ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ប្រារព្ធទិវាកុមារអន្តរជាតិ និងបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កីឡាក្នុងការការពារសុខភាព និងសុខុមាលភាព តាមរយៈរៀបចំការប្រកួត AIA បាល់ទាត់ជើងឯកកុមារ ។
ការប្រកួតបាល់ទាត់នេះ គឺជាកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ ជាមួយក្លិប បាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (UYFCPP)។ កម្មវិធីនេះបង្កើតឡើងស្របតាមគោលដៅរួម គឺការណែនាំកីឡាបាល់ទាត់ដល់ប្រជាជនកម្ពុជាកាន់តែច្រើន ការបណ្ដុះថ្នាលជើងឯកបាល់ទាត់នាពេលអនាគត បង្កើតសាមគ្គីភាព និងផ្ដល់ឱកាសឲ្យយុវជនបង្ហាញទេពកោសល្យកីឡារបស់ពួកគេ។
កម្មវិធីប្រកួតបាល់ទាត់នេះមានរយៈពេលមួយថ្ងៃ ដែលធ្វើឡើងនៅទីលានបាល់ទាត់ T-Soccer ដែលកុមារចូលរួម ស្ថិតក្នុងក្រុមអាយុក្រោម 15ឆ្នាំ 13ឆ្នាំ 11ឆ្នាំ ប្រមាណ 450 នាក់ដែលមកពីសាលាអន្តរជាតិ និងសាលារដ្ឋក្នុង រាជធានីភ្នំពេញ។
ការប្រកួត AIA បាល់ទាត់ជើងឯកកុមាររបស់ អេ អាយ អេ ខេមបូឌា គឺជាការប្រកួតបាល់ទាត់លើកដំបូងក្នុងចំណោមការប្រកួតបាល់ទាត់ទាំងបីដែលរៀបចំដោយ អេ អាយ អេ ខេមបូឌា ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (UYFCPP) បន្ទាប់ពីបានចុះហត្ថលេខាលើភាពជាដៃគូកាលពីខែ កុម្ភៈ ដែលក្រុមហ៊ុនធានារ៉ាប់រងនេះ ជាអ្នកឧបត្ថម្ភលើការប្រកួតបាល់ទាត់ទាំងបី។ ព្រឹត្តិការណ៍ប្រកួតពីរផ្សេងទៀតដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះរួមមាន ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ មានរយៈប្រកួត 14 សប្តាហ៍ និង កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ AIA បាល់ទាត់ជើងឯកសាធារណជន ដែលបើកស្វាគមន៍សម្រាប់ការចូលរួមពីបុគ្គលិកតាមបណ្តាក្រុមហ៊ុននៅកម្ពុជា។
ការប្រកួតទាំងនេះធ្វើឡើង បន្ទាប់ពីការបន្តការឧបត្ថម្ភរបស់ អេ អាយ អេ ខេមបូឌា លើកម្មវិធីបាល់ទាត់វិលជុំកុមារ និងយុវជនAIA-ISF Youth League រយៈពេល 3ឆ្នាំបន្ថែមទៀត។ ក្រុមហ៊ុនធានារ៉ាប់រងនេះបានធ្វើការសហការជាមួយអង្គការផ្កាយសមុទ្រកម្ពុជា (ISF) តាំងពីឆ្នាំ 2017 មក ដើម្បីផ្តល់លទ្ធភាពឲ្យកុមារជួបការខ្វះខាតជាង 7,000 នាក់ នៅតែបន្តមានសុខភាពល្អ និងឱកាសកសាងអនាគតដ៏ភ្លឺស្វាង។ ក្នុងកិច្ចសហការនេះ ពួកគេបានរៀបចំនូវកម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ ជាមួយដៃគូសកលរបស់ AIA គឺ ក្លិបបាល់ទាត់អង់គ្លេស TOTTENHAM HOTSPUR។
សកម្មភាពថ្មីៗផ្សេងទៀតរបស់ អេ អាយ អេ ខេមបូឌា ក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើការរស់នៅប្រកបដោយសុខភាពល្អ និងលើវិស័យកីឡា រួមមានការសហការជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបរិច្ចាគសម្ភារកីឡាបាល់ទាត់ដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ នាពេលកន្លងមក ក្រុមហ៊ុនធានារ៉ាប់រងនេះក៏បានឧបត្ថម្ភ នូវសម្ភារកីឡាដូចជា តារាងបាល់ និងបាល់ទាត់ ទៅដល់សាលារៀនចំនួន 100 កន្លែងទូទាំងប្រទេស។
ការប្រកួត AIA បាល់ទាត់ជើងឯកកុមារ របស់ អេ អាយ អេ ខេមបូឌា មានការចូលរួមពី លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ឯកឧត្ដម ឃុត ចាន់ដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លោក សំរិទ្ធ មុនី នាយកផ្នែកហិរញ្ញវត្ថុនៃ អេ អាយ អេ ខេមបូឌា ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា ទីប្រឹក្សាផែនការជីវិត បុគ្គលិក និងអ្នកចូលរួមជាច្រើនទៀត។
លោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ “យើងមានកិត្តិយសណាស់ដែលបានណែនាំកម្មវិធី AIA បាល់ទាត់ជើងឯកកុមារ និងជួយប្រជាជនកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរតាំងពីវ័យកុមារ ។ យើងសូមថ្លែងអំណរគុណដល់ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (UYFCPP) ដែលបានសហការជាមួយយើង ក្នុងការបង្កើតឱកាសឲ្យកុមារ ដើម្បីប្រកួតប្រជែង បង្ហាញពីសមត្ថភាពរបស់ពួកគេ និងភាពរីកចម្រើនក្នុងសង្គមជាមួយមិត្តរបស់ពួកគេ។”
“ការប្រកួតនេះផ្ដោតសំខាន់លើគោលបំណងរបស់ទិវាកុមារអន្តរជាតិ ក្នុងការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពកុមារ។ យើងចង់សម្រេចបាននូវគោលដៅទាំងនេះក្នុងពេលតែមួយជាមួយការអប់រំយុវជនរបស់យើងឲ្យទទួលយក ការរស់នៅប្រកបដោយភាពសកម្ម ការធ្វើការងារជាក្រុម ស្មារតីរួបរួមគ្នា និងអត្ថប្រយោជន៍ផ្សេងទៀតដែលអនុញ្ញាតឲ្យ ពួកគេមានការចាប់ផ្តើមដ៏ល្អក្នុងជីវិត។”
"ការចូលរួមចំណែកក្នុងវិស័យកីឡាក៏ជាវិធីមួយដែលអនុញ្ញាតឲ្យកុមារអាចចាប់ផ្តើមដំណើរជីវិតរបស់ពួកគេក្នុងការឆ្ពោះទៅមុខកាន់តែប្រសើរ ដែលពួកគេបន្តបង្កើតសមិទ្ធិផលថ្មីៗ និងក្លាយជាគំរូក្នុងនាមជាអ្នកដែលទាញអត្ថប្រយោជន៍ក្នុងការទទួលបាន សុខភាពផ្លូវចិត្ត និងផ្លូវកាយ ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរ។"
សម្រាប់ព័ត៌មានលម្អិតអំពីគំនិតផ្តួចផ្តើមនានាលើផ្នែកសុខភាពរបស់ អេ អាយ អេ ខេមបូឌា សូមផ្ញើអ៉ីមែល kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។