សមាជិកភាពនៃក្លឹបហាត់ប្រាណមួយ គឺមិនមែនជាមធ្យោបាយតែមួយគត់ដែលអាចរក្សាបាន ឬ ចាប់ផ្ដើមការហាត់ប្រាណដើម្បីសុខភាពនោះទេ ។ សូមពិនិត្យមើលវិធីសាស្រ្តដែលធ្វើឲ្យរាង្គកាយម៉ាំមួន ដោយមិនចាំបាច់ចូលក្លឹបហាត់ប្រាណ។
ក្នុងពិភពលោកដ៏ល្អឥតខ្ចោះមួយ នៅពេលចេញពីធ្វើការ យើងត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីហាត់ប្រាណ និង ធ្វើសកម្មភាពចាំបាច់នានាដើម្បីធ្វើឲ្យ ជីវិតប្រកបដោយសុខភាពល្អ ។ ជាអកុសល ដោយសារបញ្ហាពេលវេលា ដែលមនុស្សភាគច្រើនតែងជួបប្រទះរៀងរាល់ថ្ងៃនោះ (អាចជាការងារ ឬ កាតព្វកិច្ចផ្ទាល់ខ្លួន) ដូចនេះវាមិនមែនជាជម្រើសដែលអាចធ្វើទៅបាននោះទេ ។ ចុះប្រសិនបើមានវិធីមួយដែលធ្វើឲ្យអ្នកអាចហាត់ប្រាណរយៈពេលយូរមួយ ដោយមិនត្រូវការចំណាយពេលច្រើនពេកនោះ?
ដូចនេះ ការហាត់ប្រាណផ្នែកកាយវប្បកម្មកម្រិតខ្ពស់ និង លឿន បានមកដល់ហើយ ។ ក្នុងពេលបច្ចុប្បន្ននេះ ការហាត់ប្រាណប្រភេទនេះ បានរីកដុះដាល ជាមួយនិងតម្រូវការជាច្រើនរបស់មនុស្ស ដែលមានភាពមមាញឹកខ្លាំង ។ ការហាត់ប្រាណប្រភេទនេះ រួមបញ្ចូលការហាត់ប្រាណផ្នែកកាយវប្បកម្មកម្រិតខ្ពស់ ដែលផ្ដល់ប្រយោជន៍ច្រើនដល់រាង្គកាយ ជាងការហាត់ប្រាណដែលចំណាយពេលយូរ។
ក្លឹបហាត់ប្រាណ ឬ ក្លឹបរក្សាសុខភាព គឺជាទីកន្លែងមួយដែលអ្នកអាចរកបានឧបករណ៍ហាត់ប្រាណ ឬ បង្កើតថ្នាក់ហាត់ប្រាណជាក្រុមដើម្បីបញ្ចេញសកម្មភាពហាត់ប្រាណចម្រុះ ។ កន្លែងទាំងនេះ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ជួបជុំមនុស្សដែលមានចិត្តដូចគ្នា ដោយសារតែពួកគេបោះជំហានទៅរករបៀបរស់នៅប្រកបដោយសុខភាពល្អ និង កាន់តែសកម្ម ឬ ដើម្បីទទួលបានការបណ្ដុះបណ្ដាលដើម្បីសុខភាពតាមរយៈ អ្នកឯកទេសដែលមានការទទួលស្គាល់ត្រឹមត្រូវ ។ ទោះជាយ៉ាងនេះក្ដី សមាជិកភាពនៃក្លឹបហាត់ប្រាណ អាចមិនមែនជាចម្លើយដ៏ត្រឹមត្រូវដើម្បីធ្វើឲ្យមានសុខភាពល្អ សម្រាប់មនុស្សគ្រប់គ្នានោះទេ ។ ក្នុងពេលយូរៗម្ដង ជីវិត ឬ ការងារ ស្ទើរតែមិនអាចរកពេលបានមួយម៉ោងដើម្បីហាត់ប្រាណនៅក្លឹបហាត់ប្រាណឡើយ ។ សម្រាប់មនុស្សមួយចំនួន ការមិនមានក្លឹបហាត់ប្រាណនៅជិតកន្លែងការងារ ឬ ផ្ទះ ធ្វើឲ្យពួកគេមិនមានចិត្តចុះឈ្មោះជាសមាជិកភាពនៃក្លឹបហាត់ប្រាណណាមួយនោះឡើយ។
វាមានសារៈសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថា ក្លឹបហាត់ប្រាណមួយ មិនមែនជាទីកន្លែងតែមួយគត់ដែលឆ្លើយតបទៅនិងការថែរក្សារាង្គកាយឲ្យមានភាពរឹងម៉ាំឡើយ នៅមានកន្លែង និង បញ្ហាផ្សេងទៀតដែលអាចជួយអ្នកឲ្យមានរាង្គកាយម៉ាំមួនបាន ។ ចំណុចខាងក្រោមនេះជា ទីកន្លែងដែលអ្នកអាចធ្វើលំហាត់ប្រាណ ដោយមិនចាំបាច់ចូលក្លឹបហាត់ប្រាណ: ក្លឹបហាត់ប្រាណ ឬ ក្លឹបថែរក្សាសុខភាព គឺជាទីកន្លែងមួយដែលអ្នកអាចរកបានឧបករណ៍ហាត់ប្រាណ ឬ បង្កើតថ្នាក់ហាត់ប្រាណជាក្រុមដើម្បីបញ្ចេញសកម្មភាពហាត់ប្រាណចម្រុះ ។ កន្លែងទាំងនេះ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ជួបជុំមនុស្សដែលមានចិត្តដូចគ្នា ដោយសារតែពួកគេបោះជំហានទៅរករបៀបរស់នៅប្រកបដោយសុខភាពល្អ និង កាន់តែសកម្ម ឬ ដើម្បីទទួលបានការបណ្ដុះបណ្ដាលដើម្បីសុខភាពតាមរយៈ អ្នកឯកទេសដែលមានការទទួលស្គាល់ត្រឹមត្រូវ ។ ទោះជាយ៉ាងនេះក្ដី សមាជិកភាពនៃក្លឹបហាត់ប្រាណ អាចមិនមែនជាចម្លើយដ៏ត្រឹមត្រូវដើម្បីធ្វើឲ្យមានសុខភាពល្អ សម្រាប់មនុស្សគ្រប់គ្នានោះទេ ។ ក្នុងពេលយូរៗម្ដង ជីវិត ឬ ការងារ ស្ទើរតែមិនអាចរកពេលបានមួយម៉ោងដើម្បីហាត់ប្រាណនៅក្លឹបហាត់ប្រាណឡើយ ។ សម្រាប់មនុស្សមួយចំនួន ការមិនមានក្លឹបហាត់ប្រាណនៅជិតកន្លែងការងារ ឬ ផ្ទះ ធ្វើឲ្យពួកគេមិនមានចិត្តចុះឈ្មោះជាសមាជិកភាពនៃក្លឹបហាត់ប្រាណណាមួយនោះឡើយ ។ វាមានសារៈសំខាន់ណាស់ដែល ត្រូវកត់សម្គាល់ថា ក្លឹបហាត់ប្រាណមួយ មិនមែនជាទីកន្លែងតែមួយគត់ដែលឆ្លើយតបទៅនិងការថែរក្សារាង្គកាយឲ្យមានភាពរឹងម៉ាំឡើយ នៅមានកន្លែង និង បញ្ហាផ្សេងទៀតដែលអាចជួយអ្នកឲ្យមានរាង្គកាយម៉ាំមួនបាន ។ ចំណុចខាងក្រោមនេះជា ទីកន្លែងដែលអ្នកអាចធ្វើលំហាត់ប្រាណ ដោយមិនចាំបាច់ចូលក្លឹបហាត់ប្រាណ៖
1. កីឡាជាលក្ខណៈកម្សាន្ត
ប្រសិនបើ ការហាត់ប្រាណនៅក្នុងក្លឹបមិនមែនជា ពេលវេលាញ៉ាំតែរបស់អ្នកទេ ហេតុអ្វីមិនសាកល្បងកីឡាក្នុងលក្ខណៈកម្សាន្តវិញ? កីឡាជាលក្ខណៈកម្សាន្តមានដូចជាកីឡាបាល់ទាត់ហ្វូតសាល (futsal) កីឡាឡើងភ្នំ ឬ កីឡាវាយសី គឺជាកីឡាផ្ដល់ភាពរីករាយដើម្បីធ្វើឲ្យរាង្គកាយមានចលនា ។ កីឡាទាំងនេះ ក៏ជាផ្លូវមួយសម្រាប់អ្នកបង្កើតទំនាក់ទំនងជាមួយមនុស្សដទៃផងដែរ ។ ការហាត់ប្រាណ នឹងបង្កនូវភាពសប្បាយរីករាយកាន់តែច្រើន នៅពេលដែលអ្នកហាត់ជាមួយមិត្តភក្តិ ពិសេសជាងនេះ វាបង្ហាញយ៉ាងច្បាស់ថាវាពិតជាជួយជំរុញទឹកចិត្តអ្នក ក្នុងរយៈពេលយូរ។
សាកល្បងចាប់ផ្ដើមជាមួយមនុស្សដែលអ្នកដើរលេងជាមួយ ឲ្យបានញឹកញាប់បំផុត ឲ្យដូចជាការជួបជុំគ្នាដ៏សាមញ្ញមួយ ការលេងបាល់ទាត់ហ្វូតសាលនៅថ្ងៃធ្វើការជាមួយ អ្នករួមការងារ ពិតជាអាចធ្វើបាន ហើយ ថ្ងៃចុងសប្ដាហ៍ លេងជាមួយមិត្តភក្តិ ។ ការរត់នៅលើផ្លូវ ឬ នៅក្នុងពហុកីឡាដ្ឋាន ក៏អាចធ្វើឡើងដោយងាយស្រួលផងដែរ ។ អ្វីដែលអ្នកអាចធ្វើបាន គឺត្រូវស្វែងរកក្រុមអ្នករត់ហាត់ប្រាណនៅក្នុងបណ្ដាញសង្គម ដូចជា WeBeThirsty ឬ បង្កើតក្រុមផ្ទាល់ខ្លួននៅលើកម្មវិធី AIA Vitality ដើម្បីជំរុញទឹកចិត្តរួមគ្នា។
2. សួនច្បារ និង ទីធ្លាសាធារណៈ
កុំបដិសេធសួនលំហែកាយនៅជិតផ្ទះរបស់អ្នក! សួនភាគច្រើនបំពាក់ដោយឧបករណ៍ហាត់ប្រាណគោលៗ ដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដោយសារតែវាក្លាយជា ទីកន្លែងហ្វឹកហាត់ដោយប្រើកម្លាំងមួយនោះ ។ ស្វែងរករបា ដូចជារបាតោង របាតោងដៃឡើងលើ ឬ របាផ្ដេក ដែលជួយឲ្យអ្នកធ្វើការហាត់ប្រាណដោយប្រើកម្លាំង ដូចជាទាញឡើង និង លើកជើងឡើង។
ក្រុមអ្នកហាត់ប្រាណក្នុងតំបន់ ដូចជា Bar-Risan នឹងពន្យល់អំពីអត្ថប្រយោជន៍នៃការហាត់បា្រណប្រើកម្លាំង នៅទីធ្លាសាធារណៈ ជាមួយនិងឧបករណ៍ទាំងនេះ ។ អ្នកអាចស្វែងរកក្រុមអ្នកហាត់ប្រាណទាំងនេះ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងយល់បន្ថែម។
3. ការជិះកង់
ក៏ត្រូវបានចាត់ទុកថាជា កីឡាជាលក្ខណៈកម្សាន្តមួយប្រភេទផងដែរ ការជិះកង់អាចតម្រូវឲ្យអ្នកមានកង់មួយគ្រឿង ដើម្បីចាប់ផ្ដើមហាត់កីឡា ប៉ុន្តែនៅពេលដែលអ្នកមានកង់ហើយ វានឹងនាំអ្នកទៅកន្លែងផ្សេងៗ ។ ជាការហាត់ប្រាណដ៏មានសុវត្ថិភាពសម្រាប់មនុស្សវ័យក្មេង និង មនុស្សចាស់ ដូចគ្នា ដោយសារតែវាជាការហាត់ប្រាណមួយប្រើកម្លាំងតិច ហើយទំនងជាមិនធ្វើឲ្យរមួលសាច់ដុំ ឬ រងរបួសបើប្រៀបទៅនិងការហាត់ប្រាណផ្សេងទៀត ។ នៅពេលដែលអ្នកធាក់ គ្រប់សាច់ដុំទាំងអស់របស់អ្នកបានបញ្ចេញសកម្មភាព ហើយវាពិតជាការហាត់ប្រាណបង្កើនការស្រូបអុកស៊ីសែនចូលរាង្គកាយ ដែលជួយបង្កើនកម្លាំង និង ភាពអំណត់។
តើមានទំនុកចិត្តថា អ្នកអាចខំប្រឹងខ្លាំងឡើងដើម្បីសម្រេចឲ្យបានលទ្ធផលដែរទេ? អ្នកអាចធ្វើការសាកល្បង ដោយចូលរួមជាមួយក្រុមអ្នកជិះកង់ ដែលជិះកង់នៅលើផ្លូវរាប់ម៉ាល នៅចុងសប្ដាហ៍! ប្រសិនបើមានការខ្លាចរអា និងការជិះកង់លើផ្លូវរាប់ម៉ាលដូចនេះ អ្នកអាចចាប់ផ្ដើមជាមួយឧបករណ៍ជិះកង់តាមលក្ខណៈគ្រួសារនៅកន្លែងទាំងនេះវិញ។
- សួន តាមដងទន្លេ
- សួន វត្តបទុម
- សួន វិមានឯករាជ
- ពហុកីឡាដ្ឋានជាតិអូឡាំពិក
- សួន សួនក្តាន់ពីរ
4. កីឡាហែលទឹក
អាងហែលទឹកក៏ជាកន្លែងមួយ ដែលអ្នកអាចធ្វើការហាត់ប្រាណដ៏ល្អបំផុតមួយដែរ! ទោះបីជាអ្នកកំពុងស្វែងរកការហាត់ប្រាណដោយស្រូបអុកស៊ីសែនចូលក្នុងរាង្គកាយ ឬ គ្រាន់តែជាការហែលទឹកជុំវិញអាងក្ដី អ្នកកំពុងតែផ្ដល់ការងារកាន់តែសកម្មភាពខ្លាំងឡើង ដល់សាច់ដុំរបស់អ្នកជាមួយនិងការហាត់ប្រាណ នៅក្នុងទឹក ជាជាងការហាត់បា្រណតាមម៉ាស៊ីន នៅក្នុងក្លឹបហាត់ប្រាណ ។ ចំណុចនេះ កើតឡើងដោយសារតែដង់ស៊ីតេធម្មជាតិដ៏ក្រាស់របស់ទឹក ដែលតម្រូវឲ្យមានការបញ្ចេញកម្លាំងច្រើនដើម្បីទប់ ជាហេតុធ្វើឲ្យរាង្គកាយរបស់អ្នកត្រូវបញ្ចេញថាមពលកាន់តែខ្លាំង ។ សូម្បីតែដើរពីចុងម្ខាង ទៅចុងម្ខាងទៀតនៃអាងទឹក ក្នុងពេលដែលអ្នកកំពុងទប់ជំហររបស់ខ្លួននោះ ក៏មានអត្ថប្រយោជន៍ដែរ ។ ដើម្បីធានាថា ការហាត់ប្រាណក្នុងអាងហែលទឹក ពិតជាមានអត្ថប្រយោជន៍ អ្នកត្រូវតែមានឆន្ទះពិតប្រាកដ ក្នុងការហែលទឹកក្នុងអាងហែលទឹកឲ្យបានយ៉ាងហោចណាស់បីដង ក្នុងមួយសប្ដាហ៍ ដើម្បីមើលលទ្ធផល។
5. ការងារនៅក្នុងផ្ទះ
ធ្វើការងារនៅក្នុងផ្ទះ ដើម្បីជាការហាត់ប្រាណមួយនៅក្នុងផ្ទះ! តើអ្នកដឹងថា ការងារជូតសម្អាតផ្ទះ អាចដុតកម្ទេចកាឡូរី ២៤០ ក្នុងមួយម៉ោងដែរទេ? ចាក់ចម្រៀងល្បីៗពិរោះៗ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក រួចផ្ដោតទៅលើការងារដែលអាចដុតកម្ទេចកាឡូរីកម្រិតខ្ពស់បំផុតដូចជា បូមធូលី និង សម្អាតបង្អន់ ។ អ្នកក៏អាចផ្លាស់ប្ដូរការហាត់ប្រាណដោយបន្ទន់ជង្គង់ ឬ អាវ៉ង់ នៅពេលចប់បទចម្រៀង និង បន្តចូលក្បាច់ហាត់ប្រាណបន្ទាប់ ។ ទាំងនេះជា វិធី ផ្សេងៗដែលអ្នកអាចហាត់ប្រាណនៅផ្ទះ។
6. បង្កើតការហាត់ប្រាណដោយអង្គុយច្រហោង
ត្រូវមានការច្នៃប្រឌិត និង បង្កើតទម្លាប់ហាត់ប្រាណដោយអង្គុយច្រហោង ទោះជានៅក្នុងផ្ទះក្ដី ឬ នៅសួនលំហែកាយក្ដី ។ ចំណុចនេះតែងបញ្ចូលនូវក្បាច់ហាត់ប្រាណតាមក្បួនយោធា ដែលមានក្បាច់ហាត់ប្រាណគ្រប់ប្រភេទ ដែលត្រូវបញ្ចប់ទៅតាមពេលវេលាខុសៗគ្នា ។ ទាំងនេះជាការហាត់ប្រាណគោល ដែលអ្នកអាចសាកល្បងជាលើកដំបូង: ក្បាច់ហាត់ប្រាណលើកដៃឡើងលើទាំងពីរ និង កន្ធែកជើង អាវ៉ង់ ក្បាច់ដេកលើកម្រាល និង លើកជង្គង់ឡើង ។ ហាត់តាមក្បាច់នីមួយៗឲ្យបាន ៦០ ទៅ ៩០ វិនាទី ហើយ ហាត់ក្បាច់ដដែលម្ដងទៀតឲ្យបានពីរ ទៅបីដង ។ សម្រាកបន្តិចនៅពេលចប់ក្បាច់នីមួយៗ ប្រសិនបើចាំបាច់ ។ ប្រសិនបើ អ្នកមានអារម្មណ៍ថា អ្នកអាចហាត់បានកាន់តែប្រសើរជាមួយគ្រូដ៏ជំនាញ ដូចនេះមានកន្លែងហាត់ប្រាណតាមក្បួនជាច្រើននៅក្នុងទីក្រុងភ្នំពេញ។
មានវិធីសាស្រ្តជាច្រើន ក្នុងការធ្វើឲ្យរាង្គកាយកាន់តែសកម្ម ដែលមិនចាំបាច់ក្លាយជាសមាជិកនៅកន្លែងហាត់ប្រាណណាមួយនោះ ទោះជាត្រូវហាត់ប្រាណនៅ សួនសាធារណៈ ឬ ចូលរៀនថ្នាក់បង្រៀនរាំជាការហាត់ប្រាណក្ដី ។ កុំកម្រិតខ្លួនឯង ត្រឹមអ្វីដែលខ្លួនឯងគិតថាខ្លួនឯងមានលទ្ធភាពត្រឹមតែប៉ុណ្ណឹង ត្រូវតែស្វែងរក និង សាកល្បងវិធីផ្សេងៗដើម្បីធ្វើឲ្យរាង្គកាយរឹងម៉ាំ ។ ទាំងនេះជាវិធីសាស្រ្តដែលត្រូវជ្រើសរើស ដើម្បីឲ្យរាង្គកាយកាន់តែរឹងម៉ាំ ជារៀងរាល់ថ្ងៃ!
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
https://www.nerdfitness.com/blog/25-ways-to-exercise-without-realizing-it/
https://experiencelife.com/article/strength-in-numbers-the-importance-of-fitness-buddies/
https://www.betterhealth.vic.gov.au/health/healthyliving/cycling-health-benefits
http://metro.co.uk/2015/12/24/5-things-that-have-the-same-effect-as-going-to-the-gym-5581972/
http://www.huffingtonpost.in/ravi-krishnan/5-ways-to-get-fit-without-hitting-the-gym_a_21475600/
http://www.mensfitness.com/training/workout-routines/5-ways-to-work-out-without-weights
https://www.buzzfeed.com/sallytamarkin/get-fit-bodyweight-exercises
https://www.ahealthiermichigan.org/2015/02/19/5-exercises-you-can-do-without-a-gym/
http://www.webmd.com/fitness-exercise/features/no-gym-required-how-to-get-fit-at-home
http://www.health.com/fitness/10-fun-ways-to-get-fit-without-a-gym#create-your-own-bootcamp