ពានរង្វាន់របស់យើង

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា យើងបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី” ពី HR Asia ក្នុងរយៈពេល  ​3 ឆ្នាំជាប់គ្នា។​ ពានរង្វាន់នេះមិនត្រឹមតែជានិមិត្តរូបនៃភាពជោគជ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្ត និងការលះបង់របស់យើងខ្ញុំក្នុងការអភិវឌ្ឍ អេ អាយ អេ ខេមបូឌា ក្លាយជាស្ថាប័នការងារប្រកបដោយភាពល្អប្រសើ និងការសហការចូលរួមពីបុគ្គលិកទាំងអស់​។

ជាមួយនេះផងដែរ យើងនឹងបន្តសហការគ្នាដើម្បីកសាងភាពជោគជ័យនេះ រួមទាំងបន្តសម្រេចគោលដៅរបស់យើងក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។​ 

សូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើងទាំងអស់ ដែលបានចូលរួមក្នុងដំណើរដ៏អស្ចារ្យនេះ។​