- អំពីដំណោះស្រាយ
- អត្ថប្រយោជន៍សម្រាប់អ្នក
- ដំណោះស្រាយស្រដៀងគ្នា
ជាមួយនឹងកំណើននៃជំងឺមិនឆ្លង មនុស្ស 41លាននាក់បានស្លាប់ដោយសារប្រភេទជំងឺមិនឆ្លងនេះ ក្នុងនោះប្រភេទជំងឺមួយចំនួន ដែលជាឃាតករដ៏ធំបំផុតនៅក្នុងពិភពលោក មានដូចជា ជំងឺសរសៃឈាមបេះដូង (ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល) ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺសួតរ៉ាំរ៉ៃ ដែលស្មើនឹង 74% នៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោក[1]។ នៅប្រទេសកម្ពុជា ជំងឺមិនឆ្លងនេះ គឺជាជំងឺនាំមុខគេ នៃការស្លាប់ និងពិការភាព។ ការស្លាប់មុនអាយុបណ្តាលពីជំងឺមិនឆ្លងមានអត្រា 23% ក្នុងចំនោមប្រជាជនអាយុពី 30 ឆ្នាំដល់70 ឆ្នាំ[2]។
ការចាប់ផ្តើមជំហានដំបូងទទួលយកការការពារលើជំងឺធ្ងន់ធ្ងរ មិនត្រឹមជាការធានាសុវត្ថិភាភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ—នេះពិតជាសកម្មភាពដ៏មានអត្ថន័យបង្ហាញពីការគិតគូរយកចិត្តទុកដាក់សម្រាប់ជីវិតរបស់យើង។ នៅពេលមានអ្វីនឹកស្មានមិនដល់កើតឡើង ការមានការការពារដែលត្រឹមត្រូវ ពិតជាអាចសម្រួលបន្ទុកផែ្នកហិរញ្ញវត្ថុ និងអាចផ្តោតការយកចិត្តទុកដាក់តែលើការព្យាបាលជំងឺនេះឱ្យបានជាសះស្បើយ ជាពិសេសអាចរស់នៅជាមួយមនុស្សជាទីស្រលាញ់បន្តទៀត។
[1] https://www.who.int/news-room/fact-sheets/detail/noncommunicable-diseases
[2] National Health Report 2024- published by Ministry of Health in February 2025
ហេតុអ្វី AIA 100 ការពារ PRO ជាជម្រើសដ៏សំខាន់សម្រាប់លោកអ្នក?
AIA 100 ការពារ PRO ត្រូវបានបង្កើតឡើងជាពិសេសក្នុងការជួយបង្កើនការការពារលើជំងឺធ្ងន់ធ្ងរ ជាមួយទំហំការការពារដ៏ពេញលេញ។ គម្រោងនេះ ជួយសម្រាលការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរ និងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុបានទាន់ពេលវេលាក្នុងកាលៈទេសៈដែលលោកអ្នកត្រូវការបំផុត។
ផ្តល់ការការពារលើ 118 ក្រុមជំងឺធ្ងន់ធ្ងរ