ការធ្វើដំណើរទៅមកកន្លែងធ្វើការរយៈពេលយូរ គឺមានទំនាក់ទំនងទៅ ការកាន់តែធ្លាក់ចុះគុណភាពនៃផលិតភាពការងារ ហើយ ការសិក្សារបស់ ចក្រភពអង់គ្លេសមួយ បានរកឃើញថា មនុស្សទាំងឡាយដែលចំណាយពេលច្រើនម៉ោងក្នុងការធ្វើការមកនិងទៅកន្លែងធ្វើការ មាន ៣៣% អាចនឹងកើតជំងឺធ្លាក់ទឹកចិត្ត និង ១២% អាចនឹងកើតជំងឺតានតឹងផ្លូវចិត្តទាក់ទងនិងការងារ!
វាមិនមានអ្វីខុសប្លែកទេ នៅក្នុងប្រទេសផ្សេងៗ ជាមួយនិងម៉ោងដែលមានចរាចរណ៍មមាញឹក ស្ទះផ្លូវខ្លាំងក្នុងដំណើរឆ្ពោះទៅទីក្រុងនៅពេលព្រឹក និង នៅពេលរសៀល ។ ប្រជាជនចាត់ទុកថា ការស្ទះចរាចរណ៍ជា ដំណឹងគួរឲ្យខកចិត្តបំផុតសម្រាប់ពួកគេ វាគ្មានការភ្ញាក់ផ្អើលទេ ដែលមានទស្សនៈបុរេវិនិច្ឆ័យថា យើងទាំងអស់គ្នាភាគច្រើនមានទស្សនៈអវិជ្ជមានទៅលើការធ្វើដំណើរទៅ និង មកកន្លែងធ្វើការ ។ បញ្ហាចរាចរណ៍ដែលយើងប្រឈម អាចជាមូលហេតុនៃអំពើហឹង្សាលើដងផ្លូវ និង គ្រោះថ្នាក់ដោយសារការបើកបរដែលកើតចេញពីអារម្មណ៍តានតឹងដោយសារតែនៅលើដងផ្លូវយូរពេក ។ ដោយយល់ឃើញថា គ្មានវិធីសាស្រ្តណាអាចគេចចេញពីការធ្វើចរាចរណ៍បាននោះ ដូចនេះ តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នកអាចកាត់បន្ថយភាពតានតឹងអារម្មណ៌ ហើយ ការងារកាន់តែមានផលិតភាពនោះ?
1. បង្កើតការធ្វើដំណើរប្រកបដោយផាសុកភាពជាបញ្ហាអាទិភាព សម្រាប់ខ្លួនឯង
ប្រសិនបើអ្នកពិតជាមិនអាចទ្រាំទ្រនិងការធ្វើដំណើរយឺតៗ និង យល់ឃើញថាខ្លួនឯងកំពុងជួបប្រទះនូវអាការៈតានតឹងក្នុងអារម្មណ៍ និង មានអារម្មណ៍មួម៉ៅ សូមសាកល្បងចេញពីធ្វើការឲ្យបានមុនបន្តិច ដើម្បីសម្គាល់ថាតើ អ្នកអាចបញ្ចៀសការឈឺក្បាលដោយសារបញ្ហាចរាចរណ៍ដែរឬយ៉ាងណា ។ នៅពេលដែលអ្នករៀបចំបញ្ចប់ការងារ រួចធ្វើដំណើរនៅក្នុងម៉ោងដែលមានចំនួនរថយន្តតិចនៅលើដងផ្លូវ អ្នកនឹងយល់ឃើញថា ការធ្វើដំណើររបស់អ្នកពិតជាស្រួលខ្លួន និង ថាអ្នកនឹងដល់ផ្ទះដោយគ្មានអារម្មណ៍នឿយហត់អស់កម្លាំង ដូចទៅនិងការកកស្ទះចរាចរណ៍នោះទេ។
ជួនកាលការតានតឹងអារម្មណ៍កើតឡើង ដោយសារតែអ្នកបើកបរដោយខ្លួនឯង ។ ប៉ុន្តែការធ្វើដំណើរទៅធ្វើការ មិនមែនជាការងារដែលធ្វើឲ្យមានអារម្មណ៍ធុញទា្រន់នោះទេ ប្រសិនបើអ្នកធ្វើដំណើរជាមួយគេឯង ។ មិនថាអ្នកកំពុងធ្វើដំណើរដោយជិះរថយន្តតែមួយ ឬ ធ្វើដំណើរលើមធ្យោបាយសាធារណៈជាមួយមិត្តភក្តិនោះទេ ការធ្វើដំណើរទៅនិងមកពីការងារប្រចាំថ្ងៃរបស់អ្នក នឹងកាត់បន្ថយភាពតានតឹងបានច្រើនជាមួយនិង មិត្តភក្តិរួមដំណើរ។
2. ប្រែក្លាយរថយន្តរបស់អ្នក ឲ្យក្លាយជាផ្ទះទីពីរ
វាជារឿងតូចតាចទេ ដែលត្រូវធ្វើឲ្យមានភាពខុសប្លែកដ៏ធំមួយ ។ សូមព្យាយាមធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែមានផាសុកភាព និង កាន់តែមានភាពអត់ធ្មត់ទៅនិងការធ្វើចរាចរណ៍ ។ អ្នកអាចពាក់ស្បែកជើងដែលមានផាសុកភាព ឬ ស្បែកជើងនៅផ្ទះ ក្នុងពេលបើកបរ - ការដូរស្បែកជើង ក៏ជាសញ្ញាមួយប្រាប់ដល់រាង្គកាយរបស់អ្នកថា ដល់ពេលត្រូវបន្ធូអារម្មណ៍ហើយ ក្រោយពេលធ្វើការងារពេញមួយថ្ងៃ ។ អ្នកក៏អាចយកមកជាមួយនូវខ្នើយតូចៗ ឬ ខ្នើយកើយសម្រាប់ករ ដើម្បីធ្វើឲ្យកៅអីដែលអ្នកអង្គុយកាន់តែមានផាសុកភាព។
ក្លិនក៏ជាវិធីសាស្រ្តលឿន និង មានប្រសិទ្ធភាពមួយផងដែរក្នុងការកាត់បន្ថយភាពតានតឹង ។ បង្កើតជាគ្លីនិកព្យាបាលដោយប្រើក្លិនក្រអូបតូចមួយ ជាមួយនិងទឹកអប់ក្រអូបធម្មជាតិ ដូចជាក្លិនឡាវេនដឺ ក្លិនផ្កាម្លិះ ឬ ដើមក្តាំងងារ ដូចនេះសូមបើករថយន្តជាមួយនិងក្លិនក្រអូបពេញរថយន្តឲ្យបានសប្បាយរីករាយ។
3. ការធ្វើដំណើរក៏អាចផ្ដល់ផលិតភាពនៃការងារផងដែរ
ការធ្វើដំណើរយូរ លើសពីមួយម៉ោង ជួនកាលអាចធ្វើឲ្យមានអារម្មណ៍ថាខ្ជៈខ្ជាយពេល ។ ប្រសិនបើអ្នកជិះរថយន្តក្រុង ហេតុអ្វីមិនចំណាយពេលតាមដាន ឬ មើលសារព័ត៌មាន? ការលេងហ្គេមល្បងប្រាជ្ញា ក៏អាចជួយឲ្យអ្នកចេះរៀបចំអារម្មណ៍សម្រាប់រយៈពេលមួយថ្ងៃផងដែរ។
ប្រសិនបើអ្នក កំពុងបើកឡានទៅធ្វើការ ហើយ កំពុងស្វែងរកផ្លូវផ្សេងចេញពីផ្លូវដែលកំពុងស្ទះ អ្នកអាចសាកគិតផ្ដល់ការកម្សាន្តមួយចំនួនដល់ខ្លួនឯងដូចជា ការស្ដាប់ចម្រៀងចេញពីអ៊ិនធឺណិត ឬ ឧបករណ៍ចាក់ចម្រៀងជាដើម ។ អាស្រ័យលើប្រភព និង ប្រភេទនៃឧបករណ៍ចាក់ចម្រៀងនៅតាមប្រព័ន្ធអ៊ិនធឺណិត នៅចុងបញ្ចប់អ្នកអាចរៀនភាសាថ្មីៗ ដឹងពីបញ្ហាចាប់អារម្មណ៍ថ្មីៗអំពីសេវាកម្ម ឬ ទំនិញល្អៗ ឬ ស្ដាប់រឿងនិទានដែលធ្វើឲ្យមានអារម្មណ៍កក់ក្ដៅ ។ នៅពេលដែលអ្នកកំពុងស្លុងអារម្មណ៍ទៅនិងរឿងរ៉ាវអ្វីមួយ ដែលអ្នកចាប់អារម្មណ៍ ដូចជា រឿងកម្សាន្ត អ្នកនឹងមានអារម្មណ៍ថា ពេលវេលាដើរលឿនណាស់ ហើយ ការធ្វើដំណើររបស់អ្នកនឹងបញ្ចប់ដោយក្ដីសប្បាយរីករាយ។
4. ចំណាយពេលខ្លះ ធ្វើការស្មឹងស្មាត និង ប្រមូលអារម្មណ៍
វាអាចជាការពិបាកក្នុងការបិទសំឡេងរំខានទាំងអស់ដែលនៅជុំវិញអ្នក ក្នុងពេលធ្វើដំណើរ - ការចុចស៊ីប្លេររបស់អ្នកបើករថយន្តដែលខឹងច្រឡោត សំឡេងនិយាយខ្លាំងៗ និង បន្តគ្នារបស់មនុស្សមួយក្រុម - បញ្ហាទាំងនេះ ងាយស្រួលធ្វើឲ្យអ្នកមានអារម្មណ៍ខឹងកាន់តែខ្លាំង ។ ក្នុងពេលដែលអ្នកមិនអាចបិទសំឡេងដែលនៅជុំវិញខ្លួនបាននោះទេ អ្នកក៏អាចធ្វើឲ្យចិត្តខ្លួនឯងស្ងប់បានដែរ ។ ការស្មឹងស្មាត មិនមែនគ្រាន់តែសូត្រធម៌ទេ វាអាចជាវិធីសាស្រ្តសាមញ្ញដូចជាការសម្រួលការដកដង្ហើម ដើម្បីជួយបំបាត់ការនឿយហត់ដល់រាង្គកាយ និង ធ្វើឲ្យចិត្តស្ងប់ ។ អ្នកអាចចាប់ផ្ដើមដោយសម្អាតចិត្ត ដោយផ្ដោតលើការដកដង្ហើម ស្រមៃថា អ្នកកំពុងផ្ចង់អារម្មណ៍នៅកន្លែងណាមួយដែលមានក្ដីស្ងប់ ចាក់ចម្រៀងដែលពេញដោយក្ដីស្ងប់ស្ងាត់ ដើម្បីជួយអ្នកក្នុងការប្រមូលអារម្មណ៍។
អ្នកក៏អាចសាកល្បងគ្រប់គ្រងការគិតរបស់ខ្លួន ដោយគិតតែភាពវិជ្ជមានដែលអ្នកកំពុងទន្ទឹងរង់ចាំ ឬ ភាពវិជ្ជមានដែលបានកើតឡើងក្នុងថ្ងៃនេះ ។ ការបណ្តុះគំនិតដែលគិតអំពីភាពវិជ្ជមាន ឬ ភាពកត្តញូប្រចាំថ្ងៃ ជួយធ្វើឲ្យអ្នកដក់ជាប់នូវអារម្មណ៍វិជ្ជមានចំពោះការងារដែលត្រូវធ្វើនៅថ្ងៃនោះ វាអាចជួយអ្នកលើកឡើងនូវដំណោះស្រាយប្រកបដោយវិចារណញ្ញាណចំពោះបញ្ហាណាមួយ ដែលអាចនឹងកើតមានឡើង។
5. រីករាយនិងអំណោយពេលជាមួយបទចម្រៀង
យើងទាំងអស់គ្នា ទទួលបាននូវអារម្មណ៍សប្បាយចិត្ត ភ្លាមៗ ដែលកើតចេញពីការស្ដាប់ចម្រៀងដែលខ្លួនឯងពេញចិត្ត ។ ជាការពិត អ្នកនិពន្ធបទចម្រៀងបានសសេរថា “បញ្ជីបទចម្រៀងរបស់អ្នក អាចផ្លាស់ប្ដូរជីវិតរបស់អ្នក” មានន័យថា នៅពេលដែលអ្នកជ្រើសរើសដោយយកចិត្តទុកដាក់នូវបទចម្រៀងដែលត្រូវដាក់ចូលក្នុងបញ្ជីបទចម្រៀង ចម្រៀងដែលអ្នកបានជ្រើសរើស មិនគ្រាន់តែជំរុញអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយអារម្មណ៍ខឹងសម្បារ ជំរុញទឹកចិត្ត និង ប្រឆាំងនិងអារម្មណ៍ធ្លាក់ទឹកចិត្ត និង ជំងឺគេងមិនលក់របស់អ្នកផងដែរ។
ការសិក្សាមួយចំនួនបានបង្ហាញថា ការបន្ធូរបន្ថយអារម្មណ៍ដោយរាំចង្វាក់ប្រពៃណី មិនត្រឹមតែបន្ធូ បន្ថយការតានតឹងក្នុងអារម្មណ៍ប៉ុណ្ណោះទេ វាក៏ថែមទាំងអាចជួយទប់ចិត្តឲ្យនៅហ្នឹង និង ជួយបង្កើនការគិតឲ្យបានច្បាស់ផងដែរ ។ អ្នកមិនចាំបាច់ត្រូវតែស្ដាប់ចម្រៀងដែលជាបទរបស់ Beethoven នោះទេ ប៉ុន្តែនៅពេលដែលអ្នកបង្កើតបញ្ជីបទចម្រៀងសម្រាប់ការធ្វើដំណើររបស់អ្នក ត្រូវបង្កើតបញ្ជីបទចម្រៀងចម្រុះ ដែលអាចជួយអ្នកលើកកម្ពស់ស្មារតីរបស់អ្នក និង ភាពវិជ្ជមាននៃប៉ុស្ត៍ចាក់ចម្រៀង ដើម្បីបំបាត់ភាពតានតឹងក្នុងអារម្មណ៍។
ទាំងនេះ គ្រាន់តែវិធីសាស្រ្តមួយចំនួន ដែលអាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ក្នុងពេលធ្វើដំណើរទៅ និង មកពីកន្លែងធ្វើការ ។ ការដឹងពីវិធីសាស្រ្តគ្រប់គ្រងការធ្វើដំណើររបស់អ្នក និង ការប្រយុទ្ធប្រឆាំងនិងភាពតានតឹងក្នុងអារម្មណ៍ អាចធ្វើឲ្យអ្នករក្សាបាននូវទឹកចិត្តបំពេញការងារក្នុងមួយថ្ងៃ ឬ ធ្វើឲ្យអ្នករង់ចាំការងារដែលត្រូវធ្វើនៅថ្ងៃបន្ទាប់ ដែលអាចនាំដល់ការបង្កើនភាពវិជ្ជមាន និង ផលិតភាពនៃការងារ - ចំណុចទាំងពីរនេះ គឺពិតជាលទ្ធផលដ៏អស្ចារ្យ!
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
http://www.huffingtonpost.com/2013/07/08/commuting-stress_n_3530124.html http://www.rd.com/advice/travel/driving-stress/
http://www.businessinsider.com/how-to-make-the-most-of-your-commute-2014-3/?IR=T
https://www.wellbeing.com.au/body/health/15-essential-oils-for-stress-relief.html
http://www.businessinsider.com/long-commutes-have-an-impact-on-health-and-productivity-2017-5/?IR=T
http://www.themalaymailonline.com/malaysia/article/cost-of-not-building-mrt-greater-bn-tells-rafizi#BTV3I3raF5W6ltmX.97
www.cseap.edu.my/sapj/index.php/journal/full/001.pdf
http://articles.latimes.com/2012/mar/10/health/la-he-play-list-brain-20120310
http://www.huffingtonpost.com/entry/benefits-of-music_us_58122175e4b0390e69ce84a5
http://www.huffingtonpost.co.uk/entry/commutes-of-more-than-30-minutes-linked-to-poor-productivity-stress-and-depression_uk_5922a07be4b03b485cb2a4a1
https://greatist.com/happiness/breathing-exercises-relax