រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ – តើអ្នកគិតថាបែបផែននៃការរស់នៅរបស់សមាជិកគ្រួសារអ្នក និងមិត្តភ័ក្តិរបស់អ្នកនាពេលបច្ចុប្បន្ន ល្អចំពោះសុខភាពដែរឬទេ? សូមជួយក្រើនរំលឹកពួកគាត់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ ខេមបូឌា បានសម្ពោធយុទ្ធនាការសៀវភៅតាមដានសុខភាព (ឬហៅថា Health Report Card) ដែលជាយុទ្ធនាការមួយជួយឲ្យប្រជាពលរដ្ឋខ្មែរឆ្លុះបញ្ចាំងពីបែបផែននៃការរស់នៅរបស់ខ្លួន។ យុទ្ធនាការសៀវភៅតាមដានសុខភាពនេះ ផ្តល់ជូននូវទំព័រវែបសាយមួយ ភ្ជាប់ទៅនឹងគេហទំព័ររបស់ អេ អាយ អេ ខេមបូឌា ដែលតាមរយៈទំព័រវែបសាយមួយនេះ ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការវាយតម្លៃសុខភាពមនុស្សជាទីស្រលាញ់ ដោយគ្រាន់តែឆ្លើយសំណួរសាមញ្ញៗមួយចំនួនអំពីសុខភាពរាងកាយ សុខភាពចំណីអាហារ និងសុខភាពផ្លូវចិត្តរបស់គេ។ ទំព័រវែបសាយនោះ នឹងរៀបចំដោយស្វ័យប្រវត្តិនូវសៀវភៅតាមដានសុខភាពមួយ ដែលអ្នកវាយតម្លៃអាចចែករំលែកជាមួយមនុស្សជាទីស្រលាញ់ភ្លាមៗ នៅលើបណ្តាញសង្គម Facebook។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ ខេមបូឌា បានអញ្ជើញសិស្សានុសិស្សកម្រិតបឋមសិក្សាមួយក្រុម ដើម្បីធ្វើការវាយតម្លៃសុខភាពឪពុកម្តាយរបស់គេ។ លទ្ធផលនៃការវាយតម្លៃនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសចំពោះឪពុកម្តាយរបស់កុមារទាំងអស់។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានកត់សម្គាល់ថា “តាមពិតទៅ កុមារតូចៗយកចិត្តទុកដាក់លើមនុស្សជាទីស្រលាញ់របស់គេ ច្រើនជាងអ្វីដែលយើងគិត។ ពួកគេអាចវាយតម្លៃសុខភាពបានល្អ ដោយផ្អែកលើការអង្កេតរបស់គេចំពោះបែបផែន និងសកម្មភាពរស់នៅរបស់ឪពុកម្តាយខ្លួន។ នៅពេលដែលឪពុកម្តាយគេបានឃើញសៀវភៅតាមដានសុខភាពរបស់ខ្លួនឯងហើយនោះ មួយចំនួនមានការបារម្ភពីគំរូនៃការរស់នៅមិនល្អដែលខ្លួនកំពុងបង្ហាញដល់កូនៗ។
លោក Eric Ho នាយកផ្នែកទីផ្សារ និងការវាយតម្លៃហានិភ័យធានារ៉ាប់រង នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យុទ្ធនាការសៀវភៅតាមដានសុខភាព គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ។ កាលពីពាក់កណ្តាលខែកញ្ញានេះ យើងបានបង្កើតឲ្យមានយុទ្ធនាការ What’s Your Why? ជាមួយនឹងលោក David Beckham ដែលជាឯកអគ្គរដ្ឋទូតទូទាំងពិភពលោករបស់យើង ដើម្បីលើកទឹកចិត្តមនុស្សគ្រប់រូបឲ្យស្វែងរកនូវហេតុផលរបស់ខ្លួនសម្រាប់ការរស់នៅដោយមានសុខភាពល្អ។ ឥឡូវនេះ យើងមានយុទ្ធនាការសៀវភៅតាមដានសុខភាព ក្នុងការជួយឲ្យអ្នកទាំងអស់គ្នារកឃើញថាតើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីសម្រេចគោលដៅសុខភាពរបស់អ្នកបាន។”
ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា របបចំណីអាហារ និងរបៀបរស់នៅមិនល្អមួយចំនួន បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺមហារីក និងជំងឺបេះដូងជាដើម។ ច្រើនជាង ៥០ ភាគរយនៃការស្លាប់ទាំងអស់នៅកម្ពុជា គឺបណ្តាលមកពីជំងឺធ្ងន់ធ្ងរទាំងនេះ។[1] លោក Richard បានបន្ថែមថា “តួលេខនេះ ច្រើនជាងតួលេខនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរដល់ទៅបីដង ហើយជំងឺធ្ងន់ធ្ងរទាំងនោះ ភាគច្រើនសុទ្ធតែអាចការពារបានដោយគ្រាន់តែជ្រើសរើសយកបែបផែននៃការរស់នៅឲ្យបានល្អប្រសើរជាងមុន។
អេ អាយ អេ ចង់ចូលរួមជួយកាត់បន្ថយចំនួននៃការឈឺ និងការស្លាប់ដោយសារជំងឺធ្ងន់ធ្ងរដែលអាចបង្ការបានទាំងអស់ ហើយយើងក៏យកចិត្តទុកដាក់មើលថែអ្នកដែលត្រូវការការព្យាបាលផងដែរ។ យើងគឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតតែមួយគត់នៅកម្ពុជា ដែលផ្តល់ការធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ។”
ទំព័រវែបសាយ hrc.aia.com.kh សម្រាប់យុទ្ធនាការ សៀវភៅតាមដានសុខភាព នឹងបើកឲ្យដំណើរការជាសាធារណៈរយៈពេល ៦ សប្តាហ៍រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកំឡុងពេលនេះ អេ អាយ អេ ខេមបូឌា ផ្តល់ជូនរង្វាន់ប្រចាំសប្តាហ៍ដល់អ្នកដែលចែករំលែកសៀវភៅតាមដានសុខភាពនៅលើ Facebook។ សូមចូលទៅកាន់គេហទំព័ររបស់ អេ អាយ អេ ខេមបូឌា សម្រាប់ព័ត៌មានបន្ថែម។
[1] អង្គការសុខភាពពិភពលោក (2014). Noncommunicable Diseases (NCD) Country Profiles. Cambodia. ទាញយកនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧ ពី http://www.who.int/nmh/countries/khm_en.pdf
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលថ្មីប្លែក ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
ទំនាក់ទំនងសារព័ត៌មាន