pageheroimage

សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួន

នៅ AIA Cambodia ពួកយើងពិតជាដឹងថាវាលំបាកប៉ុណ្ណាក្នុងការសម្រេចចិត្តចំពោះរឿងដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់យើងសម្រាប់ករណីព្យាបាលធ្ងន់ធ្ងរ។

ដូចនេះហើយយើងបានពង្រឹងសំណើថែទាំសុខភាពជារួមរបស់យើងអោយកាន់តែប្រសើរ ដោយចូលរួមសហការជាមួយនឹង Teladoc Health ដើម្បីផ្តល់ជូននូវការថែទាំវេជ្ជសាស្រ្តផ្ទាល់ខ្លួនមួយ និងការណែនាំចាប់តាំងពីពេលធ្វើរោគវិនិច្ឆ័យ ពេលព្យាបាល រហូតដល់ពេលជាសះស្បើយឡើងវិញ។

ដៃគូសហការ Teladoc Health របស់យើងនឹងជួយអោយអតិថិជនអាច៖

  • ទទួលបានការពិនិត្យយ៉ាងលម្អិតទៅលើរោគវិនិច្ឆ័យនៃជំងឺ និងលើឯកសារស្កេនកាំរស្មីដោយអ្នកជំនាញជាច្រើនអ្នកនៅក្នុងវិស័យវេជ្ជសាស្ត្រ
  • ចូលទៅទទួលសេវាពីក្រុមអ្នកគ្រប់គ្រងពហុវិន័យ ដែលជាអ្នកផ្តល់ទស្សនៈជារួមចំពោះលក្ខខណ្ឌវេជ្ជសាស្ត្រ និងជម្រើសនៃការព្យាបាលរបស់អ្នក
  • ធានាសន្តិភាពផ្លូវចិត្តរបស់អ្នកចំពោះគម្រោងព្យាបាល និងការបំភ្លឺទាក់ទងទៅនឹងជំហ៊ានបន្តបន្ទាប់នីមួយៗ
  • ទទួលបានការផ្តល់យោបល់ពីក្រុមអ្នកឯកទេសជាន់ខ្ពស់ទូទាំងពិភពលោក
  • ទទួលបានការចូលទៅជួបជាមួយនឹងអ្នកគ្រប់គ្រងករណីសម្រាប់ការណែនាំ និងជំនួយឥតដែនកំណត់

តើអ្នកណានឹងទទួលបានអត្ថប្រយោជន៍ពីសេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួន?

សេវាកម្មបន្ថែមនេះនឹងផ្តល់ជូនតែអតិថិជនដែលមានធានារ៉ាប់រងស្រេចតែប៉ុណ្ណោះ ដែលជាអតិថិជនមានគោលនយោបាយជាធរមាននៃករណីដែលបើក ឬករណីបន្ថែមជាមួយនឹងអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺ ឬអត្ថប្រយោជន៍នៃជំងឺធ្ងន់ធ្ងរដែលមានទឹកប្រាក់សរុប 20.000 ដុល្លារសហរដ្ឋអាមេរិក ឬលើសពីនេះ។

តើ Teladoc Health អាចធ្វើអ្វីខ្លះបានសម្រាប់អ្នក?

ជាមួយសេវាកម្មគ្រប់គ្រងករណីដ៏ទូលំទូលាយរបស់ Teladoc Health អ្នកអាចរំពឹងបាននូវគុណភាពខ្ពស់ និងជំនួយផ្ទាល់ខ្លួនដូចខាងក្រោម៖

កំណត់ចំណាំសំខាន់

សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួនគឺមិនមែនជាអត្ថប្រយោជន៍កិច្ចសន្យានោះទេ។ Advance Medical Health Care Management Consulting (Shanghai) Co., Ltd. (“Teladoc Health”) គឺជាក្រុមហ៊ុនឯករាជ្យភាគីទីបី។ AIA (Cambodia) Life Insurance Plc. (“AIA Cambodia”) នឹងមិនទទួលខុសត្រូវទៅលើ សេវាកម្ម ការពិនិត្យ ផលិតផល យោបល់ ការណែនាំ លទ្ធកម្ម និងការស្នើរសុំ ដែលត្រូវបានយកមក​ ឬផ្តល់អោយដោយ​ Teladoc Health (“Teladoc Services”) ដែលមិនបានដាក់លក់ ផលិត​ ឬក៏ធ្វើទីផ្សារដោយ AIA Cambodia នោះទេ។ ការដាក់អោយមានសេវាកម្មគ្រប់គ្រងករណីដោយផ្ទាល់ គឺមិនត្រូវបានយកមកបកស្រាយដូចទៅនឹង ការយល់ព្រម ការតំណាង ឬការធានាដោយ AIA Singapore ដូចទៅនឹងសម្បទាសម្រាប់គោលបំណង ឬគុណភាពនៃសេវាកម្ម Teladoc​ ឡើយ។ រាល់ទិន្ន័យដែលពាក់ពន្ធទៅនឹង Teladoc Health និងពត៍មានសេវាកម្មដែលបានចែងត្រូវបានផ្ទៀងផ្ទាត់បានដោយ Teladoc Health តែប៉ុណ្ណោះ។

  1. សូមចុចនៅទីនេះសម្រាប់បញ្ជីករណីវេជ្ជសាស្ត្រធ្ងន់ធ្ងរទាំងអស់ដែល Teladoc Health ព្រមទទួលសម្រាប់សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួន។ សិទ្ធទទួលបានសេវាកម្មគឺអាស្រ័យទៅការវាយតម្លៃដោយ AIA Cambodia និង Teladoc Health ហើយសេវាកម្មដែលបានផ្តល់អោយគឺអាស្រ័យទៅលើលក្ខខណ្ឌនៃ Teladoc Health។
  2. AIA Cambodia នឹងចេញផ្សាយពត៍មានអំពីគោលនយោបាយតែប៉ុណ្ណោះ ដែលបានធ្វើឡើងដោយអតិថិជនរបស់ Teladoc Health នៅពេលដែល​សេវាកម្មនៃ “បែបបទចុះឈ្មោះ” ត្រូវបានចុះហត្ថលេខាដោយអតិថិជន។
  3. សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួនរបស់ Teladoc Health គឺជាសេវាកម្មបន្ថែមសម្រាប់អតិថិជនដែលមានធានារ៉ាប់រងស្រេច ហើយជាមួយនឹងអតិថិជនត្រូវតែមានគោលនយោបាយជាធរមានក្នុងករណីដែលបើក ឬករណីបន្ថែមជាមួយនឹងអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺ ឬអត្ថប្រយោជន៍នៃជំងឺធ្ងន់ធ្ងរដែលមានទឹកប្រាក់សរុប ២០០០០ ដុល្លារសហរដ្ឋអាមេរិក ឬលើសពីនេះ។ ការធ្វើតេស្ត ការព្យាបាល នីតិវិធី ឧបករណ៍ ឬការផ្សំថ្នាំដែលណែនាំដោយ Teladoc Health គឺអាស្រ័យទៅលើការគិតប្រាក់បន្ថែម ដែលមិនត្រូវបានទូទាត់ដោយគម្រោងរបស់អ្នកនោះទេ។ សូមធ្វើការពិភាក្សា​ជាមួយនឹងអ្នករៀបចំគម្រោងជីវិត AIA Cambodia របស់អ្នកសម្រាប់ពត៍មានលម្អិត។
  4. Portal របស់ Teladoc Health គឺជាគេហទំព័រភាគីទីបីដែលមិនត្រូវបានបង្កើតឡើង គ្រប់គ្រង ឬថែទាំដោយ AIA Cambodia នោះទេ។ ដោយហេតុនេះ AIA Cambodia នឹងមិនមានការទំនួលខុសត្រូវសម្រាប់ការខាតបង់ ឬការខូចខាតអ្វីទាំងអស់ដែលអាចកើតជាលទ្ធផលនៃការបែកបាក់​ ការរំខាន ការព្យួរ ការបញ្ចប់ ឬអវត្តមាននៃគេហទំព័រ ឬបញ្ជីសេវាកម្មដែលមានក្នុងគេហទំព័រ។

គម្រោងធានារ៉ា​​ប់រងត្រូវបានសរសេរចេញដោយ AIA (Cambodia) Life Insurance Plc.។ រាល់លិខិតស្នើរសុំធានារ៉ាប់រងទាំងអស់គឺអាស្រ័យទៅលើការសរសេរចេញ និងយល់ព្រមពី AIA Cambodia។ វាមិនមែនជាធានារ៉ាប់រងកិច្ចសន្យានោះទេ។ អ្នកត្រូវបានណែនាំអោយអានកិច្ចសន្យាគោលនយោបាយ សម្រាប់អោយយល់ពីលក្ខខណ្ឌនៃគម្រោងកាន់តែច្បាស់។