ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“AIA ខេមបូឌា” ឬ “ក្រុមហ៊ុន”) គឺជាបុត្រសម្ព័ន្ធនៃ AIA គ្រុប (AIA Group Limited) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឯករាជ្យ និងឈានមុខគេ ដែលបានចុះបញ្ជីជាសាធារណៈធំជាងគេនៅអាស៊ី។ AIA គ្រុប មានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយត្រូវបានចុះបញ្ជីនៅលើផ្ទាំងចម្បងនៃផ្សារភាគហ៊ុនហុងកុងលីមីតធីត (Main Board of the Stock Exchange of Hong Kong Limited)។
ចាប់តាំងពីបើកដំណើរការនៅក្នុងឆ្នាំ 2017 មក AIA ខេមបូឌា បានរីកចម្រើនក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខានៅខេត្តសៀមរាប កំពង់ចាម និងបាត់ដំបង យើងប្តេជ្ញាចិត្តជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
យើងផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងអាយុជីវិត សុខភាព និងការការពារ ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បុគ្គល គ្រួសារ និងក្រុមហ៊ុនសាជីវកម្ម។ AIA ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងគេនៅកម្ពុជាដែលផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ ផែនការការពារជំងឺធ្ងន់ធ្ងររបស់យើង បានវិវឌ្ឍន៍បន្ថែមទៀត ដោយផ្តល់ការធានារ៉ាប់រងលើជំងឺ និងស្ថានភាពសុខភាពរហូតដល់ 118 ប្រភេទ រួមមានជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្រាប់ក្រុមហ៊ុនសាជីវកម្ម ដំណោះស្រាយធានារ៉ាប់រងជាក្រុមរបស់យើង ដែលមានដូចជា ការការពារអាយុជីវិត ការការពារលើគ្រោះថ្នាក់ចៃដន្យ ការចំណាយលើការសម្រាកក្នុងមន្ទីពេទ្យ និងផ្តល់ការការពារដល់បុគ្គលិក និងសមាជិកក្រុមហ៊ុនសាជីវកម្ម តាមរយៈដំណោះស្រាយដែលមានភាពបត់បែន សមស្របតាមតម្រូវការ និងថវិការបស់ខ្លួន។
ជាមួយនឹងបច្ចេកវិទ្យា និងសមត្ថភាពឌីជីថលដ៏ទូលំទូលាយរបស់យើង AIA ខេមបូឌា ក៏កំពុងជំរុញបទពិសោធន៍អតិថិជនតាមបែបឌីជីថល ដែលកាត់បន្ថយភាពស្មុគស្មាញ និងផ្តល់នូវសេវាទាមទារសំណងធានារ៉ាប់រងដែលរួមបញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទ (App) AIA+ និងដំណោះស្រាយឌីជីថលដែលធ្វើឱ្យបទពិសោធន៍អតិថិជន កាន់តែមានភាពងាយស្រួល ។
លើសពីការផ្តល់សេវាធានារ៉ាប់រង យើងប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ដែលមានសុខភាពល្អ និងបរិយាបន្ន។ តាមរយៈកម្មវិធី AIA Fit for Hope កម្មវិធី AIA-ISF Youth League និងកម្មវិធី AIA សាលាសុខភាពឆ្នើម យើងធ្វើការជាមួយដៃគូ ដូចជា ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខភាពស្ត្រី របៀបរស់នៅប្រកបដោយសុខភាពល្អ ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារ ជាពិសេសតាមរយៈការទទួលបានការអប់រំ។
AIA ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតែមួយគត់នៅកម្ពុជា ដែលទទួលបានការទទួលស្គាល់ពី HR Asia ជា “Best Companies to Work for in Asia” រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ 2020 ដល់ 2025 ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះបុគ្គលិក និងវប្បធម៌នៅកន្លែងធ្វើការ។