AIA សម្រាប់ជីវិត
1328454439

AIA ការពារ Premium Payor

ការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងដោយអចេតនា

icon health

AIA ការពារ Premium Payor


អាយុអាចទទួលយកការការពារ៖

18 ដល់ 60 ឆ្នាំ

ជីវិត​គឺយើង​មិន​អាច​ទាយ​ទុក​ជាមុន​បានទេ​ ថ្ងៃអនាគតនឹងអាច​កើត​មានរឿងរ៉ាវផ្សេងៗជាច្រើន។ យើង​គួរមាន​ផែនការរៀចចំទុកជាមុន​ដើម្បី​ធានាថាមនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ​មិនមាន​ការ​ប៉ះ​ពាល់ដល់ការរស់នៅរបស់ពួកគេ ​ប្រសិន​បើ​យើង​មិន​អាច​បន្តផ្គត់ផ្គង់ពួកគេ​ផ្នែក​ហិរញ្ញវត្ថុ។

ប្រសិនបើមានជំងឺឬមានរឿងអកុសលណាមួយកើតឡើងចំពោះអ្នក គ្រួសារអ្នកនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុដើម្បីបន្តការរស់នៅរបស់ពួកគេ នៅពេលបាត់បង់យើងជាជំហរនៃគ្រួសារ។

*ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ហេតុអ្វីអ្នកគួរជ្រើសរើស AIA ការពារ Premium Payor?

AIA​ ការពារ Premium Payor ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងកើតឡើងដោយជាយថាហេតុ។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតនឹងត្រូវបានលើកលែង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង បានទទួលមរណភាព ឬពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬរកឃើញថាមានជំងឺធ្ងន់ធ្ងរ។

អត្ថប្រយោជន៍ពិសេសសំខាន់ៗ

ក្រុមហ៊ុន អេ អាយ អេ នឹងលើកលែងការបង់បុព្វលាភរ៉ាប់រងនាពេលអនាគត ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងរកឃើញថាមានជំងឺធ្ងន់ធ្ងរ ឬមានរឿងអកុសលណាមួយកើតឡើងដូចបានបង្ហាញខាងក្រោម៖

ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង

លើកលែងបន្ទុកលើការបន្តបង់បុព្វលាភធានារ៉ាប់រងរយៈពេល 1 (មួយ) ឆ្នាំ  ក្នុងកំឡុងពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។

ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ

លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នាពេលអនាគត*ក្នុងកំឡុងពេលម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។

មរណភាព/ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នាពេលអនាគត*ក្នុងកំឡុងពេលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។

imageសំគាល់៖

  • បុព្វលាភធានារ៉ាប់រងនឹងត្រូវលើកលែងរហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។
  • ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ផ្តល់ការការពារលើ 10 ក្រុមជំងឺធ្ងន់ធ្ងរ

imageអត្ថប្រយោជន៍គ្រួសារលោកស្រីបុប្ផាទទួលបាន៖

រយៈពេលនៃការរង់ចាំ

រយៈពេលនៃការរង់ចាំ សំដៅលើរយៈពេលមួយដែលត្រូវបានកំណត់ជាចំនួននៃថ្ងៃ និងរាប់ចាប់ផ្ដើមពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង និងក្នុងកំឡុងពេលដែលអាការៈជំងឺធ្ងន់ធ្ងរ មិនត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ផលិតផលធានារ៉ាប់រងបន្ថែមនេះ តម្រូវឱ្យមានរយៈពេលនៃការរង់ចាំ 120 (មួយរយម្ភៃ) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម និងជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និង 90 (កៅសិប) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ធ្វើការស្នើសុំដើម្បីបន្ថែមទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម នោះរយៈពេលនៃការរង់ចាំ នឹងអនុវត្តសម្រាប់តែចំនួនដែលកើនឡើង ដោយគិតបន្ទាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមថ្មីត្រូវបានអនុម័ត។

ការទាមទារសំណង

ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់  AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIACambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្រ្ត របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្រ្តផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្រ្ត ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្រ្តទាំងអស់ ត្រូវតែចេញដោយ ​និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្រ្តដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្ដល់សេវាព្យាបាលវេជ្ជសាស្រ្តនៅក្នុងប្រទេស។

អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្រ្តកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

ករណីមិនធានាសំខាន់ៗ

  1. ជំងឺ ឬការវះកាត់ណាមួយដែលមិនមែនជាជំងឺធ្ងន់ធ្ងរដូចបានកំណត់ក្នុងតារាងជំងឺធ្ងន់ធ្ងរ ឬ
  2. រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺធ្ងន់ធ្ងរ ដែលបានកំណត់ថាជា “ជំងឺបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម” ឬ “ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង” និង “ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ” ត្រូវបានបង្ហាញឲ្យឃើញមុន ឬក្នុងកំឡុងរយៈពេលនៃការរង់ចាំ ឬ
  3. អាការៈជំងឺធ្ងន់ធ្ងរកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ពីស្ថានភាពមុនពេលធានារ៉ាប់រងដូចបានកំណត់ ដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
  4. អាការៈជំងឺធ្ងន់ធ្ងរ ដែលតាមគំនិតរបស់ក្រុមហ៊ុន កើតមានដោយផ្ទាល់ ឬដោយប្រយោល ពីវត្តមាននៃមេរោគ     អេដស៍ (AIDS ឬ HIV) និងលក្ខខណ្ឌផ្សេងៗដែលពាក់ព័ន្ធ លើកលែងតែ ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម និង ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ ដូចបានកំណត់នៅក្នុងឧបសម្ព័ន្ធ I - តារាងជំងឺធ្ងន់ធ្ងរ។ ក្រុមហ៊ុន សូមរក្សាសិទ្ធិ ក្នុងការតម្រូវឱ្យអ្នកត្រូវបានធានារ៉ាប់រងទៅពិនិត្យឈាមរកវីរុសហ៊ីវ ដែលជាលក្ខខណ្ឌដំបូងបង្អស់ក្នុងការទទួលយកការទាមទារសំណងណាមួយ។ សម្រាប់គោលបំណងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ៖ 
    • និយមន័យនៃជំងឺអេដស៍ (AIDS) ត្រូវតែជានិយមន័យដែលត្រូវបានប្រើ ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ 1987 ឬការកែប្រែណាមួយក្រោយមកទៀត ទៅលើនិយមន័យនោះដោយអង្គការសុខភាពពិភពលោក។
    • ការឆ្លងមេរោគនេះ ត្រូវចាត់ទុកថាបានកើតឡើងនៅពេលដែលការពិនិត្យឈាម ឬការពិនិត្យផ្សេងៗដែលពាក់ព័ន្ធ ហើយដែលតាមយោបល់របស់ក្រុមហ៊ុន បង្ហាញថាមានផ្ទុកវីរុសហ៊ីវ ឬអង់ទីករប្រឆាំងមេរោគនេះ ឬ
  5. រាល់ការធ្វើរោគវិនិច្ឆ័យលើអាការៈជំងឺធ្ងន់ធ្ងរណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីជំងឺ ឬពិការភាពពីកំណើត ឬដោយមេរោគពីកំណើត ដែលត្រូវបានពិនិត្យ ឬធ្វើរោគវិនិច្ឆ័យឃើញ មុនពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 17 (ដប់ប្រាំពីរ) ឆ្នាំ លើកលែងតែអាការៈជំងឺដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ឬ
  6. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយសារការធ្វើឲ្យរបួសខ្លួនឯង ឬ
  7. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយផ្ទាល់ពីការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ឬ
  8. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីស្ថានភាពផ្លូវកាយ ឬផ្លូវចិត្ត ដែលបានកើតមានមុនកាលបរិចេ្ឆទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំធានារ៉ាប់រង ឬរបាយការណ៍សុខភាព ឬ
  9. ព្រឹត្តិការណ៍ណាមួយដែលបង្កឱ្យមានការទាមទារសំណង ទៅលើអ្នកត្រូវបានធានារ៉ាប់រង ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ដោយចេតនារបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលណាម្នាក់ដែលនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលត្រូវបង់ជូន ឬ
  10. ការបរិច្ចាគផ្នែកណាមួយនៃរាងកាយរបស់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ
  11. ចូលរួមក្នុងការបើកបរ ឬជិះ ក្នុងប្រភេទកីឡាប្រណាំងណាមួយ សកម្មភាពក្រោមទឹក ឬសកម្មភាពដែលមានគ្រោះថ្នាក់ផ្សេងទៀត ដូចជាការឡើងភ្នំ ឬចូលរូងភ្នំ ឬការលោតឆ័ត្រយោង ឬការលោតបាងហ្គី ឬ
  12. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។

សួរព័ត៌មានដោយឥតគិតថ្លៃ ពីគម្រោងធានារ៉ាប់រង