សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ដាក់ចេញយុទ្ធនាការ "AIAជីវិត1សុខភាព1" ជម្រុញទឹកចិត្តប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ

09 មករា 2024 dot  អាន 3 នាទី

ភ្នំពេញ ថ្ងៃទី 09 មករា 2024 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ បានដាក់ចេញយុទ្ធនាការ “AIAជីវិត1សុខភាព1” ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាបង្កើនគុណភាពជីវិតឲ្យរស់នៅមានសុខភាពល្អ ចេះរីករាយ និងធ្វើឲ្យគ្រប់វិនាទីនៃជីវិតមានន័យ ដែលលទ្ធផលទាំងអស់នេះកើតចេញតាមរយៈការចាប់យកទម្លាប់ល្អ និងអនុវត្តឲ្យបានទៀងទាត់។

យុទ្ធនាការ​នេះជ្រកក្រោម​ប្រធានបទ  “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” ដែលស្នើ​ឱ្យ​បុគ្គល​គ្រប់រូប​យក​ចិត្ត​ទុក​ដាក់ឲ្យដិតដល់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់ខ្លួន។ អេ អាយ អេ ខេមបូឌា ជឿច្បាស់ថា សុខភាពពិតជាសំខាន់គ្រប់ផែននៃជីវិត និងជាកត្តាកំណត់គុណភាពរបស់ជីវិតផងដែរ។

សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តល្អ ផ្ដល់ឲ្យជីវិតយើងរស់នៅពោរពេញដោយសុភមង្គល និងការអភិវឌ្ឍ។

ផ្ទុយទៅវិញ ទម្លាប់អាក្រក់អាចបណ្តាលឱ្យមានបញ្ហាសុខភាព សង្គម និងហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលអវិជ្ជមានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន យុទ្ធនាការ “AIA សុខភាព1ជីវិត1” នឹងចែករំលែកសារ ព័ត៌មាន និងការណែនាំផ្សេងៗតាមរយៈវីដេអូ និងមាតិកាលើបណ្តាញឌីជីថល ដែលរួមមានខ្សែភាពយន្តខ្លីៗដកស្រង់ចេញ ពីជីវិតពិតក្នុងសង្គម ក្នុងបំណងចែករំលែកវិធីល្អបំផុតក្នុងការចាប់ផ្តើម និងរក្សារបៀបរស់នៅឲ្យមានសុខភាពល្អ ព្រមជាមួយការបំផុសគំនិតដល់ប្រជាជនកម្ពុជាឱ្យរីករាយគ្រប់វិនាទីនៃជីវិត។

យុទ្ធនាការ​នេះ​ស្រប​តាម​គោល​បំណង​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត និងសុខភាព​ឈាន​មុខ​គេ​របស់កម្ពុជា ដើម្បី​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ជាងនេះទៀតសោធ “AIA សុខភាព1ជីវិត1” ជួយគាំទ្រដល់គំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយឲ្យប្រជាជនមួយពាន់លាននាក់នៅអាស៊ីរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។

លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា “ភាពតានតឹងដែលកើតចេញពីសម្ពាធការងារ ឬដំណើរការអាជីវកម្ម គួបផ្សំនឹងការដោះស្រាយរាល់ទំនួលខុសត្រូវ និងអម្រែកជីវិតជារឿយៗធ្វើឱ្យយើងភ្លេចយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង។ ទាំងនេះអាចជាឫសគល់នៃជំងឺផ្សេងៗ ដែលនាំឱ្យថប់អារម្មណ៍ សម្ពាធ និងបញ្ហាប្រឈមជាច្រើន។

យុទ្ធនាការ “AIAសុខភាព1ជីវិត1” ជួយបង្វែរប្រជាជនកម្ពុជាឲ្យត្រឡប់មកយកចិត្តទុកដាក់លើសុខភាពដែលជាកត្តាកែប្រែឲ្យជីវិតពោរពេញដោយអត្ថន័យ។ ការចាប់យកទម្លាប់ល្អ ដើម្បីទទួលបានសុខភាពល្អអាច នឹងពិបាក ប៉ុន្តែការអនុវត្តបន្តិចម្តងៗឲ្យបានទៀងទាត់នឹងផ្តល់ភាពស្រស់បំព្រងជានិច្ចដល់ជីវិត។

"បុគ្គលដែលមានសុខភាពល្អ រមែងអាចដោះស្រាយបញ្ហាបានរលូន មានសុទិដ្ឋិនិយម និងចេះរីករាយគ្រប់វិនាទីនៃជីវិត ដែលចំណុចទាំងនេះនាំឱ្យយើងរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយជាពិសេសនោះយើងនឹងបានរស់នៅក្នុងសហគមន៍ដែលពោរពេញដោយស្នាមញញឹម និងសុភមង្គល។"

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីយុទ្ធនាការ “AIAសុខភាព1ជីវិត1” ដែលរួមានមាតិកា និងសារលើកទឹកចិត្ត សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ អេ អាយ អេ ខេមបូឌា៖ www.facebook.com/AIACambodia

និងគេហទំព័ររបស់យើងខ្ញុំ៖ https://bitly.ws/39iJp

ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ​ អេ​ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 
 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com