ចាប់តាំងពីបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ 2017 អេ អាយ អេ ខេមបូឌា មានបេសសកម្ម និងគោលបំណង ជាក់លាក់មួយ នោះគឺជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ដំណើរតាមគន្លងនៃ បេសកកម្មជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ធ្វើឱ្យ អេ អាយ អាយ ខេមបូឌា ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេនៅកម្ពុជា តាមរយៈដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់មជ្ឈដ្ឋាន។
ទិន្នន័យនៃលទ្ធផលលើដំណោះស្រាយហិរញ្ញវត្ថុរបស់ អេ អាយ អេ ខេមបូឌា ត្រូវបានបង្ហាញតាមរយៈបទពិសោធរបស់អតិថិជន ក្នុងការជួយឱ្យពួកគាត់ទទួលបានសន្តិភាពផ្លូវចិត្ត និងលំនឹងហរិញ្ញវត្ថុ។ នៅក្នុងឆ្នាំទី 8 នេះ អេ អាយ អេ ខេមបូឌា បានផ្តល់ ការការពារលើដំណោះស្រាយហិរញ្ញវត្ថុដល់គ្រួសារជាង 130,000*សារ ដោះស្រាយករណីទាមទារសំណងចំនួន 27,000* ករណី និងបានផ្តល់អត្ថប្រយោជន៍និងសំណងជូនអតិថិជនសរុបជាង 10,000,000* ដុល្លារ។
គ្រួសារជាច្រើនទទួលបានភាពកក់ក្តៅ និងមានក្តីសង្ឃឹមឡើងវិញតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុនអំឡុងពេលប្រឈមនឹងកាលៈទេសៈដ៏លំបាកបំផុតក្នុងជីវិត។ សាច់រឿងគ្រប់រសជាតិ និងការតស៊ូដើម្បីយកឈ្នះឧបសគ្គ បានបង្ហាញអំពីការសន្យាចំពោះបេសកកម្មរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយគាំទ្រយ៉ាងខ្ជាប់ខ្ជួនដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ សន្តិភាពផ្លូវចិត្ត និងការគាំទ្រដល់សហគមន៍។
អេ អាយ អេ ខេមបូឌា ស្គាល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់សុខុមាលភាពជាតិទាំងមូល។ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបង្កើតគំនិតផ្តួចផ្តើមដែលជាប្រយោជន៍ដល់សហគមន៍ជាច្រើន រួមទាំងកម្មវិធីសុខភាព អប់រំ និងគម្រោងក្រោមរូបភាពជាដៃគូជាមួយរដ្ឋាភិបាល និងអង្គការក្នុងស្រុក ក្នុងគោលបំណងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសុខភាពល្អ។
គំនិតផ្តួចផ្តើមធំៗទាំងនោះរួមមាន យុទ្ធនាការ AIA Fit For Hope ជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ធំបំផុតនៅកម្ពុជា ដែលសរុបមកដល់បច្ចុប្បន្នយុទ្ធនាការនេះបានផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់ស្ត្រីជាង 20,000*នាក់។ កម្មវិធីបាល់ទាត់វិលជុំកុមារនិងយុវជន AIA-ISF Youth League ជាថ្នាលបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា បានផ្តល់ឱកាសដល់កុមារនិងយុវជនជួបការខ្វះខាតជាង 10,000*នាក់ ឱ្យបានលេងបាល់ទាត់ក្នុងបរិយាកាសរួសរាយ សុវត្ថិភាព ក៏ដូចជាជួយលើកកម្ពស់សុខភាព បណ្តុះស្មារតីជាអ្នកកីឡា និងចេះធ្វើការជាក្រុម ដែលទាំងអស់នេះទុនដើម្បីអនាគតត្រចះត្រចង់របស់ពួកគេ។ គម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងគ្រួសារជាង 15,000*នាក់ នៅក្នុងខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។
លទ្ធផលវិជ្ជមាននៃភាពជាដៃគូដ៏រឹងមាំរបស់ អេ អាយ អេ ខេមបូឌា ទាំងវិស័យឯកជន វិស័យសាធារណៈ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានចុះទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា និងផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ រួមជាមួយគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព។