AIA Pink Run

តោះចូលរួម

AIA Pink Run

កីឡាករ កីឡាការិនី ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកឧបត្ថម្ភគាំទ្រជាទីស្រលាញ់រាប់អាន!

ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 ដែលត្រូវបានរៀបចំឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយដៃគូ ក្រុមហ៊ុនធានារ៉ាប់រង AIA និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 ព្រមទាំងលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់(CANCER) ដែលកំពុងរីករាលដាលនៅលើពិភពលោក។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ គណៈកម្មាធិការរៀបចំម៉ារ៉ាតុង សូមគោរពអញ្ជើញកីឡាករ កីឡាការិនី​ និងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ សូមមេត្តាចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ សមិទ្ធផល និងភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 ដែលនឹងត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ នាថ្ងៃទី 22 ខែតុលា ឆ្នាំ2023 ដែលមានប្រភេទចម្ងាយ 10គីឡូម៉ែត្រ 5គីឡូម៉ែត្រ និង2.5គីឡូម៉ែត្រ (សម្រាប់កុមារនិងលក្ខណៈក្រុមគ្រួសារ)។ កីឡាករកីឡាការិនីដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម (SEA GAMES)​កន្លងទៅ នឹងត្រូវបានអញ្ជើញចូលរួមរត់ដើម្បីអបអរសាទរ​ និងមិត្តភាព ជាមួយកីឡាករកីឡាការិនីយើង ដែលបានចុះឈ្មោះរត់ផងដែរ។
កីឡាករ ​កីឡាការិនីទាំងអស់ដែលបានចូលរួម នឹងទទួលបាននូវមេដាយ(Finisher) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។ សម្រាប់កីឡាករ កីឡាការិនីដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ជាសាច់ប្រាក់ផងដែរ។

របៀបចុះឈ្មោះ

កម្រៃនៃការចុះឈ្មោះ

ចម្ងាយ

ជនជាតិខ្មែរ

ជនបរទេស

10គីឡូម៉ែត្រ (អាយុ 13ឆ្នាំឡើង)

US$15

US$20

5គីឡូម៉ែត្រ (អាយុ 7ឆ្នាំឡើង)

US$12

US$15

2.5គីឡូម៉ែត្រ (កុមារតូច & គ្រួសារ)

US$7

US$10

I. តំណចុះឈ្មោះសម្រាប់អ្នករត់ប្រណាំងកំពុងរស់នៅក្នុងប្រទេសកម្ពុជា

សូមចុចទីនេះ ( https://cambodia-amazingevents.org/event/aia-pink-run/) ដើម្បីចុះឈ្មោះរបស់អ្នក (សម្រាប់ប្រជាជនកម្ពុជា)។

II. ការចុះឈ្មោះដល់ទីកន្លែងអ្នករៀបចំ (Cambodia Events Organizer)

ចំណាំ៖ អ្នកចូលរួមជាជនបរទេសទាំងអស់គួរតែទៅកាន់ការិយាល័យតំណាងនៃការិយាល័យចុះឈ្មោះរបស់គណៈកម្មាធិការព្រឹត្តិការណ៍នេះ (ភ្នំពេញ) ដើម្បីបំពេញទម្រង់ពាក្យចុះឈ្មោះ និងរីករាយជាមួយតម្លៃពិសេស។

តម្លៃចុះឈ្មោះរួមបញ្ជូល៖

  • កញ្ចប់ធានារ៉ាប់រងការពារជំងឺមហារីកសុដន់ និង ជំងឺធ្ងន់ធ្ងរ​ $1,000 រយៈពេលមួយឆ្នាំ
  • អាវយឺតដៃខ្លីមួយ
  • មេដាយអនុស្សាវរីយ៍សម្រាប់អ្នករត់ដល់ទី (10Km, 5km & 2,5km)
  • លិខិតបញ្ជាក់ការរត់ដល់ទី(អេលិត្រូនិច)សម្រាប់អ្នករត់ 10km
  • បន្ទះឈីបដែលនៅជាប់ស្លាកលេខរត់សម្រាប់ 10km
  • ស្លាកលេខរត់
  • កាបូបដាក់សម្ភារៈ
  • វត្ថុអនុស្សាវរីយ៍
  • ពិនិត្យរកមហារីកសុដន់សម្រាប់ស្ត្រីដោយមិនគិតថ្លៃក្នុងថ្ងៃចែកសម្ភារៈ (20-21-22 តុលា)

ព័ត៌មានអំពីព្រឹត្តិការណ៍

  • កាលបរិច្ឆេទថ្ងៃព្រឹត្តិការណ៍៖ 22 តុលា 2023
  • ពេលវេលា: 5.30 ព្រឹក – 11 ព្រឹក 
  • ទីតាំង: សួនវត្តបទុម ភ្នំពេញ
  • គោលបំណង៖ លើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ និងប្រមូលថវិការជួយដល់អ្នកជំងឺមហារីកសុដន់
  • ចម្ងាយត្រូវរត់: 2.5គីឡូម៉ែត / 5គីឡូម៉ែត / 10គីឡូម៉ែត 

កាលវិភាគរត់ប្រណាំងសម្រាប់ថ្ងៃអាទិត្យ ទី22 ខែតុលា ឆ្នាំ2023

ចម្ងាយរត់

ម៉ោងចាប់ផ្តើម

ម៉ោងបញ្ចប់

10គីឡូម៉ែត (អាយុ 13ឆ្នាំឡើង)

5:50ព្រឹក

2ម៉ោង

5គីឡូម៉ែត (អាយុ 7ឆ្នាំឡើង)

6:00ព្រឹក

1ម៉ោង

2.5គីឡូម៉ែត (កុមារតូច & គ្រួសារ)

6:10ព្រឹក

30mns

ការមកទទួលយកសម្ភារៈរត់ប្រណាំង

  • កាលបរិច្ឆេទ៖ 20 - 21 តុលា 2023 នៅវេលាម៉ោង 9:00ព្រឹក - 5:00ល្ងាច
  • ទីតាំង៖ សួនវត្តបទុម ភ្នំពេញ
  • អាសយដ្ឋាន: ទល់មុខវត្តបទុមវត្តី (មហាវិថីសម្តេចសុធារស់)
  • លេខទំនាក់ទំនង៖ 015 213 525 / 069 213 525

គណៈកម្មាធិការរៀបចំកីឡាម៉ារ៉ាតុង

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា