្នកចូលរួមជាច្រើនទៀត ត្រូវបានអញ្ជើញចូលរួមក្នុងការអបអរក្រោមប្រធានបទ «ខួប១០០ឆ្នាំ ដើម្បីការបេ្តជ្ញា១» ដោយរួមមានកម្មវិធី និងសកម្មភាពជាច្រើនដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការរត់រួមគ្នាចំងាយមួយគីឡូម៉ែត្រ ដោយមានការចូលរួមពីក្រុមអ្នកតំណាងសតវត្សន៍ AIA ដែលជាបុគ្គលិក ទីប្រឹក្សាផែនការជីវិតAIA អតិថិជន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អត្តពលិក និងតារាល្បីៗជាច្រើននាក់។ អ្នកតំណាងទាំងអស់បានកាន់គប់និមិត្តរូប១០០ឆ្នាំ ដើម្បីអបអរប្រវត្តិសាស្ត្ររបស់ AIA។ គប់និមិត្តរូបនោះ ត្រូវបានរចនាឡើងដោយបង្ហាញនូវបណ្ណសន្យារ៉ាប់រងជីវិតដំបូងបង្អស់ និងព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យាទំនើបដើម្បីតាមដានចំងាយផ្លូវ។
ក្នុងថ្ងៃនោះដែរ អ្នកចូលរួមទទួលបានការពិនិត្យ និងពិគ្រោះសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបានរីករាយទស្សនាវិចិត្រសាលស្តីពីសុខភាព ដែលមានតាំងបង្ហាញនូវគន្លឹះសុខភាពល្អៗទាក់ទិននឹងអាហារូបត្ថម្ភ សុខភាពរាងកាយ សុខុមាលភាពផ្លូវចិត្ត តុល្យភាពការងារនិងជីវិត និងបរិស្ថានរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ក៏មានការរៀបចំសកម្មភាពលក្ខណៈគ្រួសារសប្បាយៗជាច្រើនពេញមួយថ្ងៃ។
អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា លោក Richard Bates បានមានប្រសាសន៍ថា «យើងមានមោទនភាពដែលបានក្លាយជាទីផ្សារ AIA ទីមួយ សម្រាប់ការអបអរទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះរបស់សម្ព័ន្ធ AIA។ នេះគឺជាដំណើរពេញ១០០ឆ្នាំ ដែលបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់កាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរីករាយនឹងអបអរខួប១០០ឆ្នាំដោយដាក់ឲ្យដំណើរការនូវគម្រោង “ទីលានបាល់ទាត់១០០” ដែលនឹងផ្តល់ការកែលម្អតារាងបាល់ទាត់ឲ្យសាលារៀនចំនួន១០០សាលាទូទាំងកម្ពុជា តាមរយៈការផ្តល់ជូនសម្ភារៈជាច្រើន ដើម្បីបណ្តុះក្តីស្រឡាញ់សម្រាប់កីឡា និងការរស់នៅប្រកបដោយសុខភាពល្អឲ្យក្មេងៗជំនាន់ក្រោយ»។
គម្រោង “ទីលានបាល់ទាត់១០០” របស់ អេ អាយ អេ ខេមបូឌា នេះ នឹងផ្តល់ជូនសាលាបឋមសិក្សាចំនួន១០០ទូទាំងប្រទេសនូវ បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ សម្រាប់សាលានីមួយៗ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យស្នើ និងស្វែងយល់បន្ថែមពីគម្រោងនេះ នៅលើទំព័រហ្វេសប៊ុក AIA Cambodia។
គប់និមិត្តរូបខួប១០០ឆ្នាំ តំណាងឲ្យដំណើរប្រវត្តិសាស្ត្ររបស់ AIA ហើយគប់នេះនឹងធ្វើដំណើរឆ្លងកាត់ទីផ្សារទាំងអស់របស់ AIA ដោយចាប់ផ្តើមពីកម្ពុជាដែលជាទីផ្សារមានអាយុកាលក្មេងជាងគេ បន្តដល់ទីក្រុងសៀងហៃ ដែលជាដែនកំណើតនៃសាវតារបស់ខ្លួន និងបញ្ចប់ដំណើរនៅទីក្រុងហុងកុង ដែលជាទីតាំងសម្ព័ន្ធ AIA។
លោក Jacky Chan នាយកប្រតិបត្តិប្រចាំតំបន់របស់សម្ព័ន្ធ AIA បានមានប្រសាសន៍ថា «AIA មានដើមកំណើតនៅទីក្រុងផ្តើមចំងាយមួយគីឡូម៉ែត្រសៀងហៃ ក្នុងឆ្នាំ១៩១៩ ហើយគ្រប់គ្នានៅ AIA មានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញថាអាជីវកម្មមួយនេះមានការរីកចម្រើនក្នុងទីផ្សារថ្មីមួយដូចជាប្រទេសកម្ពុជា។ នៅពេលយើងសម្លឹងមើលទៅ១០០ឆ្នាំបន្ទាប់ យើងមានអារម្មណ៍ថាការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរនេះ កាន់តែមានសារៈសំខាន់ខ្លាំងឡើងថែមទៀត»។
នៅឆ្នាំ១៩១៩ សហគ្រិនជនជាតិអាមេរិកឈ្មោះ Cornelius Vander Starr បានចាប់ផ្តើមអាជីវកម្មធានារ៉ាប់រងមួយដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធ AIA បច្ចុប្បន្ន។ ១00ឆ្នាំក្រោយមក AIA បានក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ អេ អាយ អេ ខេមបូឌា ដែលជាផ្នែកមួយនៃសម្ព័ន្ធ AIA មានមោទនភាពប្រារព្ធខួប១00ឆ្នាំដ៏សំខាន់នេះ។ ដំណើរប្រវត្តិសាស្ត្រនេះ គឺជាដំណើរមួយប្រកបដោយភាពក្លាហាន សម្រាប់ការត្រួសត្រាយផ្លូវឲ្យអ្នកជំនាន់ក្រោយ។ វាជាដំណើរពេញ១00ឆ្នាំនៃភាពរីកចម្រើន និងភាពជោគជ័យ។ ហើយពិតណាស់ ការធ្វើដំណើររបស់យើងនៅតែបន្តឆ្ពោះទៅមុខជានិច្ច។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រង ៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។