ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ – កុមារចំនួន២៤នាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) ដើម្បីទទួលបានអាហារូបករណ៍បាល់ទាត់កុមារលំដាប់ពិភពលោក AIA Elite Football Camp បានចាប់ផ្តើមធ្វើដំណើរទៅកាន់ភូកេត ប្រទេសថៃ នាព្រឹកថ្ងៃនេះ។ អាហារូបករណ៍នេះត្រូវបានផ្តល់ជូនក្នុងកម្មវិធីមួយថ្មីៗនេះ របស់ អេ អាយ អេ ខេមបូឌា ក្នុងគោលបំណងដើម្បីជួយឲ្យយុវជនកម្ពុជាមានទម្លាប់រស់នៅល្អ និងផ្តល់ឱកាសដល់ពួកគេក្នុងការចូលរួមហ្វឹកហាត់បាល់ទាត់លំដាប់ពិភពលោក។
កុមារទាំងអស់ បានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួមជាមួយអ្នកមើលថែចំនួន៤នាក់ ដោយស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អាយ ខេមបូឌា។ ពួកគេនឹងវិលត្រលប់មកវិញនៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩។ ជាផ្នែកមួយនៃអាហារូបករណ៍នេះ ពួកគេនឹងទទួលបានសំលៀកបំពាក់កីឡាបាល់ទាត់ចំនួនពីរឈុត ការធានារ៉ាប់រងលើការធ្វើដំណើរ ធានារ៉ាប់រងសុខភាព និងការតាមដានរបបអាហារប្រចាំថ្ងៃ។ កម្មវិធីរយៈពេលប្រាំមួយថ្ងៃនេះ មានកាលវិភាគសកម្មភាពយ៉ាងច្រើន ដែលអនុញ្ញាតឲ្យកុមារដែលចូលរួមទទួលបានមេរៀន និងវគ្គហ្វឹកហាត់ជាក់ស្តែងស្តីពីជំនាញបាល់ទាត់មូលដ្ឋានសំខាន់ៗ ដំបូន្មានអំពីការអភិវឌ្ឍទំនុកចិត្ត និងឯករាជ្យភាព ព្រមទាំងការណែនាំអំពីអាហារូបត្ថម្ភល្អបំផុតសម្រាប់សុខភាព។
លោកស្រី ខៀវ វរៈច័ន្ទបានមានប្រសាសន៍ថា «កម្មវិធីហ្វឹកហាត់នេះមានលក្ខណៈពិស្តារ និងពេញលេញបំផុត ដោយផ្តោតលើចំនុចគន្លឹះជាច្រើន ដើម្បីធានាឲ្យកុមារទទួលបាននូវចំណេះដឹងជ្រៅជ្រះអំពីជំនាញបាល់ទាត់កម្រិតខ្ពស់ និងព័ត៌មានថ្មីបំផុតស្តីពីការរស់នៅប្រកបដោយសុខភាពល្អ។ ខ្ញុំទន្ទឹងរង់ចាំមើលពីភាពរីកចម្រើនរបស់ពួកគេពីកម្មវិធីនេះ ហើយខ្ញុំជឿថាពួកគេក៏ទន្ទឹងរង់ចាំពេលវេលាដ៏អស្ចារ្យនៅភូកេតផងដែរ ដើម្បីក្រេបយកឥទ្ធិពលវិជ្ជមានសម្រាប់ខ្លួនឯង និងដើម្បីចែករំលែកដល់ក្រុមគ្រួសាររបស់គេ។»
កម្មវិធីហ្វឹកហាត់នេះ ត្រូវបានរៀបចំដោយផ្ទាល់ពីគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Spurs ដែលនឹងរួមបញ្ចូលវគ្គហ្វឹកហាត់ជាក់ស្តែង ១ ទល់ ១ ជំនាញស៊ុតបញ្ចូលទី ការប្រកួត 3 ទល់ 3 និងការប្រកួតនៅចុងសប្តាហ៍។ នៅក្នុងថ្នាក់រៀន ពួកគេនឹងរៀនអំពីការការពារការរងរបួស ចិត្តវិទ្យាកីឡា និងអាហារូបត្ថម្ភ។ កុមារម្នាក់ៗនឹងមានភារកិច្ចក្នុងការសរសេរកំណត់ហេតុប្រចាំថ្ងៃផងដែរ ហើយនឹងមានវគ្គផ្តល់យោបល់ផ្ទាល់ខ្លួនជាមួយគ្រូបង្វឹក ដើម្បីវិភាគការរីកចំរើនរបស់ពួកគេរៀងៗខ្លួន។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងនៅរមណីដ្ឋានសុខភាព និងពហុកីឡា លំដាប់ពិភពលោកឈ្មោះថា Thanyapura នៅភូកេត ដែលជាកន្លែងគាំពារសុខុមាលភាពឈានមុខគេមួយក្នុងតំបន់ មានទីតាំង និងសម្ភារៈហ្វឹកហាត់លំដាប់ពិភពលោកផងដែរ។
កម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែ អេ អាយ អេ គឺជាដៃគូផ្លូវការរបស់ក្លិបបាល់ទាត់ Spurs ដែលជាក្លិបបាល់ទាត់ឈានមុខគេនៅក្នុងក្របខណ្ឌ English Premier League។ ជាលទ្ធផលនៃការចាប់ដៃគូនេះ ក្លិបបាល់ទាត់ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់អន្តរជាតិបីរូបនៅទ្វីបអាស៊ី ដើម្បីជួយដល់កុមារ និងយុវជនបណ្តុះក្តីស្រលាញ់លើវិស័យបាល់ទាត់ និងលើកកំពស់ការរស់នៅប្រកបដោយសុខភាពល្អ។
លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា «យើងរីករាយ ព្រោះថាតាមរយៈការចាប់ដៃគូរបស់យើងជាមួយក្លិបកីឡាបាល់ទាត់លំដាប់ពិភពលោកដូចជា Spurs នេះ កុមារកម្ពុជាដែលមានទេពកោសល្យទាំង២៤រូប ទទួលបានកិត្តិយសទទួលបានអាហារូបករណ៍បាល់ទាត់ដ៏ពិសេសនេះ។ កុមារទាំងអស់នឹងអាចបង្កើនសមត្ថភាពបាល់ទាត់ដ៏មានសក្តានុពលរបស់ពួកគេ ព្រមទាំងរៀនពីជំនាញថ្មីៗជាច្រើនដែលពួកគេអាចអភិវឌ្ឍបន្តទៀតបានសម្រាប់ជីវិតរបស់ពួកគេទៅថ្ងៃមុខ។»
អាណាព្យាបាលរបស់កុមារទាំងអស់ បានទទួលព័ត៌មានលំអិតអំពីកាលវិភាគហាត់របស់កម្មវិធីនេះ នៅក្នុងថ្ងៃផ្តល់ព័ត៌មានអាហា-រូបករណ៍ដែលរៀបចំឡើងដោយ អេ អាយ អេ ខេមបូឌា កាលទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ អាណាព្យាបាលដែលមានវត្តមានទាំងអស់ បានទទួលយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ អេ អាយ អេ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ដូច្នេះ ពួកគាត់មានឱកាសនាំកូនៗចូលរួមវគ្គវាយតម្លៃដែលគ្រប់គ្រងដោយគ្រូបង្វឹក Spurs នៅ កីឡដ្ឋាន អេ អាយ អេ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងជ្រើសរើសកុមារមានសមត្ថភាពបាល់ទាត់ខ្ពស់ ដែលក្នុងនោះកុមារ២៤នាក់ខាងលើ ត្រូវបានជ្រើសរើសទទួលអាហារូបករណ៍នេះ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពីក្លិបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្លិប Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។

ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី