មានវិធីសាស្រ្តច្រើនក្នុងការទទួលទានគ្រាប់ធញ្ញជាតិ ដូចជា កិន ដុត បំពង
គ្រាប់ធញ្ញជាតិអាចជា វត្ថុដែលធ្វើឲ្យញៀន ដូចនេះជាប្រការល្អ ការកែច្នៃគ្រាប់ផ្លែធញ្ញជាតិដែលទំពារឮសូរទាំងនេះ តម្រូវឲ្យផ្ដល់នូវអត្ថប្រយោជន៍ដ៏ខ្លាំងក្រែលែង។
ផ្ដើមចេញពីគ្រាប់អាល់ម៉ុន (Almond) ដែលសម្បូរដោយសារជាតិកាល់ស្យូម ដែលផ្ដល់ផលល្អដល់ឆ្អឹង និង សុខភាពបេះដូងរបស់អ្នក រហូតដល់គ្រាប់ស្វាយចន្ទីដែលសម្បូរដោយប្រូតេអ៊ីន និង សារជាតិរ៉ែ ដែលបង្កើនដល់ការចងចាំ ដូចនេះចំណុចទាំងនេះបង្ហាញយ៉ាងច្បាស់ថា គ្រាប់ផ្លែឈើពិតជាអាហារសម្រន់ដ៏អស្ចារ្យបំផុតមួយ។
ប៉ុន្តែជួនកាល ការចំណាយប្រាក់ដ៏ច្រើនទិញគ្រាប់ធញ្ញជាតិច្រើនប្រភេទ អាចជាការគួរឲ្យធុញទ្រាន់បន្តិច។ បន្ថែមរបោយនៃប្រូតេអ៊ីនសម្រាប់សុខភាព រួច ទទួលទានសារជាតិសសៃជាមួយនិងមុខម្ហូបដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិទាំងនេះ!
វិធីសាស្រ្តទាំង 8 ដើម្បីប្រែក្លាយអាហារសម្រន់ផ្សំពីគ្រាប់ធញ្ញជាតិរបស់អ្នក កាន់តែឆ្ងាញ់
មុខម្ហូបបន្លែសាឡាត់ច្របល់ចូលគ្នា
- ប្រសិនបើអ្នកចូលចិត្តមុខម្ហូបបន្លែសាឡាត់ច្របល់ចូលគ្នា នេះវាវិធីសាស្រ្តងាយៗដើម្បីបន្ថែមប្រូតេអ៊ីន និង ជីវជាតិទៅក្នុង ចានម្ហូបដែលពេញដោយពណ៌បៃតងស្រស់របស់អ្នក។
- រោយគ្រាប់ស្វាយចន្ទី អាល់ម៉ុន ស្លឹក pistachio និង pecan ទៅលើមុខម្ហូបបន្លែសាឡាត់របស់អ្នក
មុខម្ហូប Muesli Mix
- ដាក់គ្រាប់ធញ្ញជាតិពេញមួយក្ដាប់ដៃ ជាមួយម្សៅសាលី ទឹកដោះគោ និង ផ្លែឈើដែលអ្នកចូលចិត្ត បន្ទាប់មកដាក់ចូលក្នុងទូរទឹកកកមួយយប់ ដើម្បីទទួលបានរសជាតិដ៏ឆ្ងាញ់ពិសារសម្រាប់មុខម្ហូបនេះ
- ជាជម្រើស នំ muesli DIY ផ្សំពីការលាយចូលគ្នានូវ គ្រាប់អាល់ម៉ុន គ្រាប់ Walnut ទឹកឃ្មុំ ប្រឡាក់ម្សៅអាវ័ន នៅក្នុងឆ្នាំងដុតនំ រួចដាក់ចូលទូទឹកកកឲ្យបាន មួយម៉ោង បន្ទាប់មកយកនំចេញ កាត់ទៅជាដុំៗដែលមានរាងត្រីកោណ។
Stir Fry Magic មុខម្ហូបឆាបន្លែដ៏ឈ្ងុយឆ្ងាញ់
- រោយគ្រាប់អាល់ម៉ុន ឬ គ្រាប់ស្វាយចន្ទីចូលក្នុងមុខម្ហូបបន្លែ broccoli និង ផ្សិតរបស់អ្នក រួចឆាឲ្យសព្វដើម្បីទទួលបានសារជាតិបំប៉នកាន់តែច្រើន
- ចង់បានរសជាតិកាន់តែឆ្ងាញ់ជាមួយគ្រាប់ផ្លែឈើទេ? សាកដាក់សាច់មាន់ ឬ បន្ទះសាច់គោ ម្ទេសប្លោក និង ហាន់ស្វាយចូលមើល។
ទឹកផ្លែឈើសម្បូរដោយប្រូតេអ៊ីន
- ប្រសិនបើអ្នក មានអារម្មណ៍មិនចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិ អ្នកអាចយកវាជាភេសជ្ជៈស្រស់ៗ ដ៏ឆ្ងាញ់ពិសារជំនួសវិញ!
- ធ្វើទឹកផ្លែឈើស្រស់ៗដ៏មានរសជាតិ ដោយកិនគ្រាប់អាល់ម៉ុន គ្រាប់ walnut ឬ គ្រាប់ស្វាយចន្ទី លាយជាមួយទឹកដោះគោ និង ការ៉េម
- ប្រសិនបើអ្នកចូលចិត្តទឹកផ្លែឈើខ្លាំង អ្នកអាចបន្ថែមផ្លែប៉ោម ស្វាយ ឬ បែរី ទៅក្នុងទឹកផ្លែឈើដែលមានគ្រាប់ផ្លែឈើទាំងនោះ ដើម្បីទទួលបានភាពឈ្ងុយឆ្ងាញ់ចេញពីភេសជ្ជៈរបស់អ្នក
សារជាតិចាំបាច់សម្រាប់ដុតនំ
- ចង់បាននំដ៏ឈ្ងុយឆ្ងាញ់មួយទេ? ដាក់គ្រាប់ macadamia នៅពេលដុតនំ លាយសូកូឡាស សណ្ដែកដីលីង កូរឲ្យឡើងរាងដូចសំបុកឃ្មុំ ឬ កូរដើម្បីឲ្យបាននំគ្រាប់ walnut
- ដុតនំ blueberry និង pecan និង walnut លាយជាមួយនំប៉័ងមូលតូចៗរសជាតិចេក ឬ ដាក់គ្រឿងផ្សំរបស់ជនជាតិម៉ាឡេស៊ី ដាក់គ្រាប់ស្វាយចន្ទីដែលហាន់ជាបន្ទះៗ ទៅក្នុងមុខម្ហូប ‘kuih koci’
មុខម្ហូប A Nutty Pasta
- ប្រើឲ្យអស់នូវអត្ថប្រយោជន៍ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ដោយបន្ថែមគ្រាប់ hazelnut ទៅក្នុងមុខម្ហូប chili pasta ឬ បន្ថែមគ្រាប់ pine ទៅក្នុងមុខម្ហូប tomato basil
- ឬ ប្រែក្លាយទៅជាមុខម្ហូបប្រចាំត្រកូលរបស់អ្នក ដោយកិនគ្រាប់ walnut លាយប្រេងអូលីវ និង ខ្ទឹមស ដើម្បីទទួលបាននូវទឹកជ្រលក់ pesto, aioli, ឬ ragu ដ៏ឈ្ងុយឆ្ងាញ់
ពេលទទួលទានបង្អែម
- កិនគ្រាប់ pecan ឬ walnut ជាមុខម្ហូបសម្រាប់បង្អែម រោយទៅលើបង្អែមរបស់អ្នក froyo ឬ brownie
- អ្នកក៏អាចយកគ្រាប់ទាំងនេះធ្វើជាការ៉េមដែរ កាត់ជាបន្ទះតូចៗ រួច ចាក់ចូលក្នុងបង្អែម មុនពេលកូរ! សូមទទួលទានការ៉េមគ្រាប់ walnut ឬ pecan ដែលមានលាយប័រ ដ័រឆ្ងាញ់ពិសារ
លាបលើម្ហូបដោយក្តីរីករាយ
- បង្កើតរសជាតិចេញពីគ្រាប់ផ្លែឈើផ្ទាល់តែម្ដង រួចប៉ាតទៅលើនំប៉័ង ឬ នំប៊ីស្គិតរបស់អ្នក
- សារជាតិទាំងនេះ ក៏ដើរតួជាសារជាតិបន្ថែមសម្រាប់ប័រ ឬ ប័រ margarine សម្រាប់សុខភាពផងដែរ។
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។