សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ផ្តល់ការការពារពិសេសដោយឥតគិតថ្លៃ លើករណីជំងឺកូវីដ១៩

18/03/2020 dot អាន 4 នាទី

ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​ប្រកាសនូវ​ការ​ផ្តល់ជូនពិសេសដល់​អតិថិជនទាំង​ចាស់ និងថ្មីទាំងអស់របស់ខ្លួន ទៅលើជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។ ការការពារបន្ថែមនេះ រួម​មាន​ការចំណាយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយនឹងថវិកាចំនួន ៥០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់ ក្នុងករណីត្រូវបានពិនិត្យឃើញថាមានជំងឺកូវីដ១៩ និង​ ៥,០០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់បន្ថែមទៀត ប្រសិន​បើ​មាន​ការ​បាត់​បង់ជីវិតពីជំងឺនេះ។ ការផ្តល់ជូនពិសេស​នេះ មានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២០​ បន្ថែមលើអត្ថប្រយោជន៏ធានារ៉ាប់រងដែលមានស្រាប់។

លោក​ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា បានមានប្រសាសន៍ថា «អេ អាយ អេ ខេមបូឌា នឹងនៅជាមួយប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ យើង​ប្តេជ្ញា​ផ្តល់ជូននូវភាព​ស្ងប់ចិត្តក្នុង​គ្រាលំបាកនេះ តាមរយៈជំនួយ​ហិរញ្ញវត្ថុបន្ថែម​ដល់​ក្រុម​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ។»

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា អេ អាយ អេ ខេមបូឌា មានជំហរយ៉ាងរឹងមាំទៅលើការប្តេជ្ញាចិត្ត ជួយឲ្យប្រជាជនកម្ពុជាទទួល​បាន​សុខភាព និងជីវិតកាន់តែប្រសើរ ហើយផ្តល់​ជូន​ដល់​ពលរដ្ឋគ្រប់​រូប​នូវការ​គាំទ្រ​ដែល​ពួកគាត់​ត្រូវ​ការ​ ក្នុង​ពេលចាំបាច់​នេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងលក្ខខណ្ឌ​នៃការ​ផ្តល់ជូនពិសេសនេះ សូមទាក់ទងទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬទាញយកព័ត៌មានថ្មីៗតាមរយៈគេហទំព័រ aia.com.kh។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់(ចិន) វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។

អាជីវកម្ម ដែល​បាន​ក្លាយទៅ​ជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយ​សតវត្ស​កន្លងមក ក្នុងឆ្នាំ១៩១៩ ​នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៦លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com