អតិផរណាសេវាវេជ្ជសាស្ត្រ សំដៅទៅលើការកើនឡើងនៃថ្លៃចំណាយសេវាសុខាភិបាល និងការព្យាបាល។ ការកើនឡើងទាំងនេះ បណ្តាលមកពីការកើនឡើងនៃតម្រូវការការថែទាំសុខភាព ការកើនឡើងនៃតម្លៃទំនិញវេជ្ជសាស្ត្រ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងការផ្លាស់ប្តូរនៅក្នុងរបៀបផ្តល់សេវាសុខាភិបាល។
យោងតាម ការស្ទង់មតិនិន្នាការវេជ្ជសាស្ត្រពិភពលោក ឆ្នាំ 2026 របស់ WTW អតិផរណាសេវាវេជ្ជសាស្ត្របន្តកើនឡើងនៅគ្រប់តំបន់ទូទាំងពិភពលោក។ តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរំពឹងថានឹងមានអត្រាខ្ពស់ជាងគេ ដោយថ្លៃចំណាយសេវាវេជ្ជសាស្រ្តត្រូវបានព្យាករណ៍ថានឹងឈានដល់ 14.0% ក្នុងឆ្នាំ 2026 កើនឡើងពី 13.2% ក្នុងឆ្នាំ 2025។
អត្រាអតិផរណាសេវាវេជ្ជសាស្ត្រ ដែលបានព្យាករណ៍ (2024–2026)

កត្តាសំខាន់ៗដែលជំរុញឱ្យមានការកើនឡើងនៃថ្លៃចំណាយសេវាវេជ្ជសាស្រ្ត
- ការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងឱសថ
ការច្នៃប្រឌិតថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យ វិធីព្យាបាល និងឱសថ បានជួយធ្វើឱ្យសុខភាពប្រសើរឡើង ប៉ុន្តែថ្លៃចំណាយសរុបនៃការថែទាំក៏កើនឡើងផងដែរ។ - សម្ពាធលើប្រព័ន្ធសុខាភិបាលសាធារណៈ
តម្រូវការរបស់អ្នកជំងឺមានការកើនឡើង ខណៈធនធាននៃប្រព័ន្ធសុខាភិបាលសាធារណៈនៅមានកម្រិត ធ្វើឱ្យមនុស្សជាច្រើនត្រូវបង្វែរទៅរកសេវាសុខាភិបាលឯកជន ដែលមានថ្លៃចំណាយខ្ពស់ជាង។ - ការប្រើប្រាស់សេវាសុខាភិបាលលើសកម្រិត ឬមិនត្រឹមត្រូវ
ការធ្វើតេស្ត ឬការព្យាបាលដែលមិនចាំបាច់ ជាញឹកញាប់ត្រូវបានជះឥទ្ធិពលដោយការណែនាំរបស់អ្នកជំនាញវេជ្ជសាស្ត្រ ឬការរំពឹងទុករបស់អ្នកជំងឺ ដែលបន្ថែមបន្ទុកចំណាយឱ្យកាន់តែកើនឡើង។
ផលប៉ះពាល់របស់អតិផរណាសេវាវេជ្ជសាស្ត្រលើមនុស្ស និងវិស័យធានារ៉ាប់រង
- ថ្លៃប្រតិបត្តិការខ្ពស់សម្រាប់អ្នកផ្តល់សេវាសុខាភិបាល
តម្លៃឧបករណ៍វេជ្ជសាស្ត្រ សម្ភារៈ ឱសថ និងចំណាយលើបុគ្គលិកកើនឡើង ដែលចុងក្រោយនឹងត្រូវបញ្ជូនបន្ទុកទៅកាន់អ្នកជំងឺ។ - ថ្លៃចំណាយកើនឡើងសម្រាប់បុគ្គល និងគ្រួសារអ្នកជំងឺប្រឈមមុខនឹង
(1) ចំណាយពីហោប៉ៅផ្ទាល់ខ្លួនកើនឡើង (2) ថ្លៃពិគ្រោះជាមួយវេជ្ជបណ្ឌិតកើនឡើង និង (3) ថ្លៃថ្នាំ និងតេស្តវិនិច្ឆ័យកាន់តែថ្លៃ ដែលបង្កើនសម្ពាធហិរញ្ញវត្ថុរបស់ក្រុមគ្រួសារ។ - សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុនធានារ៉ាប់រង
ខណៈការទាមទារសំណងវេជ្ជសាស្ត្រកាន់តែថ្លៃ ក្រុមហ៊ុនធានារ៉ាប់រងត្រូវកែសម្រួលថ្លៃបុព្វលាភ ដើម្បីបន្តផ្តល់ការការពារដែលមានភាពទូលំទូលាយ និងអាចទុកចិត្តបាន។
ការពារខ្លួនអ្នកពីថ្លៃសេវាវេជ្ជសាស្រ្តកើនឡើងជាមួយ AIA សម្រាប់សុខភាព
ដោយសារថ្លៃនៃសេវាវេជ្ជសាស្រ្តបន្តកើនឡើងរៀងរាល់ឆ្នាំ បន្ទុកហិរញ្ញវត្ថុនៃការព្យាបាលកាន់តែមិនអាចព្យាករណ៍បាន។ ការធានាថាលោកអ្នកមានការការពារត្រឹមត្រូវជាយូរអង្វែង គឺមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់លោកអ្នក និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារអ្នក។
AIA សម្រាប់សុខភាព ផ្តល់ជូននូវធានារ៉ាប់រងផ្នែកសេវាវេជ្ជសាស្ត្រដែលមានភាពទូលំទូលាយ ដើម្បីជួយឱ្យលោកអ្នកមានកញ្ចប់ថវិការរួចជាស្រេចសម្រាប់ចំណាយថ្លៃព្យាបាលដែលមិនបានគ្រោងទុក ដូច្នេះលោកអ្នកនិងក្រុមគ្រសារអាចផ្តោតទៅលើការស្ដារសុខភាពឡើងវិញ។
ការពារសុខភាពរបស់លោកអ្នកនៅថ្ងៃនេះ ហើយឈានមុខមួយជំហានមុនការកើនឡើងនៃអតិផរណាផ្នែកវេជ្ជសាស្ត្រ។
អត្ថបទនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ និងមិនមែនជាដំបូន្មានលើហិរញ្ញវត្ថុ វេជ្ជសាស្ត្រ សុខភាព អាហារូបត្ថម្ភ ឬដំបូន្មានផ្សេងទៀតទេ។ អ្នកគួរតែទទួលបានដំបូន្មានប្រកបដោយវិជ្ជាជីវៈពីទីប្រឹក្សាហិរញ្ញវត្ថុ ឬគ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាពទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។
- WTW – 2026 Global Medical Trends Survey (https://www.wtwco.com/en-cm/insights/2025/10/2026-global-medical-trends-survey)