Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • Medix
    • មន្ទីរពេទ្យដៃគូ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • Medix

      សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

សុខភាព
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • ល្បែងប្រាជ្ញាសម្រាប់ក្មេងលេង និង វិធីដែលជួយឲ្យក្មេងរីកលូតលាស់

    តើល្បែងក្មេងលេងប្រភេទណា ដែលកូនអ្នកចូលចិត្ត?

    ក. តុក្កតាទន់ៗ

    ខ. សៀវភៅតុក្កតា (សៀវភៅផាត់ពណ៌ ។ល។)

    គ. របស់លេងដាក់តម្រៀបលើគ្នា

    ឃ. តុក្កតាល្បែងប្រាជ្ញាសម្រាប់ក្មេងលេង

    ដល់ពេលលេងល្បែងក្មេងហើយ ទោះជាល្បែងលេង ឬ តុក្កតាប្រភេទអ្វីក៏ដោយ វាមានសារៈសំខាន់សម្រាប់ក្មេងៗ ។ ការលេងរបស់ក្មេង មិនត្រឹមតែជំរុញការវិវត្តន៍ផ្នែកខួរក្បាលប្រកបដោយសុខភាពល្អនោះទេ វាថែមទាំងបង្កើនការចងចាំ និង ការយល់ឃើញរបស់ក្មេងនៅពិភពដែលនៅជុំវិញខ្លួនទៀតផង ។ សូម្បីតែ គណៈកម្មការធិការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ការលេងរបស់ក្មេង គឺជាសិទ្ធិរបស់ក្មេងគ្រប់រូប!

    ដោយសារតែក្មេងកាន់តែច្រើន ដែលស្ថិតក្នុងវ័យជាកុមារតូចៗ កំពុងប្រើប្រាស់ឧបករណ៍ឌីជីថលជាការកម្សាន្ត និង ជាល្បែងលេងកម្សាន្ត ដូចនេះការផ្លាស់ប្តូរវិធីដែលក្មេងលេង និង វិធីដែលឪពុកម្ដាយយល់ឃើញទៅលើការលេងរបស់កូនខ្លួន ពិតជាជិតនឹងកើតឡើងហើយ។ វិធីដែលក្មេងជ្រើសរើសសម្រាប់ការលេង និង វិធីដែលឪពុកម្ដាយអនុញ្ញាតឲ្យកូនលេង ក៏ផ្លាស់ប្ដូរដែរ ។ ទោះជាយ៉ាងនេះក្ដី វាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្មេងយល់ដឹងពី វិធីលេងដែលមានប្រយោជន៍ ដែលជាការធ្វើតេស្ត និង ដែលសាកល្បង ការលេងមួយក្នុងចំណោមល្បែងលេងទាំងនេះគឺ ការលេងល្បែងប្រាជា្ញ (ក៏ត្រូវបានទទួលស្គាល់ថា ការលេង បង្កើតឲ្យមានគំនិតច្នៃប្រឌិត)

    ការលេងល្បែងប្រាជ្ញា ត្រូវបានកំណត់និយមន័យថាជាសកម្មភាពមួយ ដែលជំរុញ និង ចូលរួមដោយវិញ្ញាណទាំងប្រាំរបស់ក្មេង៖

    • ការមើល
    • ការស្ដាប់/ការបញ្ចេញសំឡេង
    • ការប៉ះ
    • ការហិតក្លិន
    • ការដឹងរសជាតិ

     

    ការលេងល្បែងប្រាជ្ញា ក៏អាចមានការចូលរួមពីអារម្មណ៍របស់ក្មេងផងដែរដូចជា៖

    • ការធ្វើចលនា
    • តុល្យភាព

    តើការលេងល្បែងប្រាជ្ញាអាចជួយក្មេងដោយរបៀបណា?

    "កុំធ្វើឲ្យរញ៉េរញ៉ៃនៅពេលលេង!" គឺជាពាក្យដែលអ្នកមិនត្រូវនិយាយនៅពេល កូនរបស់អ្នកកំពុងលេងល្បែងប្រាជ្ញានោះទេ​ ។ គំនិតត្រង់ចំណុចនេះគឺថា ឲ្យពួកគេសប្បាយរីករាយនិងការលេងរបស់ពួកគេ ដែលពួកគេត្រូវប្រើវិញ្ញាណទាំងអស់របស់ខ្លួន ហើយ ភាពរញ៉េរញ៉ៃគឺជាលទ្ធផលដ៏រីករាយមួយសម្រាប់ពួកគេក្នុងពេលលេង!

    ១. ការលេងល្បែងប្រាជ្ញា បង្កើនទំនាក់ទំនងផ្នែកសសៃប្រសាទ នៅក្នុងខួរក្បាល និង ជួយអភិវឌ្ឍន៍កម្រិតនៃការយល់ដឹង

    សម្រាប់ក្មេងតូចៗ និង ទារក ការលេងល្បែងប្រាជ្ញា គឺជាវិធីមួយធ្វើឲ្យ ពួកគេរៀនពីពិភពនៅជុំវិញខ្លួន ទោះជាតុក្កតាទន់ៗ មានបិតស្លាក ឬ តុក្កតាដែលមានភ្លើងភ្លឺក្ដី ។ ដោយសារតែពួកគេមិនទាន់អាចងើបអង្គុយ ឬ ធ្វើចលនាទៅវិញទៅមក តុក្តតាទាំងនេះ ត្រូវមានទំហំតូច និង ស្ទើរតែកាន់មិនបាន (ពួកគេក៏អាចដាក់ចូលក្នុងមាត់ ជាវិធីរៀនដោយវិញ្ញាណមួយ) ។ មានការជឿជាក់ថា បទពិសោធន៍នៃការលេង ដែលបញ្ចូលនូវវិញ្ញាណទាំងប្រាំនេះ ជួយបង្កើនសមត្ថភាពនៃការយល់ដឹងរបស់ក្មេង។

    ២. វាជួយអភិវឌ្ឍន៍ជំនាញធ្វើចលនាឲ្យបានល្អ

    ជំនាញធ្វើចលនាដ៏ល្អ មានការចូលរួមតាមរយៈការប្រើប្រាស់សាច់ដុំតូចៗនៅដៃ ម្រាមដៃ និង កដៃ ។ ស្ថិតក្នុងវ័យក្មេងតូចៗ ក្មេងនឹងរៀនពីជំនាញគោលក្នុងការធ្វើចលនា ដូចជាទះដៃ និង ជំនាញធ្វើចលនាពេញមួយតួខ្លួនដូចជាដើរជាដើម ។ ជាមួយនិងការលេងល្បែងប្រាជ្ញានេះ ពួកគេអាចកំណត់ និង ពង្រឹងជំនាញធ្វើចលនារបស់ខ្លួនឲ្យបានល្អ ជាមួយនិងសកម្មភាពដែលពាក់ព័ន្ធនិងសាច់ដុំតូចៗ និង ការសហការណ៍រវាងដៃ និង ភ្នែកដូចជា ការក្ដិចថ្ពាល់ ការចាក់ទឹក ឬ ការចងខ្សែស្បែកជើង។ល។

    ៣. វាជួយពួកគេស្វែងយល់ និង រៀនពីពិភពលោក

    ការលេងល្បែងប្រាជ្ញា មានទំហំនៃប្រភេទលេងខុសៗគ្នា (ដូចជាខ្សាច់ ដុំតូចមូលៗដូចឃ្លី និង ពពុះទឹក) ធ្វើឲ្យក្មេងដឹងពីធាតុខុសៗគ្នានៅលើពិភពលោក និង វិធីដែលទំហំនៃរបស់លេង ប្រតិកម្មទៅនិងការប៉ះពាល់ទៅតាមប្រភេទផ្សេងៗគ្នា ។ ការលេងល្បែងប្រាជ្ញា ក៏បង្កើតជាសាលាបង្រៀនដ៏ងាយស្រួល និង មិនផ្លូវការមួយ ដែលពួកគេមិនត្រូវទទួលបានការស្ដីបន្ទោស ដោយសារតែការធ្វើឲ្យមានភាពរញ៉េរញ៉ៃក្នុងពេលរៀននោះទេ!

    តើល្បែងប្រាជ្ញាមានអ្វីខ្លះ?

    ប្រភេទទូទៅនៃ ល្បែងប្រាជ្ញា រួមមាន:

    • ប្រអប់ខ្សាច់សម្រាប់ក្មេងលេង
    • ដីឥដ្ឋ/ដីមានជាតិប្រេង
    • ការផ្តិតបាតដៃ

    ទោះបីជាស្ដាប់ទៅដូចជា ក្មេងទាំងអស់ កំពុងធ្វើឲ្យរញ៉េរញ៉ៃក្ដី (ដែលជាទូទៅគេហៅថា ការលេងល្បែងដ៏រញ៉េរញ៉ៃ) អ្នកនៅមានការងារមួយចំនួនដែលត្រូវធ្វើ ដូចជាការសម្អាតតាមក្រោយ និង មិនត្រូវរំខានដល់ការលេងរបស់ពួកគេនោះទេ!

    • ការលេងនៅក្រៅផ្ទះ. ការសម្អាតកាន់តែងាយស្រួល ប្រសិនបើការលេងនៅលើ ទីធ្លាដាំស្មៅ ឬ រានហាល ដែលអាចងាយស្រួលបោសសម្អាត។
    • ក្រាលកម្រាល. ប្រសិនបើលេងនៅក្នុងផ្ទះ ត្រូវកំណត់ទីធ្លាលេងដែលធ្វើឲ្យរញ៉េរញ៉ៃនេះ ដោយក្រាលកម្រាលធំមួយ ដែលក្មេងអាចលេងបាន ។ ជម្រើសល្អ គឺកម្រាលតុចាស់ៗ (ធ្វើពីប្លាស្ទិក) ដែលអាចជូតសម្អាតយ៉ាងងាយស្រួល។
    • លេងល្បែងប្រាជ្ញា មុនពេលមុជទឹក. ចំណុចនេះ មានប្រយោជន៍ជាពិសេស ប្រសិនបើកូនរបស់អ្នកមិនចូលចិត្តមុជទឹក ដោយសារតែបន្ទាប់ពីលេង ត្រូវហៅឲ្យទៅមុជទឹក ។ ត្រូវប្រាប់ឲ្យកូនរបស់អ្នក ធ្វើការសម្អាតផងដែរ ដូចនេះអ្នកនឹងនឹកឃើញពាក្យស្លោកមួយដែលថា ព្រួញមួយបាញ់បានសត្វពីរ!

     

    មេឃ គឺជាព្រំដែនកំណត់ប្រភេទនៃ ការលេងល្បែងប្រាជ្ញា ដែលអ្នកអាចឲ្យកូនរបស់អ្នកចូលរួមលេងបាន ។ ស្វែងរកតុក្កតាដែលធ្វើឲ្យកូនរបស់អ្នកប្រើគ្រប់វិញ្ញាណទាំងអស់ដើម្បីលេង!

    ឯកសារយោង

    http://pediatrics.aappublications.org/content/119/1/182

    https://www.goodstart.org.au/news-and-advice/october-2016/exploring-the-benefits-of-sensory-play

    http://playabilitytoys.com/sensory-play-can-help-babys-brain-development/

    https://handsonaswegrow.com/10-tips-to-keep-messy-play-clean/

    អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះទេ។

    ដំណោះស្រាយសមស្របសម្រាប់អ្នក

    AIA សម្រាប់ជីវិត​
    អត្ថប្រយោជន៍សម្រាប់​ព្យាបាល

    ដំណោះស្រាយការពារ

    ការ​ការ​ពារ​ពេល​មាន​ជំងឺ​ធ្ងន់​ធ្ងរ

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    ជាន់ទី12 អាគារ Exchange Square ផ្លូវលេខ 106 កែងផ្លូវ លេខ 61 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    ជាន់ទី12 អាគារ Exchange Square ផ្លូវលេខ 106 កែងផ្លូវ លេខ 61 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។