ហានិភ័យកើតមានជាប្រចាំ សម្រាប់អ្នកដែលធ្លាក់ជក់បារី - ជំងឺមហារីកសួត លែងកើតតែចំពោះតែអ្នកជក់បារីតែម្នាក់ទៀតហើយ ។ សូមគាស់រំលើងពីសេចក្ដីលម្អិតនៃវិធីដែល ជំងឺផ្លូវដង្ហើមមួយនេះ ផ្ដល់ផលប៉ះពាល់ដល់អ្នក និង មនុស្សដែលនៅជុំវិញខ្លួនអ្នក។
ជំនឿ | ភាពជាក់ស្តែង |
---|---|
មានតែអ្នកជក់បារីម្នាក់ប៉ុណ្ណោះដែលកើតជំងឺមហារីកសួត |
ទោះបីជាមនុស្សភាគច្រើន ដែលកើតជំងឺមហារីកសួត គឺជាអ្នកធ្លាប់ជក់បារីក្ដី វាក៏អាចកើតទៅលើអ្នកដែលមិនជក់បារីផងដែរ ។ ជាក់ស្ដែង ជារួមមនុស្ស 10% (ស្រ្តី 20%) ដែលកើតជំងឺមហារីកសួត មិនដែលជក់បារីសោះក្នុងមួយជីវិតរបស់ពួកគេ។ |
ចំនួនស្ដ្រីដែលស្លាប់ដោយមហារីកសុដន់ មានច្រើនជាងមហារីកសួត |
ជំងឺមហារីកសួត ជាជំងឺឱកាសនិយមដូចគ្នាមួយ ។ ស្ទើរតែពាក់កណ្ដាលនៃករណីមហារីកសួត កើតមានទៅលើស្រ្តី និង ចំនួនស្រ្តីស្លាប់ដោយសារមហារីកសួត មានច្រើនជាង ជំងឺមហារីកផ្សេងៗ។ |
ខ្ញុំគ្មានវិធីណា កាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត បានទេ |
វិធីល្អបំផុត ដើម្បីកាត់បន្ថយការឆ្លងជំងឺ មហារីកសួត គឺ ត្រូវ ជៀសវាង ឬ ឈប់ជក់បារី និង ត្រូវកាត់បន្ថយពេលវេលាដែលត្រូវនៅក្នុងកន្លែងដែលអនុញ្ញាតឲ្យជក់បារី ។ ការទទួលទានអាហារផ្ដល់ផលល្អដល់សុខភាព និង ការហាត់ប្រាណទៀងទាត់ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺនេះផងដែរ។ |
ខ្ញុំនៅក្មេងពេក មិនអាចកើតជំងឺមហារីកសួតឡើយ |
ជំងឺមហារីកសួត កើតច្រើនទៅលើ មនុស្សដែលមានវ័យចាប់ពី 60 ឆ្នាំឡើង ប៉ុន្តែវាពិតជាកើតមានទៅលើមនុស្សដែលមានអាយុក្រោម 40 ឆ្នាំ ផងដែរ (ចំនួន 6.2% ក្នុងចំណោមករណីទាំងអស់) ហើយជាទូទៅករណីទាំងនេះ ត្រូវបានតាមដាននៅដំណាក់កាលបន្ទាប់។ |
ខ្ញុំចាស់ពេក មិនអាចព្យាបាលជំងឺមហារីកសួតបានឡើយ |
លក្ខខណ្ឌអាយុមិនអាចកំណត់បានថាតើ អាចព្យាបាលជំងឺមហារីកសួតបាន ឬ មិនបាននោះទេ ។ ជាក់ស្ដែង រូបរាងដែលមើលទៅនៅក្មេង តែងអាចទទួលបានការព្យាបាលដោយទទួលទានថ្នាំ ដោយគ្មានផលប៉ះពាល់ដល់សុខភាព រួមទាំងមនុស្សដែលមានវ័យក្មេងជាងផងដែរ ហើយក្រោយពេលវះកាត់ ស្ថានភាពរស់នៅនៃមនុស្សទាំងនេះ គឺមានភាពដូចគ្នា។ |
របកគំហើញ
ចំនួនអ្នកស្លាប់ច្រើនបំផុតដោយជំងឺមហារីកទូទៅ គឺបុរស |
ជាជំងឺមហារីកលំដាប់ទីពីរដែលបណ្ដាលឲ្យបាត់បង់ជីវិត បន្ទាប់ពីមហារីកសុដន់ |
តួលេខអ្នកស្លាប់មានរហូតដល់ 1,607 នាក់ជារៀងរាល់ឆ្នាំ |
ក្នុងចំណោមអ្នកជំងឺដែលត្រូវបានវិភាគរោគសញ្ញាថាកើតមានជំងឺនេះមាន 92% ជាអ្នកជក់បារី |
អាយុមធ្យមនៃអ្នកជំងឺដែលត្រូវបានវិភាគរោគសញ្ញាវិជ្ជមានមានខ្ទង់ 60 ឆ្នាំ |
|
មានកត្តាមួយចំនួន ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីកសួត កត្តាខាងក្រោមនេះ ជាកត្តាបញ្ជាក់ពីហានិភ័យទូទៅបំផុតទាំងប្រាំ
ការជក់បារី |
ការស្រូបផ្សែងបារីពីអ្នកជក់ |
ចំហាយនៃជាតិវិទ្យុសកម្ម |
ការប៉ះពាល់រូបធាតុដែលមិនឆេះ និង កាបូនម៉ូណូស៊ីត |
កើតជំងឺហឺត និង មានហ្សែនតំណពូជ |
|
ជំងឺមហារីកសួត មិនអាចតាមដានដោយគ្មានការត្រួតពិនិត្យលម្អិតនោះទេ ប៉ុន្តែរោគសញ្ញាដំបូងដែលអាចធានាបាននោះ គឺការទៅជួបគ្រូពេទ្យ
រោគសញ្ញាដែលត្រូវត្រួតពិនិត្យ
ក្អករ៉ាំរ៉ៃ |
ឈឺដើមទ្រូង និង ឆ្លងមេរោគ |
ក្អកចេញឈាម |
អស់កម្លាំងជាប្រចាំ ដកដង្ហើមខ្លីៗ |
វិធីព្យាបាល
ការព្យាបាលដោយប្រើថ្នាំ និង កាំរស្មី |
ការព្យាបាលដោយប្រើកោសិកាឈាម |
ជំងឺមហារីកសួតជាជំងឺដែលអាចបង្កាបាន
|
ហាមជក់បារី ជាលក្ខខណ្ឌចុងក្រោយ ការមិនជក់បារី គឺជាវិធានការណ៍ផ្ទាល់ និង ល្អបំផុត ។ បើពុំដូច្នោះទេ បោះបង់ទម្លាប់ជក់បារី ប្រសិនបើអ្នកជាអ្នកជក់បារី។ |
---|---|
![]() |
ជៀសវាងស្រូបផ្សែងបារីពីគេ |
![]() |
ត្រូវប្រុងប្រយ័ត្នចំពោះផ្សែងពុល ក្នុងបរិយាយ |
![]() |
ត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ |
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
https://www.lungevity.org/support-survivorship/get-connected/blog/top-10-lung-cancer-myths-common-misconceptions-about-lung
http://www.e-mjm.org/2016/v71s1/lung-cancer-research.pdf
https://www.patientpower.info/series/lung-cancer-infographic
http://today.mims.com/topic/lung-cancer-awareness-month-2016--statistics-reveal-staggering-extent-of-prevalence
http://www.mens-health.com.my/health/5-facts-about-lung-cancer