សេចក្តីប្រកាសសារព័ត៌មាន

ក្លឹបបាល់ទាត់ TOTTENHAM HOTSPUR និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (AIA) ប្រកាសគាំទ្រដល់អង្គការផ្កាយសមុទ្រកម្ពុជា

29/04/2021 dot អាន 4 នាទី
  • ក្លឹបបាល់ទាត់មួយនេះនឹងពាក់អាវកីឡាដែលត្រូវបានបោះពុម្ពជាពិសេសដោយមាននិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រក្នុងការប្រកួត Premier League ជាមួយនឹង ក្លឹបបាល់ទាត់ Sheffield United នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។
  • អាវកីឡាដែលត្រូវបានពាក់ហើយនោះនឹងត្រូវចុះហត្ថលេខា និងដាក់ដេញថ្លៃដើម្បីរៃអង្កាសថវិកាឲ្យអង្គការផ្កាយសមុទ្រ និងមូលនិធិផ្ទាល់របស់ក្លឹប ។
  • គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ជាមួយនឹងក្លឹបបាល់ទាត់ Tottenham Hotspur ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ 

ទីក្រុងឡុងដុន និងរាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១; ក្លឹបបាល់ទាត់ Tottenham Hotspur នឹងពាក់អាវកីឡាដែលត្រូវបានបោះពុម្ពជាពិសេសដើម្បីគាំទ្រដល់អង្គការផ្កាយសមុទ្រកម្ពុជា (ISF) ក្នុងកំឡុងការប្រកួតរបស់ក្លឹបនេះតទល់នឹងក្លឹប Sheffield United នៅថ្ងៃអាទិត្យ ទី២ ខែឧសភាព ឆ្នាំ២០២១ នៅម៉ោង 19:15 (BST) ។

ក្នុងនាមជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងជាមួយក្លឹបបាល់ទាត់ Tottenham Hotspur  ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្លឹបបាល់ទាត់នេះនឹងដាក់និមិត្តសញ្ញាអង្គការផ្កាយសមុទ្រជំនួសឲ្យនិមិត្តសញ្ញារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ នៅផ្នែកខាងមុខនៃអាវរបស់ក្រុម ហើយនឹងនៅលើផ្លាកដាក់ជុំវិញទីលានប្រកួតដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ។  

អាវកីឡាដែលត្រូវបានពាក់ក្នុងការប្រកួតនឹងត្រូវចុះហត្ថលេខាដោយកីឡាករ និងដាក់ដេញថ្លៃដើម្បីរៃអង្កាសថវិកាឲ្យអង្គការផ្កាយសមុទ្រ និងមូលនិធិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដែលមានគោលដៅបង្កើតឳកាសនាំមកនូវការផ្លាស់ប្តូរក្នុងជីវិតដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ។

អង្គការផ្កាយសមុទ្រប្រើប្រាស់ការអប់រំដើម្បីផ្លាស់ប្រែជីវិតរបស់កុមារក្រីក្ររាប់ពាន់នាក់នៅកម្ពុជា ដែលជាប្រទេសមួយមានកុមារជិត ៤៩% កំពុងរស់នៅក្នុងភាពក្រីក្រពហុសមាសភាគ ។  គំនិតផ្តួចផ្តើមអប់រំរបស់អង្គការមួយនេះបានផ្លាស់ប្តូរជីវិតសិស្សានុសិស្សរាប់រយនាក់ក្នុងមួយឆ្នាំ ដែលពួកគេធ្លាប់បោះបង់ការសិក្សា រឺមិនធ្លាប់បានចូលរៀនសូត្រពីមុនមកទេ ។ សិស្សទាំងនេះទទួលបានឳកាសក្នុងការចូលរៀនថ្នាក់អប់រំពន្លឿន និងការគាំទ្រដ៏សំខាន់ផ្សេងទៀតដូចជាការថែទាំសុខភាព អាហារូបត្ថម្ភ និងការអភិវឌ្ឍន៍ការងារ ។

ជាមួយគ្នានេះផងដែរ កីឡាក៏ដើរតួនាទីយ៉ាងសំខាន់លើផលប៉ះពាល់វិជ្ជមានដែលអង្គការផ្កាយសមុទ្របានផ្តល់ដល់តំបន់ក្រីក្រមួយចំនួនក្នុងប្រទេសកម្ពុជា ។ កម្មវិធីបាល់ទាត់ដែលទទួលបានពានរង្វាន់របស់អង្គការមួយនេះធ្វើការជាមួយកុមាររាប់ពាន់នាក់ ដែលមានសមត្ថភាពចម្រុះ និងក៏ជាអង្គការដំបូងគេមួយក្នុងចំនោមអង្គការដទៃនៅកម្ពុជា ដែលផ្តល់ឱកាសដល់កីឡាករពិការ និងផ្ទុកមេរោគអេដស៍ទៀតផង ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសហការជាមួយនឹងអង្គការផ្កាយសមុទ្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ក្លឹប Tottenham Hotspur ក៏បានចំណាយពេលនៅទីក្រុងភ្នំពេញធ្វើការជាមួយកីឡាករ និងគ្រូបង្វឹកស្ម័គ្រចិត្តជាច្រើនដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមបាល់ទាត់ថ្នាក់មូលដ្ឋានរបស់អង្គការផ្កាយសមុទ្រផងដែរ ។

នៅដើមសប្តាហ៍ថ្មីៗនេះ គ្រូបង្វឹករបស់យើងបានរៀបចំវគ្គបណ្តុះបណ្តាលប្រឹក្សាយោបល់មួយតាមអ៊ីនធើណេតសម្រាប់អ្នកស្ម័គ្រធ្វើការក្នុងគម្រោង ហើយអ្នកចូលរួមមួយចំនួនក៏នឹងបានធ្វើជាអ្នកអមដំណើរកីឡាករចូលទីលានពីចម្ងាយផងដែរ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ។

អ្នកស្រី Donna-Maria Cullen នាយកប្រតិបត្តិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur បានមានប្រសាសន៍ថា “ពួកយើងបានឃើញពីផលវិជ្ជមានជាក់ស្តែងនៃការងាររបស់អង្គការផ្កាយសមុទ្រនៅទីក្រុងភ្នំពេញ ហើយនឹងមានក្តីរំភើបរីករាយ ដែលបានគាំទ្រនូវបុព្វហេតុដ៏មានតម្លៃមួយនេះដើម្បីជួយផ្សព្វផ្សាយ និងរៃអង្កាសថវិកាឲ្យអង្គការនេះជាមួយនឹងដៃគូរបស់យើងគឺ ក្រុមហ៊ុន អេ អាយ អេ ។

“ក្នុងនាមជាក្លឹបបាល់ទាត់ ជាមួយនឹងវេទិកាពិភពលោកជាក់លាក់មួយ ពួកយើងមានបទពិសោធន៍ទូលំទូលាយក្នុងការប្រើប្រាស់ថាមពលកីឡាដើម្បីបង្កើតឱកាសដែលនាំឲ្យមានការផ្លាស់ប្តូរក្នុងជីវិតទាំងក្នុង និងក្រៅប្រទេស ។

“អង្គការផ្កាយសមុទ្រគឺជាបុព្វហេតុមួយក្នុងចំនោមបុព្វហេតុជាច្រើនដែលយើងបានផ្តល់ការគាំទ្រជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខណៈដែលពួកយើងកំពុងបន្តធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ជាទីកន្លែងដែលអ្នកគាំទ្រជាច្រើនរបស់យើងកំពុងរស់នៅ ។”

លោក Stuart A. Spencer ជានាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន អេ អាយ អេ បានឲ្យដឹងថា “ការអប់រំមានថាមពលក្នុងការផ្លាស់ប្រែជីវិតរបស់យុវជន ហើយដូច្នេះហើយបានជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេមានមោទនភាពយ៉ាងខ្លាំងក្នុងការសហការជាមួយអង្គការផ្កាយសមុទ្រតាំងពីឆ្នាំ២០១៧ ដោយមានគោលបំណងស្របជាមួយយើងក្នុងការជួយប្រជាជនរាប់លាននាក់ទូទាំងអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ ។

“អង្គការផ្កាយសមុទ្រផ្តល់ការអប់រំដល់កុមារដែលបាត់បង់ឳកាស ហើយអង្គការនេះប្រើប្រាស់កីឡាបាល់ទាត់ដើម្បីជម្រុញឲ្យមានមិត្តភាព និងភាពសប្បាយរីករាយសម្រាប់កុមារក្រីក្រនៅកម្ពុជា ។

“ពួកយើងមានក្តីសោមនស្សដែលបាននាំយកអង្គការផ្កាយសមុទ្រទៅលើឆាកអន្តរជាតិ តាមរយៈភាពជាដៃគូរបស់យើងជាមួយនឹងក្លឹបបាល់ទាត់ Tottenham Hotspur ហើយពួកយើងសង្ឃឹមថាទស្សនិកជនបាល់ទាត់នឹងចាប់ផ្តើមស្គាល់អង្គការផ្កាយសមុទ្រ និងគាំទ្រដល់អង្គការមួយនេះកាន់តែច្រើនឡើងនៅពេលអនាគត ។ ”

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ​ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ យើងមានកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ និងបន្តភាពជាដៃគូដ៏យូរអង្វែងជាមួយក្លឹបបាល់ទាត់ Tottenham Hotspur និង អង្គការផ្កាយសមុទ្រកម្ពុជា(ISF) ជាពិសេសការជួយដល់កុមារក្រីក្រនៅកម្ពុជា។

ថវិកាសប្បុរសធម៌ដែលប្រមូលបាន មិនត្រឹមតែជួយដល់កុមារកម្ពុជាទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមជាចំណែកមួយដោយប្រយោលផងដែរ ក្នុងការជួយផ្សព្វផ្សាយកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា ថាយើងអាចរួបរួមគ្នាធ្វើអ្វីៗបានជាច្រើន ដើម្បីជួយឲ្យសុខុមាលភាពរបស់កុមារក្រីក្រនៅក្នុងប្រទេសកាន់តែប្រសើរ។ ”

កញ្ញា ជួប វិច្ឆិកា ប្រធានប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្របានបន្ថែមថា “ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏មានតម្លៃមួយនេះតាមរយៈភាពជាដៃគូរបស់យើងជាមួយនឹងក្លឹបបាល់ទាត់ Tottenham Hotspurs និងក្រុមហ៊ុន អេ អាយ​ អេ ខេមបូឌា ។ ការដាក់បង្ហាញនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រលើអាវកីឡាកំឡុងពេលការប្រកួត EPL គឺកិត្តិយសដ៏ធំធេងមួយសម្រាប់អង្គការរបស់យើង កុមារ និងប្រជាជនកម្ពុជាទាំងអស់ផងដែរ ។ វាមិនត្រឹមតែបង្ហាញពីការទទួលស្គាល់អំពីការងាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជម្រុញទឹកចិត្តយ៉ាងខ្លាំងមួយដើម្បីឲ្យយើងបន្តគាំទ្រដល់កុមារក្រីក្ររាប់ពាន់នាក់នៅកម្ពុជា ដោយបង្កើតឲ្យមានការផ្លាស់ប្តូរចាប់ពីកុមារម្នាក់ទៅ ។

ពួកយើងសូមថ្លែងអំណរគុណយ៉ាងធំធេងចំពោះអ្នកគ្រប់គ្នានៅក្លឹបបាល់ទាត់ Tottenham Hotspur និងក្រុមហ៊ុន អេអាយ អេ ដែលបានធ្វើឲ្យកម្មវិធីនេះអាចដំណើរទៅបាន ។  ពួកយើងនឹងទស្សនាការប្រកួតនេះពីប្រទេសកម្ពុជា និងចូលរួមលើកទឹកចិត្តដល់ក្រុមផងដែរ!”

ក្លឹបបាល់ទាត់ Tottenham Hotspur មានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់ពិភពលោកចំនួនបួននាក់ ដែលកំពុងរស់នៅអាស៊ីដើម្បីជួយគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន អេអាយអេ ដោយផ្តល់ឳកាសលេងបាល់ទាត់

ដល់កីឡាករ និងគ្រូបង្វឹកជាង ៦៥,០០០នាក់ចាប់តាំងពីឆ្នាំ២០១៧មក ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេក៏បានប្រើប្រាស់កីឡាករក្នុងក្រុមនាំមុខរបស់ក្លឹប និងបុគ្គលិកគាំទ្រឯទៀតក្នុងកម្មវិធីពិសេសផ្សេងៗ ដើម្បីលើកទឹកចិត្តដល់អតិថិជន ភ្នាក់ងារ និងបុគ្គលិករបស់ខ្លួនឲ្យមានជីវិតល្អប្រសើរប្រកបដោយសុខភាព និងភាពយូរអង្វែង ។

វាគឺជាលើកទីបីហើយដែលក្លឹបបាល់ទាត់ Tottenham Hotspur ពាក់អាវដែលបោះពុម្ពជាពិសេសសម្រាប់គាំទ្រដល់ភាពជាដៃគូមូលនិធិអន្តរជាតិរបស់ក្រុមហ៊ុន អេអាយអេ ដោយបានផ្តល់ការគាំទ្រដល់កម្មវិធីអភិវឌ្ឍបាល់ទាត់យុវជនរបស់ក្រុមហ៊ុន អេអាយអេ នៅប្រទេសចិននៅឆ្នាំ២០១៥ និងកម្មវិធី ‘ចែករំលែកជីវិត’ នៅឆ្នាំ២០១៦ របស់ក្រុមហ៊ុន អេអាយអេ នៅប្រទេសថៃ ។

 

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

 

Media Contact

Meng Daneth

Senior Marketing Manager

077 855 560

Daneth-d.Meng@aia.com