Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

សុខភាព
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • វិធីសាស្រ្ត ៥ យ៉ាងដែលត្រូវធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក

    ទាំងនេះជា វិធីសាស្រ្តមួយចំនួន ដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អ នៅថ្ងៃស្អែក

    ការវិនិយោគលើបញ្ហាសុខភាពរបស់អ្នក ក្នុងពេលដែល អ្នកនៅវ័យក្មេង និង អាចដូចទៅនិងការវិនិយោគទុនផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលដំបូងនៃឆាកជីវិតផងដែរ: អ្នកត្រូវចាប់ផ្ដើម ដើម្បីសម្រេចឲ្យបានគោលដៅរបស់ខ្លួន ហើយ លទ្ធផលនិងកើតមាននៅពេលអនាគត ។ តើមានវិធីសាស្រ្តអ្វីខ្លះដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីទ្រទ្រង់សុខភាពរបស់អ្នក ដើម្បីទទួលបានផលកាន់តែល្អនៅថ្ងៃអនាគត?

    ដោយមិនគិតអំពីកម្រិតនៃសកម្មភាពរាង្គកាយ ភេទ ឬ របៀបរស់នៅ របស់អ្នកក្នុងពេលបច្ចុប្បន្ន ទាំងនេះជាវិធីសាស្រ្តប្រាំយ៉ាង ដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អ និង ធ្វើឲ្យអ្នកមានរាង្គកាយកាន់តែល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ:

    ១. ជ្រើសរើសម្ហូបអាហារដែលផ្ដល់ផលល្អដល់សុខភាព

    ការចូលចិត្តញ៉ាំ និង ការខ្វះការធ្វើលំហាត់ប្រាណ អាចបណ្ដាលឲ្យប្រទេសយើង ក្លាយជាប្រទេសមួយដែលមានមនុស្សធាត់ដុះក្បាលពោះបំផុត នៅអាស៊ី ជាមួយនិងមធ្យមភាគ ១៣,៣% ។ ភាពធាត់ដុះក្បាលពុះ គឺជាស្ថានភាពមួយប្រមូលផ្ដុំដោយជំងឺជាច្រើនប្រភេទសម្រាប់ សុខភាពដូចជា ជំងឺលើសឈាម ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ទឹកនោមផ្អែម ក្នុងចំណោមជំងឺផ្សេងៗទៀត ។ អ្វីដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីធានាថា ថ្ងៃស្អែកសុខភាពរបស់អ្នក នឹងល្អប្រសើរនោះ គឺការប្រយ័ត្នប្រយែងទៅនិងរបបអាហាររបស់អ្នក ។ ជ្រើសរើសអាហារដែលផ្ដល់ផលល្អដល់សុខភាព នៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នក ដោយទទួលទានបន្លែ និង ផ្លែឈើស្រស់ៗឲ្យបានច្រើន កាត់បន្ថយសាច់ ស្ករ និង អាហារចៀន ។ ប្រសិនបើអ្នកមានបំណងបង្កើនអាហារប្រឆាំងអុកស៊ីតកម្ម អ្នកត្រូវទទួលទានផ្លែឈើ និង បន្លែចម្រុះឲ្យបានច្រើន (ពី ៧ ទៅ ១០ មុខជារៀងរាល់ថ្ងៃ) ជាជាងការពឹងផ្អែកលើសារជាតិបន្ថែមសម្រាប់អាហារតែមួយនោះ។

    ការធ្វើម្ហូបដោយខ្លួនឯង ជាជាងការញ៉ាំនៅក្រៅ ក៏ជាភស្តុតាងបញ្ជាក់ ដើម្បីជួយឲ្យមនុស្សរក្សាបានទម្ងន់ដ៏ឋេរមួយ ឬ ជាវិធីសាស្រ្តបញ្ចុះទម្ងន់ដែលកាន់តែមានប្រសិទ្ធភាពមួយ។

    ២. ជ្រើសរើសការហាត់ប្រាណ ឬ ការធ្វើចលនារាង្គកាយបែបណាមួយ

    ដំណើរការរំលាយអាហារក្នុងរាង្គកាយ កាន់តែចុះខ្សោយនៅពេលយើងឈានចូលវ័យចំណាស់ ដូចនេះវិធីសាស្រ្តតែមួយគត់ ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ ។ ដំណើរការរំលាយអាហារឡើងដល់កម្រិតកំពូល នៅពេលអ្នកមានអាយុប្រហែល ២៥ ឆ្នាំ បន្ទាប់មកវាក៏ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ។ បន្ទាប់ពីនេះ រាង្គកាយរបស់អ្នក ចាប់ផ្ដើមដុតកម្ទេចកាឡូរី ក្នុងល្បឿនយឺតៗ ដែលជាសញ្ញាបង្ហាញថា វាលឿនជាង ការឡើងទម្ងន់ធម្មតា ។ ទោះជាយ៉ាងនេះក្ដី ការបាត់បង់មិនមែនទាំងអស់នោះទេ - កីឡាលើកយកសាច់ដុំ (ដូចជាកីឡាលើកដុំដែក) បង្ហាញពីការធ្វើឲ្យរាង្គកាយរឹងម៉ាំ ដុតជាតិខ្លាញ់ក្នុងខ្លួន និង ផលិតសារជាតិអ័រម៉ូនសម្រាប់លូតលាស់ សកម្មភាពទាំងនេះជាសកម្មភាពបង្កើនដំណើរការរំលាយអាហារក្នុងខ្លួន ។ មិនថាអ្នកស្ថិតក្នុងវ័យណាទេ ការធ្វើលំហាត់ប្រាណដ៏ទៀងទាត់មួយ (៣០ នាទីជារៀងរាល់ថ្ងៃ ២-៣ ដងក្នុងមួយសប្ដាហ៍) នឹងផ្ដល់អត្ថប្រយោជន៍ដល់ អ្នកក្នុងរយៈពេលខ្លី និង វែង។

    ៣. ការត្រួតពិនិត្យរាង្គកាយមួយឆ្នាំម្ដង

    វាមិនមែនជាការភ្ញាក់ផ្អើលទេ - ការត្រួតពិនិត្យមួយតួខ្លួន ដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដង មានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នក ឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្កាជំងឺនានានៅពេលអនាគតផងដែរ ។ ការត្រួតពិនិត្យពេញមួយតួខ្លួន នឹងធ្វើតេស្តរាង្គកាយរបស់អ្នក ចំណែកឯការពិនិត្យឈាម ជួយកំណត់អំពីសារជាតិ ខូឡេស្តេរ៉ូល ស្ករក្នុងឈាម កម្រិតនៃចរន្តឈាម និង រោគសញ្ញាផ្សេងៗ - ដំណើរការទាំងនេះ គឺជាសកម្មភាពបញ្ជាក់អំពីស្ថានភាពសុខភាពរបស់អ្នក ។ សូមទៅជួបគ្រូពេទ្យ មួយឆ្នាំម្ដងក្នុងវ័យ ២០ ឬ ៣០ ឆ្នាំ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តណាខ្លះដែលអ្នកអាចកែលម្អការរស់នៅប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានសុខភាពល្អនៅថ្ងៃ      អនាគត។

    សម្រាប់ស្ដ្រី វាមានសារៈសំខាន់ណាស់ដែលត្រូវត្រួតពិនិត្យសុដន់ដោយខ្លួនឯង យ៉ាងហោចណាស់មួយខែម្ដង ដើម្បីរកមើលដុំសាច់ ឬ ទឹកដោះ ដែលអាចជាសញ្ញានៃជំងឺ មហារីកសុដន់។

    ៤. អនុវត្តវិធីសាស្រ្តការពារស្បែក

    មហារីកស្បែក កើតចេញពីការខូច DNA នៅក្នុងកោសិកាស្បែក ដូចនេះ អ្នកត្រូវធ្វើការការពារឲ្យបានត្រឹមត្រូវបំផុតតាមលទ្ធភាពដែលអាចធ្វើបាន - ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្រោមកម្ដៅថ្ងៃញឹកញាប់ ឬ ធាតុអាកាសដែលពេញដោយកម្ដៅថ្ងៃ ។ បន្ថយការខូចកោសិកាស្បែករបស់អ្នក ការពារស្បែកដោយប្រើឡេការពារកម្ដៅថ្ងៃ ពាក់មួក ឬ បាំងឆ័ត្រ នៅពេលដែលអ្នកនៅក្រោមកម្ដៅថ្ងៃ ។ ការអនុវត្តវិធីសាស្រ្តថែរក្សាស្បែក ហាក់ដូចជាវិធីស្វែងរកការថែទាំសោភ័ណភាព ប៉ុន្តែវាមានមុខងាថែទាំសុខភាព ថែមទាំងជួយការពារ ឬ កាត់បន្ថយស្នាមជ្រីវជ្រួញ និង ការប្រែពណ៌របស់ស្បែកផងដែរ ។ អនាម័យជាមូលដ្ឋាននៃការថែទាំស្បែក ក៏មានសារៈសំខាន់ផងដែរ ដើម្បីបញ្ចៀសការវិវឌ្ឍន៍របស់មេរោគស្បែក។

    ៥. គេងគ្រប់គ្រាន់

    យោងតាម សមាគមអ្នកប្រើប្រាស់នៅកោះ Penang ថា ប្រជាជនម៉ាឡេស៊ី បានគេងគិតជាមធ្យមភាគចំនួន ៦,៤ ម៉ោងក្នុងមួយថ្ងៃ - ចំនួននេះ ស្ថិតនៅក្រោមរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃតាមការណែនាំ ។ សារៈសំខាន់នៃការទទួលទានដំណេក ដ៏ទៀងទាត់មួយ មិនអាចបង្កើតឲ្យមានភាពធុញថប់ច្រើនឡើយ ។ រាង្គកាយដែលបានសម្រាក ជួយជួសជុល និង ព្យាបាលជាលិកា និង កោសិកានានា ចំណែកការទទួលទានដំណេកមិនគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ថាបានបង្កើន ហានិភ័យនៃជំងឺបេះដូង និង លើសឈាម។

    ជំហានជាមូលដ្ឋានទាំងនេះ ហាក់ដូចជាតិចតួចណាស់នៅថ្ងៃនេះ ប៉ុន្តែការអនុវត្តតាមជំហានទាំងនេះ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក នឹងបង្ហាញឲ្យឃើញពីប្រសិទ្ធភាពក្នុងរយៈពេលវែង ។ រាង្គកាយក្នុងថ្ងៃអនាគតរបស់អ្នក នឹងអគុណអ្នក! តើបញ្ហាតែមួយគត់ដែលអ្នក អាចធ្វើបាននៅថ្ងៃនេះ សម្រាប់ថ្ងៃស្អែកដែលពោរពេញដោយភាពល្អប្រសើរនោះ ជាអ្វី?

    ឯកសារយោង

    http://www.huffingtonpost.com/entry/the-5-things-to-do-now-so-retirement-doesnt-suck-later_us_57ec2ea4e4b0c2407cdb9770
    http://www.telegraph.co.uk/health-fitness/body/future-proof-body-17-things-need-do-now-healthy-later-life/
    https://www.mindbodygreen.com/0-14523/10-things-people-in-their-20s-should-do-now-to-be-healthy-later-in-life.html
    http://www.hopkinsmedicine.org/health/healthy_aging/healthy_body/its-never-too-late-five-healthy-steps-at-any-age
    http://time.com/14047/what-10-things-should-you-do-every-day-to-improve-your-life/
    http://www.lifehack.org/articles/lifestyle/40-simple-things-you-can-every-day-become-much-healthier.html
    http://www.nhs.uk/Livewell/fitness/Pages/physical-activity-guidelines-for-adults.aspx
    https://www.nst.com.my/news/nation/2017/06/246538/malaysians-most-obese-region
    https://www.nhlbi.nih.gov/health/health-topics/topics/sdd/why
    http://www.thestar.com.my/metro/community/2015/02/14/many-malaysians-not-getting-enough-sleep-says-cap/
    http://www.cancerresearchuk.org/about-cancer/causes-of-cancer/sun-uv-and-cancer/how-the-sun-and-uv-cause-cancer
    http://www.womenshealthmag.com/weight-loss/how-your-metabolism-changes-as-you-age
    http://www.prevention.com/weight-loss/6-ways-to-keep-your-metabolism-revved-as-you-get-older/slide/3
    http://www.healthline.com/health/getting-physical-examination

    អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។

    ដំណោះស្រាយសមស្របសម្រាប់អ្នក

    AIA សម្រាប់ជីវិត​
    អត្ថប្រយោជន៍សម្រាប់​ព្យាបាល

    ដំណោះស្រាយការពារ

    ការ​ការ​ពារ​ពេល​មាន​ជំងឺ​ធ្ងន់​ធ្ងរ

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។