កម្រងសំណួរចម្លើយ

រកមិនឃើញលទ្ធផលទេ

សូមធ្វើតាមការណែនាំតាមរយៈ តាមរយៈតំណនេះ ឬសម្រាប់ជំនួយ សូមទាក់ទងមកយើងខ្ញុំ តាម តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ។

ប្រសិន​បើ​លោក​អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មានជំងឺធ្ងន់ធ្ងរ​ណាមួយ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​សម្រាប់ព្យាបាល ដើម្បី​បន្ថយ​បន្ទុក​របស់​អ្នក​លើ​ការ​ចំណាយ​ថ្លៃវេជ្ជសាស្ត្រ​ដែល​មាន​តម្លៃ​ថ្លៃ។ ចំនួន​ទឹក​ប្រាក់​ដែល​យើង​ផ្តល់ជូន​អ្នក គឺស្មើ​នឹង​ចំនួន​ទឹកប្រាក់នៃ​អត្ថប្រយោជន៍​នេះ ដក​នឹងចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​សរុប​ដែល​យើង​បាន​ផ្តល់ជូន​អ្នក​រួច​មក​ហើយ។ កិច្ច​សន្យា​ធានារ៉ាប់រង នឹង​កំណត់​យ៉ាង​ជាក់លាក់​អំពីជំងឺ​ធ្ងន់ធ្ងរ​ទាំង​នោះ។

ប្រសិន​បើ​មាន​ហេតុ​ការណ៍​អកុសល​ណាមួយ​ដែល​បណ្តាល​ឲ្យលោក​អ្នក​បាត់​បង់​អវៈយវៈ ឬ​ចក្ខុវិញ្ញាណ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​ស្តារនីតិសម្បទា ដើម្បីសម្រាល​ការ​ចំណាយ​ដែល​មិន​បានព្រាង​ទុក។ ក្នុង​ចំណោម (១) ចំនួនទឹកប្រាក់​អត្ថ​ប្រយោជន៍​ស្តារនីតិ​សម្បទា (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់​អ្នក និង (៣) ចំនួន​ទឹក​ប្រាក់​បុព្វលាភ​សរុប​ដែល​អ្នក​បានបង់សម្រាប់​បណ្ណ​សន្យា​រ៉ាប់រង​បឋម​មុន​ពេល​ធ្វើ​សំណង យើង​នឹង​ផ្តល់​ជូន​អ្នក​នូវចំនួន​ណាមួយ​ដែល​ខ្ពស់ជាង​គេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។

ប្រសិន​បើ​អ្នក​ទទួល​មរណភាពក្នុង​អំឡុង​ពេលធានារ៉ាប់រង យើង​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ការ​ពារ​គ្រួសារ​ជូនដល់​អ្នក​ទទួលផល ដើម្បីជួយ​ជ្រោម​ជ្រែងការ​រស់នៅ​របស់​ពួក​គាត់។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ការ​ពារ​គ្រួសារ (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។

 

ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គណនី​ធានារ៉ាប់រង (ឬ​ហៅ​ថា តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រង) គឺ​ជា​ចំនួន​ទឹក​ប្រាក់ដែលអ្នក​នឹង​ទទួល​បាន​ប្រសិន​បើ​អ្នក​បញ្ចប់បណ្ណ​សន្យារ៉ាប់រង នៅ​ក្នុង​អំឡុង​ពេលធានារ៉ាប់រង។ យើង​នឹង​កំណត់​​តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក​ដោយ៖

1. បូក​បញ្ចូល​នូវ​ទឹក​ប្រាក់​បុព្វលាភដែល​អ្នក​បាន​បង់​សម្រាប់​បណ្ណសន្យារ៉ាប់រងបឋម​​របស់​អ្នក ជាមួយ​នឹង​ការ​ប្រាក់នៃ​បណ្ណសន្យារ៉ាប់រង​ ព្រមទាំង

2. ដក​កម្រៃ​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក ការចំណាយ​លើ​សំណង​របស់​អ្នក (បើមាន) និង​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​បាន​ដកចេញ​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក (បើ​មាន)។

ការ​ប្រាក់​នៃ​បណ្ណ​សន្យារ៉ាប់រង និង​កម្រៃ​បណ្ណ​សន្យារ៉ាប់រង មិន​ត្រូវ​បានកំណត់​នោះ​ទេ។ យើង​រក្សាសិទ្ធិ​​កែប្រែ​ការ​ប្រាក់ និង​កម្រៃ សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​យោង​តាម​ស្ថានភាព​នៃ​អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។

យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ប្រ​សិន​បើ​បណ្ណ​សន្យារ៉ាប់រង នៅ​តែ​មាន​សុពល​ភាព នៅចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង ហើយ​អ្នក (ឬ​អ្នក​ទទួល​ផល​) មិន​បាន​ធ្វើការ​ទាម​ទារ​សំណង​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក។

អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង គឺ​ជា​តម្លៃ​គណនី​សន្យារ៉ាប់រង​របស់​អ្នក។ យើង​នឹង​កំណត់​ចំនួន​ទឹក​ប្រាក់​អប្បបរិមានៃ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង នៅ​ក្នុងកិច្ច​សន្យាធានារ៉ាប់រង។ អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ដែល​អាច​ផ្តល់​ជូន​អ្នក​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល​ធានា នឹង​មិន​អាច​ទាប​ជាងចំនួន​ទឹក​ប្រាក់​នេះទេ ប្រសិន​បើ​អ្នក​មិន​បំពាន​ខចែង និង​លក្ខខណ្ឌ​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ចសន្យា​រ៉ាប់រង។

ប្រសិន​បើ​តម្រូវ​ការ ឬ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក មាន​ការ​ប្រែ​ប្រួល​នៅថ្ងៃអនាគត អ្នក​អាច៖

  1. បង្កើន ឬ​បន្ថយ​ចំនួន​ទឹក​ប្រាក់​អត្ថ​ប្រយោជន៍សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រមទាំង/ឬក៏
  2. បន្ថែម ឬ​ដកចេញនូវ​ការ​ធានារ៉ាប់រងសម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រម​ទាំង/ឬក៏
  3. បង្កើន ឬ​បន្ថយទឹក​ប្រាក់​បុព្វលាភ​នៃ​បណ្ណ​សន្យារ៉ាប់របស់​អ្នក ដោយ​មាន​ការ​កំណត់​នានា​ពី​យើង ព្រម​ទាំង/ឬក៏
  4. ដក​ប្រាក់​ពី​តម្លៃ​គណនីបណ្ណ​សន្យារ៉ាប់រង​ទាំងស្រុង ឬ​ដោយ​ផ្នែក។

យើង​នឹង​ជួយ​អ្នក​ឲ្យ​យល់​ច្បាស់​ពីជម្រើស​ទាំង​ឡាយ​ដែល​អ្នក​មាន នឹង​លទ្ធផល​របស់​វា​ចំពោះ​បណ្ណ​សន្យរ៉ាប់រង​របស់​អ្នក មុន​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្តូរណាមួយ។ សូម​ចំណាំ​ថា ប្រសិន​បើ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខាងលើ នោះ​ចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង​អប្បបរិមាដែល​ត្រូវ​បាន​ធានា និង​កំណត់​ក្នុង​កិច្ច​សន្យារ៉ាប់រង នឹង​ត្រូវ​ប្រែប្រួល ហើយ​បណ្ណ​សន្យា​រ៉ាប់រង​របស់​អ្នក​អាច​នឹង​មិន​មាន​សុពលភាព​ដល់​ចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង។

អ្នក​អាច​ជ្រើសរើស​បង់​ប្រាក់​បុព្វលាភ​សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក​ប្រចាំឆ្នាំ (មួយ​ឆ្នាំម្តង) ប្រចាំ​ឆមាស (6ខែម្តង) ឬ​ប្រចាំខែ (មួយ​ខែម្តង)។ ប្រសិន​បើ​អ្នក​បង់​ប្រចាំ​ឆ្នាំំ អ្នក​នឹង​ចំណាយ ​​កាន់តែ​តិច ដូច​ដែល​មាន​បង្ហាញ​ក្នុង​ការ​គណនា​ប្រាក់​បុព្វលាភ​សម្រាប់​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ទាមទារ​សំណង ការ​បង់​ប្រាក់​បុព្វលាភ​ប្រចាំ​ឆ្នាំ​អនុញ្ញាត​ឲ្យ​យើង​អាច​ផ្តល់​សំណង​ជូន​អ្នកបានយ៉ាង​ពេញលេញ ហើយ​ច្រើនជាងការ​បង់​ប្រចាំ​ឆមាស ឬ​ប្រចាំ​ខែ។ យើងខ្ញុំនឹងធ្វើការកាត់កងនូវចំនួនបុព្វលាភឆ្នាំដែលមិនទាន់បង់។

អ្នកអាចបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នកតាមរយៈ៖

  1. បណ្ណ វីសា ឬ ម៉ាស្ទ័រ
  2. សាខាធនាគារសាធារណៈ
  3. សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
  4. កម្មវិធីទូរស័ព្ទដៃវីង ឬ ភ្នាក់ងារវីង
  5. កម្មវិធីទូរស័ព្ទដៃ Pi Pay
  6. កម្មវិធីទូរស័ព្ទដៃ ABA Mobile
  7. កម្មវិធីទូរស័ព្ទដៃ ACLEDA Unity ToanChet
  8. កម្មវិធីទូរស័ព្ទដៃ Sathapana Mobile
  9. កម្មវិធីទូរស័ព្ទដៃធនាគារព្រីនស៍

អ្នកមិនត្រូវបង់ថ្លៃសេវាបង់ប្រាក់នេះឡើយ។

សូមទាក់ទងមកកាន់ សេវាបម្រើអតិថិជន AIA Customer Care យើងខ្ញុំ តាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ដើម្បីទទួលបានជំនួយ។

ចូលទៅកាន់គេហទំព័រ AIA.COM.KH រួចធ្វើតាមការណែនាំដូចខាងក្រោម៖

  • ចុចលើ AIA+ រួច
  • ចុចលើ “ចុះឈ្មោះឥឡូវនេះ”
  • បញ្ចូលលេខទូរស័ព្ទ ​ (ដូចលេខទូរស័ព្ទដែលបានដាក់នៅពេលទទួលបណ្ណសន្យារ៉ាប់រង)
  • បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត
  • បង្កើតពាក្យសម្ងាត់ដែលត្រូវ ចាប់ពី 8 ខ្ទង់ឡើងទៅ និងមានអក្សរឡាតាំងតូច ធំ លេខ និងមានតួរអក្សពិសេសយ៉ាងតិចមួយ។ ឧទាហរណ៏: Tola1234@
  • បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីផ្ទៀងផ្ទាត់ជាការស្រេច

  • ចូលទៅកាន់ AIA+ រួចធ្វើតាមការណែនាំដូចខាងក្រោម៖បញ្ជូលលេខទូរស័ព្ទ និងពាក្យសម្ងាត់របស់លោកអ្នក
  • ចុចលើ “ចូលប្រើ”
  • បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីធ្វើការផ្ទៀងផ្ទាត់​

ចូលទៅកាន់គេហទំព័រ AIA.COM.KH រួចធ្វើតាមការណែនាំដូចខាងក្រោម៖

  • ចូលប្រើ AIA+
  • ចុចលើ “ចូលប្រើ”
  • ចុចលើ “ប្តូរលេខសម្ងាត់”
  • បញ្ជូលលេខសម្ងាត់បច្ចុប្បន្ន
  • បញ្ជូលលេខសម្ងាត់ថ្មី
  • បញ្ជាក់លេខសម្ងាត់ថ្មី

ប្រសិនបើលោកអ្នកមានសំណួរដែលទាក់ទងនឹងការប្រើប្រាស់ AIA+ សូមទាក់ទងមកកាន់ផ្នែកបំរើសេវាអតិថិជនរបស់យើងតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242

បុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ ផ្លាស់ប្តូររៀងរាល់ 5 ឆ្នាំម្តង តាមកាលវិភាគបុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ នៅក្នុងការផ្តល់ជូនអតិថិជន។ ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរនៃជំងឺធ្ងន់ធ្ងរក្នុងកិច្ចសន្យាធានារ៉ាប់រង សូមចូលទៅកាន់ AIA របស់ខ្ញុំ ឬទំនាក់​ទំនងមកកាន់ +855​ 86 999 242

ការការពារជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែដូចគ្នានឹងផែនការការពាររបស់អ្នក ដើម្បីធានាតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ សូមចុចទីនេះ បើ​អ្នក​ចង់​បន្តការការពារជាមួយចំនួនទឹកប្រាក់ធានារ៉ាប់រងបច្ចុប្បន្នដោយធ្វើការផ្លាស់ប្តូរបុព្វលាភថ្មី។

បាទ/ចា​ អ្នក​អាច​ធ្វើ​បាន។ប៉ុន្តែចំនួនទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងររបស់អ្នកនឹងត្រូវបានកែសម្រួលទៅតាមនោះ។ សូមចុចទីនេះ

​បើ​អ្នក​ចង់​រក្សា​បុព្វលាភ​ដដែលដោយកែសម្រួលទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងរ។

អ្នកអាចភ្ជាប់ការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិជាមួយដៃគូធនាគាររបស់យើងជាមួយនឹងជម្រើសដូចខាងក្រោម៖

  1. សូមទំនាក់ទំនងសាខាណាមួយរបស់ធនាគារ កម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ ព្រីនស៍ ដើម្បីបំពេញទម្រង់បែបបទណែនាំស្តីពីការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ
  2. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242

  1. សូមចុចទីនេះ ដើម្បីពិនិត្យមើលជម្រើសនៃការទូទាត់ដែលមានស្រាប់។
  2. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ +855 86 999 242

  1. អេ អាយ​ អេ នឹងផ្ញើសារ ជូនដំណឹងទៅកាន់អ្នក។
  2. ក្នុងករណីការកាត់បុព្វលាភមិនបានជោគជ័យ អ្នកនឹងទទួលបានការផ្ញើសារជូនដំណឹង ពី អេ អាយ អេ ។យើងក៏នឹងធ្វើការទំនាក់ទំនងទៅអ្នកដើម្បីផ្តល់ជាព័ត៌មានផងដែរ។

អ្នកមានរយៈពេលអនុគ្រោះនៃការពន្យារពេលការបង់ប្រាក់ចំនួន30 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទទូទាត់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នក ដើម្បីឲ្យអ្នកអាចទូទាត់បុព្វលាភដែលមិនទាន់បានបង់។

អ្នកអាចចូលទៅកាន់ AIA+ ដើម្បីធ្វើការពិនិត្យមើល។អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈសារទូរស័ព្ទប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនត្រូវបានបន្ត។

ប្រសិនបើអ្នកមិនបានបង់បុព្វលាភរបស់អ្នកបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល 30 ថ្ងៃ បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងផ្អាកការការពារជាបណ្តោះអាសន្ន ហើយដូច្នេះអ្នកនឹងមិនអាចទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗទៀតបានទៀត។

  1. អ្នកអាចធ្វើការទូទាត់តាមរយៈ អនឡាញ Master/Visa credit ឬ Debit ។​ 
  2. អ្នកក៏អាចធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារអ្នក សូមចុចទីនេះដើម្បីមើលតារាងឈ្មោះធនាគារសហការ
  3. យើងសូមណែនាំអ្នកដោយភ្ជាប់ការបញ្ជាកាត់ដោយស្វ័យប្រវត្តិតាមអនឡាញសូមចុច ទីនេះ ដើម្បីចុះឈ្មោះ
  4. សម្រាប់​ព័ត៌មានបន្ថែម ឬ​ជំនួយ​សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ+855 86 999 242 ឬ​អ៊ីមែល kh.care@aia.com