ស្បែកមានតួនាទី៖
- ធ្វើឲ្យអ្នកទទួលបាននូវភាពរំញោច
- ការពារស្បែកពីមីក្រុបផ្សេងៗ
- ជួយគ្រប់គ្រងកម្ដៅក្នុងខ្លួន
ជំងឺត្រអក
ស្បែកឡើងពកដុំៗ រលាក រម៉ាស់ ឬ ងាយនឹងចេញឈាម ។ ជាទូទៅ ស្ថានភាពជំងឺនេះ ត្រូវព្យាបាលដោយប្រើក្រែមលាបដងខ្លួន ឬ ប្រើថ្នាំធម្មតា។
ជំងឺ Psoriasis
ជាជំងឺរលាកស្បែកម្យ៉ាង ធ្វើឲ្យស្បែកឡើងកន្តួល និង រម៉ាស់ ដែលជាញឹកញាប់តែងកើតលើ កែងដៃ ជង្គង់ និង ស្បែកក្បាល។ ជំងឺនេះ អាចកាត់បន្ថយបានដោយប្រើក្រែម និង ប្រេង ប៉ុន្តែប្រសិនបើស្ថានភាពធ្ងន់ធ្ងរ ត្រូវព្យាបាលដោយការទទួលទានថ្នាំ។
អង្គែ
អង្គែ ជាទូទៅមិនមែនកើតឡើងដោយសារស្បែកក្បាលស្ងួតនោះទេ ប៉ុន្តែវាកើតឡើងដោយសារកំណកប្រេង និង កោសិកាស្បែកដែលងាប់ប្រមូលផ្ដុំគ្នា ។ ត្រូវកក់សក់ឲ្យបានទៀងទាត់ និង ប្រើសាប៊ូកម្ចាត់អង្គែដែលត្រូវនិងស្បែកក្បាលរបស់អ្នក។
ការប្រឈមនិងការរលាកស្រាល ឬ ធ្ងន់ធ្ងរ អាចបណ្ដាលឲ្យខូចកោសិកាស្បែករបស់អ្នក ។ ការរលាកស្បែកទូទៅមួយចំនួនមានទម្រង់ដូចជា៖
ការរលាកដោយសារកម្ដៅ
- នៅពេលដែលស្បែកប៉ះនិង វត្ថុដែលក្ដៅខ្លាំង ដូចជាអណ្តាតភ្លើង ទឹកពុះ ឬ ចំហាយទឹកក្ដៅ
- ចំពោះការរលាកស្បែកស្រាល ត្រាំកន្លែងដែលរលាកក្នុងទឹកម៉ាស៊ីន ឲ្យបានច្រើននាទី
- មិនត្រូវលាបដូចជាប័រ ឬ ទឹកកក ដោយសារតែវត្ថុទាំងនេះ អាចផ្ដល់ឱកាសច្រើនដល់ការឆ្លងមេរោគ ឬ ធ្វើឲ្យមុខរបួសកាន់តែធ្ងន់ធ្ងរ។
ការរលាកដោយសារសារធាតុគីមី (សារធាតុកាត់)
- កើតឡើងដោយសារការប៉ះពាល់អាស៊ីត បាស សារធាតុគីមីដែលខ្លាំង ឬ ដែលធ្វើឲ្យស
- ការញ៉ាំចូលពោះ អាចបណ្ដាលឲ្យខូចដល់សរីរៈក្នុងខ្លួន
- ដុសកន្លែងរលាក ដោយប្រើទឹកម៉ាស៊ីនឲ្យបាន ១០ ទៅ ២០ នាទី និង ទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
រលាកដោយសារកកិត
- កើតឡើងដោយសារ ការកកិតស្បែកជាមួយនិងផ្ទៃណាមួយជាញឹកញាប់ ដូចជារលាកដោយសារព្រំ។
- ការរលាកស្បែក ជាទូទៅត្រូវព្យាបាលតាមរយៈការបន្ថយការឈឺចាប់ ដោយដាក់ត្រាំទឹកក្ដៅ ទឹកម៉ាស៊ីន រួចលាបក្រែមការពាររលាក និង ការពារការឆ្លងមេរោគ។
- ត្រូវលាបក្រែមការពារកម្ដៅថ្ងៃ ទោះបីជាមេឃស្រទុំក៏ដោយ! ការពារស្បែករបស់អ្នកជាមួយ ក្រែមការពារកម្ដៅថ្ងៃការពារកាំរស្មី UVA និង UVB ក្នុងកម្រិតយ៉ាងហោចណាស់ SPF 30 និង ខ្ពស់ជាងនេះ
- ជៀសវាងត្រូវកម្ដៅថ្ងៃដែលក្ដៅខ្លាំង ។ កម្ដៅថ្ងៃដែលក្ដៅខ្លាំងមានចាប់ពីម៉ោង ១១ ព្រឹក ដល់ ១២ ព្រឹក។
- ត្រូវប្ដូរកម្រាលពូក និង ខ្នើយឲ្យបានទៀងទាត់ ដើម្បីសុខភាពស្បែក ។ ខ្នើយ និង កម្រាលពូកសើម កខ្វក់ អាចជាសំបុកនៃពពួកផ្សិត ឬ បាក់តេរី
- ការគេងមុនពាក់កណ្ដាលអាធាត្រ ។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ត្រូវយកគ្រឿងតុបតែងមុខ ឬ របស់កខ្វក់ចេញ មុនពេលគេង
- ត្រូវធ្វើឲ្យស្បែកសម្បូរដោយទឹក ។ តើអ្នកដឹងថា ស្បែករបស់អ្នក ៦៤% បង្កើតឡើងដោយសារទឹកដែរទេ?
- គ្រប់គ្រងអារម្មណ៍តានតឹង ។ អ័រម៉ូនដែលធ្វើឲ្យមានអារម្មណ៍តានតឹង អាចធ្វើឲ្យស្ថានភាពស្បែកកាន់តែធ្ងន់ធ្ងរ ដូចជាមុន និង ត្រអក។
- ពិនិត្យមើលស្បែកដែលលូតលាស់ខុសប្រក្រតី ដូចជាស្នាមអុជខ្មៅ កន្ទួល រោល ឬ ដុំតូចៗ ឬ ការរីកធំឡើងៗនៃប្រជ្រុយ ។ ការត្រួតពិនិត្យជាប្រចាំ ដើម្បីសម្គាល់មើលបញ្ហាខុសប្រក្រតី ឬ ការប្រែប្រួលខុសធម្មតា គឺជាគន្លឹះក្នុងការព្យាបាលជំងឺមហារីកស្បែក ជាមុន។
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះទេ។
https://www.webmd.com/beauty/features/tips-for-gorgeous-skin#3
https://www.cancer.org.au/preventing-cancer/sun-protection/check-for-signs-of-skin-cancer.html
https://www.cancercenter.com/skin-cancer/risk-factors/
https://www.cancer.gov/types/skin/patient/skin-treatment-pdq
https://www.webmd.com/skin-problems-and-treatments/eczema/treatment-16/treatments-for-you
https://www.medicinenet.com/psoriasis/article.html
https://www.mayoclinic.org/diseases-conditions/psoriasis/diagnosis-treatment/drc-20355845
https://www.webmd.com/skin-problems-and-treatments/severe-dandruff#2
https://water.usgs.gov/edu/propertyyou.html
https://www.emedicinehealth.com/thermal_heat_or_fire_burns/article_em.htm#what_are_the_home_remedies_for_thermal_burns
https://www.healthline.com/health/chemical-burn-or-reaction
https://healthfully.com/treat-friction-burn-5566181.html