ការការពារសុខភាព
ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល
ក. តុក្កតាទន់ៗ
ខ. សៀវភៅតុក្កតា (សៀវភៅផាត់ពណ៌ ។ល។)
គ. របស់លេងដាក់តម្រៀបលើគ្នា
ឃ. តុក្កតាល្បែងប្រាជ្ញាសម្រាប់ក្មេងលេង
ដល់ពេលលេងល្បែងក្មេងហើយ ទោះជាល្បែងលេង ឬ តុក្កតាប្រភេទអ្វីក៏ដោយ វាមានសារៈសំខាន់សម្រាប់ក្មេងៗ ។ ការលេងរបស់ក្មេង មិនត្រឹមតែជំរុញការវិវត្តន៍ផ្នែកខួរក្បាលប្រកបដោយសុខភាពល្អនោះទេ វាថែមទាំងបង្កើនការចងចាំ និង ការយល់ឃើញរបស់ក្មេងនៅពិភពដែលនៅជុំវិញខ្លួនទៀតផង ។ សូម្បីតែ គណៈកម្មការធិការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ការលេងរបស់ក្មេង គឺជាសិទ្ធិរបស់ក្មេងគ្រប់រូប!
ដោយសារតែក្មេងកាន់តែច្រើន ដែលស្ថិតក្នុងវ័យជាកុមារតូចៗ កំពុងប្រើប្រាស់ឧបករណ៍ឌីជីថលជាការកម្សាន្ត និង ជាល្បែងលេងកម្សាន្ត ដូចនេះការផ្លាស់ប្តូរវិធីដែលក្មេងលេង និង វិធីដែលឪពុកម្ដាយយល់ឃើញទៅលើការលេងរបស់កូនខ្លួន ពិតជាជិតនឹងកើតឡើងហើយ។ វិធីដែលក្មេងជ្រើសរើសសម្រាប់ការលេង និង វិធីដែលឪពុកម្ដាយអនុញ្ញាតឲ្យកូនលេង ក៏ផ្លាស់ប្ដូរដែរ ។ ទោះជាយ៉ាងនេះក្ដី វាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្មេងយល់ដឹងពី វិធីលេងដែលមានប្រយោជន៍ ដែលជាការធ្វើតេស្ត និង ដែលសាកល្បង ការលេងមួយក្នុងចំណោមល្បែងលេងទាំងនេះគឺ ការលេងល្បែងប្រាជា្ញ (ក៏ត្រូវបានទទួលស្គាល់ថា ការលេង បង្កើតឲ្យមានគំនិតច្នៃប្រឌិត)
ការលេងល្បែងប្រាជ្ញា ត្រូវបានកំណត់និយមន័យថាជាសកម្មភាពមួយ ដែលជំរុញ និង ចូលរួមដោយវិញ្ញាណទាំងប្រាំរបស់ក្មេង៖
ការលេងល្បែងប្រាជ្ញា ក៏អាចមានការចូលរួមពីអារម្មណ៍របស់ក្មេងផងដែរដូចជា៖
"កុំធ្វើឲ្យរញ៉េរញ៉ៃនៅពេលលេង!" គឺជាពាក្យដែលអ្នកមិនត្រូវនិយាយនៅពេល កូនរបស់អ្នកកំពុងលេងល្បែងប្រាជ្ញានោះទេ ។ គំនិតត្រង់ចំណុចនេះគឺថា ឲ្យពួកគេសប្បាយរីករាយនិងការលេងរបស់ពួកគេ ដែលពួកគេត្រូវប្រើវិញ្ញាណទាំងអស់របស់ខ្លួន ហើយ ភាពរញ៉េរញ៉ៃគឺជាលទ្ធផលដ៏រីករាយមួយសម្រាប់ពួកគេក្នុងពេលលេង!
សម្រាប់ក្មេងតូចៗ និង ទារក ការលេងល្បែងប្រាជ្ញា គឺជាវិធីមួយធ្វើឲ្យ ពួកគេរៀនពីពិភពនៅជុំវិញខ្លួន ទោះជាតុក្កតាទន់ៗ មានបិតស្លាក ឬ តុក្កតាដែលមានភ្លើងភ្លឺក្ដី ។ ដោយសារតែពួកគេមិនទាន់អាចងើបអង្គុយ ឬ ធ្វើចលនាទៅវិញទៅមក តុក្តតាទាំងនេះ ត្រូវមានទំហំតូច និង ស្ទើរតែកាន់មិនបាន (ពួកគេក៏អាចដាក់ចូលក្នុងមាត់ ជាវិធីរៀនដោយវិញ្ញាណមួយ) ។ មានការជឿជាក់ថា បទពិសោធន៍នៃការលេង ដែលបញ្ចូលនូវវិញ្ញាណទាំងប្រាំនេះ ជួយបង្កើនសមត្ថភាពនៃការយល់ដឹងរបស់ក្មេង។
ជំនាញធ្វើចលនាដ៏ល្អ មានការចូលរួមតាមរយៈការប្រើប្រាស់សាច់ដុំតូចៗនៅដៃ ម្រាមដៃ និង កដៃ ។ ស្ថិតក្នុងវ័យក្មេងតូចៗ ក្មេងនឹងរៀនពីជំនាញគោលក្នុងការធ្វើចលនា ដូចជាទះដៃ និង ជំនាញធ្វើចលនាពេញមួយតួខ្លួនដូចជាដើរជាដើម ។ ជាមួយនិងការលេងល្បែងប្រាជ្ញានេះ ពួកគេអាចកំណត់ និង ពង្រឹងជំនាញធ្វើចលនារបស់ខ្លួនឲ្យបានល្អ ជាមួយនិងសកម្មភាពដែលពាក់ព័ន្ធនិងសាច់ដុំតូចៗ និង ការសហការណ៍រវាងដៃ និង ភ្នែកដូចជា ការក្ដិចថ្ពាល់ ការចាក់ទឹក ឬ ការចងខ្សែស្បែកជើង។ល។
ការលេងល្បែងប្រាជ្ញា មានទំហំនៃប្រភេទលេងខុសៗគ្នា (ដូចជាខ្សាច់ ដុំតូចមូលៗដូចឃ្លី និង ពពុះទឹក) ធ្វើឲ្យក្មេងដឹងពីធាតុខុសៗគ្នានៅលើពិភពលោក និង វិធីដែលទំហំនៃរបស់លេង ប្រតិកម្មទៅនិងការប៉ះពាល់ទៅតាមប្រភេទផ្សេងៗគ្នា ។ ការលេងល្បែងប្រាជ្ញា ក៏បង្កើតជាសាលាបង្រៀនដ៏ងាយស្រួល និង មិនផ្លូវការមួយ ដែលពួកគេមិនត្រូវទទួលបានការស្ដីបន្ទោស ដោយសារតែការធ្វើឲ្យមានភាពរញ៉េរញ៉ៃក្នុងពេលរៀននោះទេ!
ប្រភេទទូទៅនៃ ល្បែងប្រាជ្ញា រួមមាន:
ទោះបីជាស្ដាប់ទៅដូចជា ក្មេងទាំងអស់ កំពុងធ្វើឲ្យរញ៉េរញ៉ៃក្ដី (ដែលជាទូទៅគេហៅថា ការលេងល្បែងដ៏រញ៉េរញ៉ៃ) អ្នកនៅមានការងារមួយចំនួនដែលត្រូវធ្វើ ដូចជាការសម្អាតតាមក្រោយ និង មិនត្រូវរំខានដល់ការលេងរបស់ពួកគេនោះទេ!
មេឃ គឺជាព្រំដែនកំណត់ប្រភេទនៃ ការលេងល្បែងប្រាជ្ញា ដែលអ្នកអាចឲ្យកូនរបស់អ្នកចូលរួមលេងបាន ។ ស្វែងរកតុក្កតាដែលធ្វើឲ្យកូនរបស់អ្នកប្រើគ្រប់វិញ្ញាណទាំងអស់ដើម្បីលេង!
ឯកសារយោង
http://pediatrics.aappublications.org/content/119/1/182
https://www.goodstart.org.au/news-and-advice/october-2016/exploring-the-benefits-of-sensory-play
http://playabilitytoys.com/sensory-play-can-help-babys-brain-development/
https://handsonaswegrow.com/10-tips-to-keep-messy-play-clean/
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះទេ។