ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១៖ អេ អាយ អេ ខេមបូឌា មានសេចក្តីរីករាយដោយបានតែងតាំងលោក Andrew Loh ជាអគ្គនាយកប្រតិបត្តិថ្មី ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។
លោក Andrew Loh បានចូលរួមជាមួយក្រុមហ៊ុន អេ អាយ អេ ក្នុងឆ្នាំ២០១៧ ដែលបច្ចុប្បន្នលោកគឺជានាយក ផ្នែកហិរញ្ញវត្ថុនៃ អេ អាយ អេ ប្រទេសម៉ាឡេស៊ី។ លោកធ្លាប់មានបទពិសោធន៍ និងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្នុងតួនាទីបច្ចុប្បន្ននេះ ដែលលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងឲ្យមានការ រីកចម្រើននៅក្នុង អេ អាយ អេ ប្រទេសម៉ាឡេស៊ី។ លោក Andrew Loh នឹងរាយការណ៍ដោយផ្ទាល់ទៅលោក Hak Leh ដែលជាអគ្គនាយកប្រចាំតំបន់ និងជាអគ្គនាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន អេ អាយ អេ គ្រុប។ ការតែងតាំងរបស់លោកAndrew Loh នឹងត្រូវស្របតាមការអនុម័តរបស់ក្រសួងដែលពាក់ព័ន្ធផងដែរ។
លោក Andrew Loh នឹងទទួលតំណែងនេះបន្តពីលោកស្រី Pauline Teoh ដែលលោកស្រីត្រូវបានតែងតាំងជាអគ្គនាយិកានៃក្រុមសម្ព័ន្ធដៃគូរចែកចាយ ហើយត្រូវរាយការណ៍ទៅលោក Bill Lisle ដែលជាអគ្គនាយកប្រចាំតំបន់ និងអគ្គនាយកនៃក្រុមសម្ព័ន្ធចែកចាយ។ លោកស្រី Pauline នឹងប្រចាំនៅការិយាល័យនៅទីក្រុងហុងកុងសម្រាប់តួនាទីថ្មីនេះ។
លោក Hak Leh បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយដែលលោក Andrew នឹងក្លាយទៅជាអគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា។ លោក Andrew មានស្នាដៃល្អៗជាច្រើនក្នុងការអនុវត្ត និងសម្រេចបានគោលដៅការងារ ដែលទាំងនេះគឺជាមូលដ្ឋានដ៏ល្អក្នុងការដឹកនាំអាជីវកម្មនៅកម្ពុជា។ ខ្ញុំមានទំនុកចិត្តយ៉ាងពេញលេញថា លោក Andrew នឹងផ្តល់នូវការដឹកនាំដែលល្អបំផុត និងអាចឲ្យ អេ អាយ អេ ខេមបូឌា ទទួលបាននូវលទ្ធផលរីកចម្រើនកាន់តែប្រសើរថែមទៀត។”
“ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះលោកស្រី Pauline សម្រាប់ការរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឲ្យមានការ រីកចម្រើនយ៉ាងល្អរបស់ អេ អាយ អេ ខេមបូឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការលះបង់ វិជ្ជាជីវៈខ្ពស់ និងចំណេះដឹង ពិតជាមានតម្លៃណាស់ ហើយខ្ញុំដឹងថាលោកស្រីនឹងទទួលជោគជ័យបន្ថែមទៀតក្នុងតួនាទីថ្មីរបស់លោកស្រី។”
លោក Andrew Loh បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ និងមានកិត្តិយសយ៉ាងខ្លាំងដែលបានក្លាយជាអគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា។ នាពេលអនាគត ខ្ញុំនឹងបន្តគោលដៅនៃការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ខ្ញុំរំពឹងទុកក្នុងការចាប់ផ្តើមការងារជាមួយថ្នាក់ដឹកនាំទាំងអស់របស់ អេ អាយ អេ ខេមបូឌា ដើម្បីធ្វើឲ្យ អេ អាយ អេ ខេមបូឌា មានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត។”
លោកស្រី Pauline បានមានប្រសាសន៍ថា “ខ្ញុំទទួលបាននូវភាពរីករាយយ៉ាងខ្លំាង ក្នុងកំឡុងពេលដែលខ្ញុំបំពេញការងារជាមួយ អេ អាយ អេ ខេមបូឌា ហើយខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដែលយើងសម្រេចបានរួមគ្នា។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា អេ អាយ អេ ខេមបូឌា នឹងនៅតែបន្តផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងភាពស្ងប់ចិត្តជូនដល់ប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់គាត់ ក្រោមការដឹកនាំរបស់លោក Andrew។”
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។