ចូលរួមក្នុងអាជីព ដែលអនុញ្ញាតឱ្យអ្នករកប្រាក់់ចំណូលគ្មានដែនកំណត់ រីករាយជាមួយភាពបត់បែនពេលវេលាធ្វើការ និងចូលរួមចំណែកជួយប្រជាជនកម្ពុជាតាមរយះការប្រឹក្សាណែនាំផ្តល់ជូននូវការការពារហិរញ្ញវត្ថុសម្រាប់អនាគតក្នុងរយះពេលវែង។ តម្រង់គោលដៅដើម្បីភាពជោគជ័យដ៏លិចធ្លោរ - ចាប់ផ្តើមដំណើររបស់នៅទីនេះ
TOT នៃប្រទេសកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មោទនភាពបានទទួលស្គាល់ជាសកលជាមួយជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ដំបូងដែលទីប្រឹក្សាផែនការជីវិតរបស់ខ្លួនបានក្លាយជាសមាជិក Top of The Table ដំបូងក្នុងប្រទេសកម្ពុជា ដែលការទទួលស្គាល់នេះផ្តល់ជូនតែចំពោះទីប្រឹក្សាផែនការជីវិតមានជំនាញផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុយ៉ាងស្ទាត់ជំនាញ លំដាប់កំពូលរបស់ពិភពលោកប៉ុណ្ណោះ ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានឆ្លុះបញ្ជាំងពីការតាំងចិត្ត បន្តគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។
TOT ដំបូងគេបង្អស់នៃប្រទេសកម្ពុជា
អបអរសាទរ កញ្ញា ប៉ុក សៀវអ៊ីង (ប្រធានអាជីវកម្ម) សម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក 2025 TOT*ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជាប់ជាសមាជិក MDRT* 2ឆ្នាំជាប់ៗគ្នា នៅ អេ អាយ អេ ខេមបូឌា។
សមិទ្ធិផលដ៏អស្ចារ្យនេះ បញ្ជាក់ថាទីប្រឹក្សាផែនការជីវិតរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា គឺជាប្រភពធនធានសំខាន់ក្នុងការផ្តល់ដំណោះស្រាយលើការរៀបចំផែនការដ៏ទូលំទូលាយលើការការពារស្ថិរភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ក្នុងការធានាលើការកែប្រែវិជ្ជមាននៅក្នុងសហគមន៍ ដើម្បីជំរុញបន្ថែមលើគោលបំណងរបស់យើងខ្ញុំក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
COT នៃប្រទេសកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មោទនភាពបានទទួលស្គាល់ជាសកលជាមួយជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ដែលមានទីប្រឹក្សាផែនការជីវិតរបស់ខ្លួនបានក្លាយជាសមាជិក Court of the Table (COT) ដែលទទួលស្គាល់នេះផ្តល់ជូនតែចំពោះទីប្រឹក្សាផែនការជីវិតមានជំនាញផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុយ៉ាងស្ទាត់ជំនាញ លំដាប់កំពូលរបស់ពិភពលោកប៉ុណ្ណោះ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានឆ្លុះបញ្ជាំងពីការតាំងចិត្ត បន្តគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។
COT 2025
MDRT នៃប្រទេសកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មោទនភាពបានទទួលស្គាល់ជាសកលជាមួយជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានទីប្រឹក្សាផែនការជីវិតរបស់ខ្លួនបានក្លាយជាសមាជិក Millions Dollar Round Table (MDRT) ដែលទទួលស្គាល់នេះផ្តល់ជូនតែចំពោះទីប្រឹក្សាផែនការជីវិតមានជំនាញផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុយ៉ាងស្ទាត់ជំនាញ លំដាប់កំពូលរបស់ពិភពលោកប៉ុណ្ណោះ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានឆ្លុះបញ្ជាំងពីការតាំងចិត្ត បន្តគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។
2026 MDRT
2025 MDRT
ដំណើរកម្សាន្តក្រៅប្រទេស សម្រាប់ ទីប្រឹក្សាផែនការជីវិតឆ្នើម
ដំណើរកម្សាន្តបែបប្រណិតភាព ដោយឥតគិតថ្លៃ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មោទនភាពអបអរសាទរចំពោះភាពជោគជ័យទីប្រឹក្សាផែនការជីវិតឆ្នើម ដែលបានសម្រេចសមិទ្ធផល ការខិតខំប្រឹងប្រែង និងនរត្តភាព។ បទពិសោធន៍ដំណើរកម្សាន្តអន្ដរជាតិដែលមិនអាចបំភ្លេច រៀបចំឡើងសម្រាប់អ្នក។
តើអ្នកចង់ក្លាយជាម្នាក់ក្នុងចំណោមនោះដែរឬទេ?
ដំណើរកម្សាន្តនៅអូសាកា
ដំណើរកម្សាន្តនៅវៀតណាម
ដំណើរកម្សាន្តនៅកូរ៉េ
ការអភិវឌ្ឍន៍សមត្ថភាព
សិក្ខាសាលាអំពីភ្នាក់ងារលក់ របស់ អេ អាយ អេ
បង្កើតភាពជោគជ័យ ជាមួយអ្នកជំនាញអន្តជាតិ អេ អាយ អេ ខេមបូឌា មានឆន្ទះជួយទីប្រឹក្សាផែនការជីវិតគ្រប់រូបជោគជ័យ។ កម្មវិធីបណ្តុះបណ្តាលក្នុងស្រុករបស់យើងបានរចនាឡើងដើម្បីកសាងជំនាញ ពង្រឹងភាពជឿជាក់ និងជួយគាំទ្រអភិវឌ្ឈន៍ទីប្រឹក្សាផែនការជីវិតតាមរយៈការចែករំលែកពីវាគ្មិនអន្តជាតិជោគជ័យ។
សិក្ខាសាលាក្រៅប្រទេស អំពីភ្នាក់ងារលក់
អបអរសាទរសមិទ្ធផលរបស់អ្នកនៅលើឆាកអន្តជាតិ
យើងរំភើប និងមោទនភាពក្នុងការផ្តល់ឱកាសជូនទីប្រឹក្សាផែនការជីវិត អេ អាយ អេ ចូលរួមក្នុងសិក្ខាសាលាក្រៅប្រទេស- ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ បង្កើនទំនាក់ទំនង និងជំរុញដំណើរអ្នកទៅកាន់ជំហានបន្ទាប់។
ត្រៀមខ្លួនហើយឬនៅដើម្បីចាប់ផ្តើមអាជីពផ្តល់រង្វាន់សម្រាប់ទីប្រឹក្សាជីវិតជាមួយ អេ អាយ អេខេមបូឌា?
សូមចុចប៊ូតុងចុះឈ្មោះ និងបំពេញព័ត៍មានដើម្បីឲ្យក្រុមការងារអាចទំនាក់ទំនងទៅកាន់អ្នក។