* អ្នកស្នើសុំធានារ៉ាប់រងដែលមានអាយុលើសពី 64 ឆ្នាំ អាចមានលក្ខខណ្ឌគ្រប់គ្រាន់ លុះត្រាតែជាក្រុមដែលត្រូវបានទទួលបន្តការធានារ៉ាប់រង និងសមាជិកបន្តសុពលភាពធានារ៉ាប់ជាថ្មី ប៉ុណ្ណោះ។
- អំពីដំណោះស្រាយ
- អត្ថប្រយោជន៍សម្រាប់អ្នក
- ដំណោះស្រាយស្រដៀងគ្នា
អំពីដំណោះស្រាយធានារ៉ាប់រងបន្ថែម AIA MedCare
“ផលិតផលធានារ៉ាប់រងបន្ថែម AIA MedCare” គឺជាគម្រោងផលិតផលធានារ៉ាប់រងបន្ថែមលើសេវាវេជ្ជសាស្ត្រដែលមានភាពទូលំទូលាយសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន សហគ្រាស ស្ថាប័ន ឬអាជីវកម្មនានា។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្តល់ជូននូវអត្ថប្រយោជន៍គោលដូចជា ការផ្តល់សំណងលើការចំណាយដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយការវះកាត់ និងការមិនវះកាត់ ការព្យាបាលដែលបណ្តាលពីជំងឺ និងដោយសារគ្រោះថ្នាក់ចៃដន្យ ការសង្គ្រោះបន្ទាន់ រួមជាមួយនឹងជម្រើសអត្ថប្រយោជន៍បន្ថែម ដូចជា ការថែទាំជំងឺផ្លូវចិត្ត ថ្លៃព្យាបាលពេលសម្រាលកូន ការថែទាំដើម្បីបង្ការជំងឺផ្សេងៗ ការថែទាំធ្មេញ វីតាមីននិងអាហារបំប៉ន និងការព្យាបាលដោយចលនាមិនសម្រាកក្នុងមន្ទីរពេទ្យ។ ផលិតផលធានារ៉ាប់រងបន្ថែមនេះជាដំណោះស្រាយដែលមានភាពបត់បែន ដោយលោកអ្នកអាចជ្រើសរើសកញ្ចប់ការពារបុគ្គលិកស្របតាមតម្រូវការ និងគម្រោងថវិការបស់ក្រុមហ៊ុន ឬស្ថាប័នរបស់លោកអ្នក។
តើផលិតផលធានារ៉ាប់រងបន្ថែម AIA MedCare ផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន និងបុគ្គលិករបស់អ្នកយ៉ាងដូចម្តេច?
អត្ថប្រយោជន៍គោល៖
- តម្លៃសេវាបន្ទប់ គ្រែ និងអាហារប្រចាំថ្ងៃ
- ការព្យាបាលជំងឺសម្រាកក្នុងមន្ទីរពេទ្យដោយការវះកាត់និងមិនវះកាត់
- ការព្យាបាលមហារីកមិនសម្រាកក្នុងមន្ទីរពេទ្យ
- ការព្យាបាលដោយការលាងឈាមដែលមិនសម្រាកក្នុងមន្ទីរពេទ្យ
- ការព្យាបាលដោយការវះកាត់ដែលមិនសម្រាកក្នុងមន្ទីរពេទ្យ
- ផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ
- ការព្យាបាលមុន និងក្រោយពេលសម្រាកក្នុងមន្ទីរពេទ្យ សម្រាប់អ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ
- រថយន្តគិលានសង្គ្រោះបន្ទាន់
- ការសង្គោះបន្ទាន់បង្កឡើងពីគ្រោះថ្នាក់ចៃដន្យ
- សំណងបន្ទាប់បន្សំ
ជម្រើសអត្ថប្រយោជន៍បន្ថែម៖
- ការព្យាបាលជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ
- ចំណាយរបស់អ្នកកំដរអ្នកជំងឺ
- ឧបករណ៍ប្រើប្រាស់សម្រាប់ព្យាបាលជំងឺ
- ការថែទាំដើម្បីបង្ការជំងឺផ្សេងៗ
- ការថែទាំធ្មេញ
- ការថែទាំភ្នែក
- ការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ
- ការថែទាំជំងឺផ្លូវចិត្ត
- ថ្លៃព្យាបាលពេលសម្រាលកូន
- វីតាមីននិងអាហារបំប៉នសម្រាប់អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
- ការព្យាបាលដោយចលនាសម្រាប់អ្នកជំងឺមិនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ