តើអ្នកងូតទឹកផ្កាឈូកក្ដៅ ឬ ត្រជាក់? យើងតែងមានអារម្មណ៍ត្រជាក់ញ័រខ្លួន នៅពេលគិតអំពីការងូតទឹកដ៏ត្រជាក់នៅពេលព្រឹកព្រលឹម ។ ប៉ុន្តែនៅពេលអាកាសធាតុក្ដៅ និង ថ្ងៃក្ដៅខ្លាំង វាគ្មានអ្វីសក្តិសមជាងការងូតទឹកផ្កាឈូកដ៏ត្រជាក់ និង ដ៏ស្រស់ស្រាយនោះឡើយ ។ ការងូតទឹក មិនគ្រាន់តែសម្អាតរាង្គកាយប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនមុខងារនៃរាង្គកាយ ដោយផ្អែកលើសីតុណ្ហភាពក្នុងខ្លួន។
ចំណុចខាងក្រោមនេះ គឺជាប្រតិកម្មរបស់រាង្គកាយទៅនិង ការងូតទឹកក្ដៅ និង ត្រជាក់
1. ការងូតទឹកក្ដៅ
គ្មានអ្វីស្រួលជាងការងូតទឹកក្ដៅឧណ្ណៗ ក្រោយពេលបញ្ចប់ការងារពេញមួយថ្ងៃ ដើម្បីធ្វើឲ្យស្រស់ស្រាយអារម្មណ៍ឡើងវិញនោះទេ ។ ចំណុចខាងក្រោមទាំងនេះ ជាប្រតិកម្មតបនៃរាង្គកាយរបស់អ្នកទៅនិងការងូតទឹកក្ដៅ៖
សម្រួលសាច់ដុំដែលឈឺ: ដូចគ្នាទៅនិងឥទ្ធិពលនៃការរុំកៅអៀកលើ សាច់ដុំដែលឈឺដែរ ការងូតទឹកក្ដៅអាចជួយសម្រាលសាច់ដុំដែលឈឺ សម្រួលការរមួល និង ការតានតឹងរបស់សាច់ដុំ ។ ការងូតទឹកក្ដៅ ក៏ជួយបង្កើនចរន្តឈាមរត់នៅក្នុងរាង្គកាយ ដែលអាចកាត់បន្ថយការឈឺចាប់បានច្រើន ជំរុញការព្យាបាលសាច់ដុំ និង កាត់បន្ថយការរលាកសាច់ដុំ។
សម្អាតរន្ធក្នុងឆ្អឹង: តើអ្នកធ្លាប់ស្ទះក្នុងច្រមុះទេ? ចំហាយដែលចេញពីទឹកក្ដៅ អាចមានមុខងារជាថ្នាំធម្មជាតិកាត់បន្ថយជំងឺផ្ដាសាយ ដោយសារតែចំហាយទឹកក្ដៅតែងផ្ដល់សំណើមដល់រន្ធច្រមុះជានិច្ច។
ស្បែកកាន់តែស្រស់ថ្លា: ការងូតទឹកក្ដៅ ជួយពង្រីករន្ធញើស ដូចនេះវាជួយធ្វើឲ្យស្បែកទន់ និង មានសុខភាព ។ មនុស្សមួយចំនួន បានណែនាំឲ្យងូតទឹកក្ដៅ ដើម្បីជួយបើករន្ធញើស សម្អាតស្បែក និង បង្ហូរញើសពីស្បែក - ដូចគ្នាទៅនិងការប្រើចំហាយទឹក ឬ កន្សែងក្ដៅឧណ្ណៗជូតមុខ ដែរ។
2. ការមុជទឹកត្រជាក់
ការគិតអំពីការងូតទឹកត្រជាក់នៅពេលព្រឹកព្រលឹម នឹងធ្វើឲ្យអ្នកកាន់តែគេងមិនចង់ក្រោក ។ ប៉ុន្តែវិទ្យាសាស្រ្តផ្នែកកីឡា ដែលសិក្សាអំពី ទម្លាប់បុរាណមួយចំនួនបានលើកឡើងថា ការងូតទឹកត្រជាក់នៅពេលព្រឹក ពិតជាធ្វើឲ្យអ្នក អាចរៀបចំខ្លួនបានល្អប្រសើរ ដើម្បីបំពេញការងារពេញមួយថ្ងៃ។
ស្បែក និង រោម: ទឹកត្រជាក់ មានឥទ្ធិពលផ្ទុយពី ទឹកក្ដៅ នៅពេលជ្រាបចូលរន្ធញើស វាបានបិទរន្ធញើស ឬ បកស្បែក រួចធ្វើឲ្យស្បែកតឹង ។ គេជឿជាក់ថា ចំណុចនេះជួយរក្សាសំណើមដល់ស្បែក និង ការពារភាពកខ្វក់មិនឲ្យជ្រាបចូលស្បែក ។ ចំពោះក្បាល ទឹកត្រជាក់ បន្តឹងស្បែកក្បាល បង្កើនសមត្ថភាពបណ្ដុះសក់របស់រន្ធសក់នៅលើក្បាល ធ្វើឲ្យសក់កាន់តែមានកម្លាំងខ្លាំង។
បង្កើនភាពស៊ាំនិងមេរោគ និង ចរន្តរត់នៃឈាម: ក្រៅពីផ្ដល់អត្ថប្រយោជន៍ដល់ស្បែក ទឹកត្រជាក់ក៏ជួយបង្កើនចរន្តរត់នៃឈាម ឲ្យកាន់តែល្អផងដែរ ។ នៅពេលទឹកត្រជាក់ប៉ះស្បែក សសៃឈាម នឹងរួម ហើយ ចរន្តរត់របស់ឈាម បង្កើតឡើងដោយផ្ដោតតែទៅលើសរីរាង្គសំខាន់ៗក្នុងរាង្គកាយតែប៉ុណ្ណោះ។
បង្កើនល្បឿនក្នុងការសម្រួលសាច់ដុំ: កីឡាករដែលត្រាំក្នុងអាងទឹកកក ជឿជាក់ថាវាជួយកាត់បន្ថយការរលាក ឬ បង្កើនដំណើរការស្ដារថាមពលឡើងវិញរបស់សាច់ដុំ ។ ដោយសារតែដុំទឹកកករឹបសសៃឈាម និង ធ្វើឲ្យចុងនៃសសៃប្រសាទស្ពឹក ដែលនេះជាវិធីសាស្រ្តបញ្ជាក់ថាការងូតទឹកត្រជាក់ អាចបន្ធូបន្ថយការឈឺចាប់បាន។
3. ទឹកក្ដៅ ឬ ទឹកត្រជាក់?
ដោយសារតែការងូតទឹកទាំងពីរប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ល្អរៀងៗខ្លួន ដូចនេះ តើការងូតទឹកប្រភេទណាដែលល្អសម្រាប់អ្នក? អ្នកអាចជ្រើសរើសការមុជទឹកដែលអ្នកពេញចិត្ត ប៉ុន្តែមានឧទាហរណ៍មួយចំនួន ដែលត្រូវជ្រើសរើសយកតែមួយប៉ុណ្ណោះ។
តើមានជំងឺដេកមិនលក់ឬ? ដូចនេះត្រូវងូតទឹកក្ដៅឧណ្ណៗ/ទឹកក្ដៅ
ពិបាកគេង? ងូតទឹកក្ដៅឧណ្ណៗនៅពេលយប់ មិនត្រឹមតែជួយឲ្យរាង្គកាយធូរស្រាលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរាង្គកាយសម្របទៅនិងសីតុណ្ហភាពផងដែរ ។ នៅពេលដែលអ្នកចេញពីបន្ទប់ងូតទឹកដែលក្ដៅឧណ្ណៗ ចូលក្នុងបន្ទប់គេងដែលត្រជាក់ សីតុណ្ហភាពក្នុងរាង្គកាយ ចង្វាក់បេះដូង និង ចង្វាក់ដង្ហើមធ្លាក់ចុះ ដែលជាសញ្ញាបង្ហាញថា ដល់ពេលគេងហើយ។
កុំញិច មុន និងទឹកក្ដៅ!
ក្នុងពេលដែលការងូតទឹកក្ដៅជួយបើករន្ធញើស គួរកត់សម្គាល់ថា វាអាចធ្វើឲ្យបញ្ហាមុននៅលើផ្ទៃមុខកាន់តែអាក្រក់ ។ មុនកើតឡើងនៅពេលមាន (ប្រេង) sebum ច្រើនខ្លាំងនៅលើស្បែក ។ ទោះបីជាការមុជទឹកក្ដៅអាចបំបាត់ប្រេង sebum បានក្ដី ក៏ដំណើការបំបាត់នេះ អាចបណ្ដាលឲ្យរាង្គកាយផលិត sebum កាន់តែច្រើនក្រោយពេលមុជទឹក ។ ប្រសិនបើអ្នកកើតមុនច្រើន មានការណែនាំថា ត្រូវងូតទឹកត្រជាក់ ដើម្បីជួយគ្រប់គ្រងសារជាតិ sebum និង ការពារការផ្ទុះជាថ្មីនូវសារជាតិ sebum។
កាត់បន្ថយអាការៈរមួលក្រពើ ជាមួយនិងការងូតទឹកក្ដៅ
ក្នុងពេលដែលការងូតទឹកត្រជាក់មិនបានបង្ហាញពីគ្រោះថ្នាក់ណាមួយនោះ ស្រ្តីដែលមានរដូវ គួរមុជទឹកក្ដៅប្រសើរជាង ដើម្បីជួយសម្រួលដល់សាច់ដុំ កាត់បន្ថយអាការៈរមួលក្រពើរ - ដូចគ្នាទៅនិងវិធីសម្រួលសសៃដោយប្រើ ដបទឹកក្ដៅដែរ។
ទឹកក្ដៅ និង ត្រជាក់ក្រោយពេលហាត់ប្រាណ
កីឡាករជំនាញ និង គ្មានជំនាញ បានចូលត្រាំក្នុងទឹកកក ក្រោយពេលហាត់ប្រាណ ដើម្បីជួយបង្កើនសាច់ដុំ ឲ្យមានកម្លាំងកាន់តែខ្លាំង ដូចនេះ អ្នកអាចសាកល្បងជម្រើសណាមួយរវាងទឹកក្ដៅ និង ទឹកត្រជាក់ ។ អ្នកឯកទេសមួយចំនួនជឿជាក់ថា ជម្រើសរវាងការមុជទឹកក្ដៅ និង ទឹកត្រជាក់ ក្រោយពេលហាត់ប្រាណ ជួយបង្កើនដំណើរការរត់នៃចរន្តឈាម និង បំបាត់ជាតិពុលក្នុងរាង្គកាយ។
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
https://home.howstuffworks.com/garlic10.htm
https://www.livestrong.com/article/171913-benefits-side-effects-of-garlic-leaves/
https://www.healthline.com/nutrition/11-proven-health-benefits-of-garlic
https://www.ncbi.nlm.nih.gov/pubmed/25386977
https://www.livestrong.com/article/268286-benefits-of-garlic-powder/
https://www.mmmgarlic.com/garlic-health-benefits/eating-raw-garlic-five-easy-ways/
https://www.sharecare.com/health/inflammation/article/anti-inflammatory-diet-tip-garlic
https://www.livestrong.com/article/521817-how-to-eat-raw-garlic-not-have-garlic-breath/