អេ អាយ អេ ខេមបូឌា គឺជាដៃគូអាជីវកម្មប៊េងកាសួរេនផ្តាច់មុខរបស់ធនាគារកម្ពុជាសាធារណៈ តាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះត្រូវបន្តរយៈពេល ១៥ ឆ្នាំទៀត ដើម្បីពង្រឹងភាពជោគជ័យនៃកិច្ចសហការនេះ។ ក្រុមហ៊ុនទាំងពីរនឹងផ្តល់គុណតម្លៃបន្ថែមជូនអតិថិជនតាមរយៈ ការបន្តបង្កើនការយល់ដឹងអំពីសេវាធានារ៉ាប់រង និងការពង្រឹងសេវាកម្មរបស់ខ្លួនក្នុងនាមជាដៃគូអាជីវកម្មប៊េងកាសួរេន ឈានមុខគេក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការបន្តភាពជាដៃគូនេះ អតិថិជនរបស់ធនាគារកម្ពុជាសាធារណៈ អាចបន្តទទួលបានផលិតផលធានារ៉ាប់រង និងការប្រឹក្សារបស់ អេ អាយ អេ ខេមបូឌា កាន់តែងាយស្រួល រួមជាមួយការផ្តល់ជូនពិសេសនានា និងសេវាកម្មល្អៗជាច្រើន ពីក្រុមហ៊ុនទាំងពីរនេះ។ ភាពជាដៃគូនេះដើរតួនាទីជាកន្លែងផ្តល់សេវាកម្មសម្រាប់បុគ្គល និងក្រុមហ៊ុននានាក្នុងការទទួលបានទាំងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលស្របតម្រូវការហិរញ្ញវត្ថុរបស់ពួកគេនៅកន្លែងតែមួយ។
ពិធីចុះហត្ថលេខានេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងសងខាង រួមនិងអតិថិជនបួននាក់ដំបូងផងដែរ។ អតិថិជនទាំងបួននាក់បានសម្តែងនូវភាពសប្បាយរីករាយ និងការពេញចិត្តជាខ្លាំងក្នុងការទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ហើយបន្តការប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។
ក្នុងពិធីចុះហត្ថលេខានេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងមិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យយើងពង្រឹងការខិតខំប្រឹងប្រែងរបស់យើងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។ សូមអរគុណដល់ធនាគារកម្ពុជាសាធារណៈ ហើយឥឡូវនេះយើងមានជំហរកាន់តែរឹងមាំក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់ជូនវេទិកាហិរញ្ញវត្ថុដ៏មានអត្ថប្រយោជន៍ ដើម្បីការពារសុខុមាលភាពនាពេលអនាគតរបស់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន។”
លោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ មានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា នឹងបំពេញបន្ថែមនូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ងាយស្រួល និងទូលំទូលាយ។ ធនាគារកម្ពុជាសាធារណៈ ផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើសេវាកម្មជូនអតិថិជន ហើយយើងនឹងបន្តផ្តល់សេវាកម្ម ក៏ដូចជាផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលស្របតាមតម្រូវការអតិថិជនរបស់យើង។ ការបន្តភាពជាដៃគូនេះ នឹងជួយអតិថិជនបំពេញតម្រូវការសន្សំ និងការការពារបន្ថែមទៀត។”
ដើម្បីធ្វើឲ្យភាពជាដៃគូនេះកាន់តែមានអត្ថន័យ អេ អាយ អេ ខេមបូឌា និងធនាគារកម្ពុជាសាធារណៈ នឹងចូលរួមថវិកាសរុប $10,000 ដល់យុទ្ធនាការ Fit for Hope របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ទូទាំងប្រទេស និងជារៀងរាល់ខែតុលា។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារកម្ពុជាសាធារណៈ និងរបៀបដែលពួកគេអាចធ្វើការដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុរបស់អ្នក សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។