សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ដាក់បង្ហាញបទពិសោធអតិថិជនតាមឌីជីថល និងកម្មវិធីទូរស័ព្ទដៃ AIA+ ថ្មី ដើម្បីផ្តល់សេវាកម្មអតិថិជនតាមឌីជីថលល្អឥតខ្ចោះ

03 តុលា 2023 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី3  ខែតុលា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានដាក់បង្ហាញបទពិសោធអតិថិជនតាមឌីជីថល និងកម្មវិធីទូរស័ព្ទដៃ (Mobile App) ថ្មីមានឈ្មោះ AIA+ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនឲ្យអតិថិជននូវសេវាកម្មដ៏ល្អ ងាយស្រួល ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត។

កម្មវិធីទូរស័ព្ទដៃថ្មីនេះ មានមុខងារក្នុងការផ្តល់នូវគម្រោងធានារ៉ាប់រងនានារួមមាន ការសន្សំ ការការពារ និងសេវាកម្មផ្សេងៗ ដែលស្របតាមគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ សមិទ្ធិផលនេះគាំទ្រគោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងនេះចំពោះអតិថិជនគឺ “ផ្តល់ជូននូវបទពិសោធល្អឥតខ្ចោះ ដោយយល់ច្បាស់ពីអតិថិជន ជាមួយដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិត និងភាពច្បាស់លាស់ គ្រប់ពេលវេលា”។

ការដាក់សម្ពោធដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជានេះ ក៏បានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន  អេ អាយ អេ ខេមបូឌា និងអតិថិជន ដៃគូអាជីវកម្ម គណៈគ្រប់គ្រង ទីប្រឹក្សាផែនការជីវិត និងបុគ្គលិករបស់ក្រុមហ៊ុន។

កម្មវិធីទូរស័ព្ទដៃ AIA+ ជួយពង្រឹងមុខងារឌីជីថលរបស់ អេ អាយ អេ ខេមបូឌា ដែលរួមបញ្ចូលទាំងគេហទំព័រ ​www.aia.com.kh​ ទំព័រទំនាក់ទំនងសង្គម កម្មវិធីរបស់ទីប្រឹក្សាផែនការជីវិត ប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់បុគ្គល-ក្រុមហ៊ុន និង តេលេក្រាម។ សរុបមក មុខងារឌីជីថលទាំងអស់នេះ ផ្ដល់ជូនអតិថិជននូវដំណើរនៃការប្រើប្រាស់ និងគ្រប់គ្រងគម្រោងធានារ៉ាប់រងបានយ៉ាងងាយស្រួល ក៏ដូចជាការជួយឲ្យអតិថិជនស្គាល់ក្រុមហ៊ុន ផលិតផល និងសេវាកម្មនានារបស់ក្រុមហ៊ុនកាន់តែច្បាស់។

កម្មវិធីទូរស័ព្ទដៃ AIA+ ថ្មីនេះ អនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងបណ្ណសន្យារ៉ាប់រងទាំងអស់លើកម្មវិធីតែមួយ ។ កម្មវិធីទូរស័ព្ទដៃ នេះអនុញ្ញាតឲ្យអតិថិជនទាំង បុគ្គល និងក្រុមហ៊ុន គ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ពួកគេជាមួយ​ អេ អាយ អេ ប្រកបដោយភាពងាយស្រួលរួមមាន៖ ការទាមទារសំណង ការបង់បុព្វលាភរ៉ាប់រង ការទំនាក់ទំនង ឬជជែកផ្ទាល់ជាមួយផ្នែកសេវាកម្មអតិថិជនតាមបណ្តាញ តេលេក្រាម និងធ្វើប្រតិបត្តិការទាក់ទងនឹងការធានារ៉ាប់រងផ្សេងទៀត។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ មានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរដល់ អេ អាយ អេ ខេមបូឌា ដែលបានពង្រឹងសេវាកម្មឌីជីថល ឲ្យកាន់តែប្រសើរឡើង និងផ្តល់ឲ្យអតិថិជនរបស់ពួកគេនូវមធ្យោបាយមួយផ្សេងទៀតក្នុងទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយការពារ ។ អេ អាយ អេ ខេមបូឌា ​នៅតែ​បន្តអភិវឌ្ឍខ្លួនក្នុងនាមជាអ្នកត្រួសត្រាយឲ្យអតិថិជនទទួលបាននូវ​បច្ចេកវិទ្យា​ទំនើប ងាយស្រួល​ប្រើប្រាស់ និង​សុវត្ថិភាព ស្របតាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ចក្ខុវិស័យ​របស់ និយតករធានារ៉ាប់រងកម្ពុជា ក្នុងការ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏សកម្ម ដើម្បី​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់មួយកម្រិតទៀត”។

លោក Andrew Loh បានមានប្រសាសន៍ថា៖ “កម្មវិធីទូរស័ព្ទដៃ AIA+ ធ្វើឲ្យការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនានា កាន់តែងាយស្រួល និងឆាប់រហ័ស។ វាបង្ហាញជូនអតិថិជនរបស់យើងនូវដំណើរការឌីជីថលល្អឥតខ្ចោះ ទន្ទឹមនឹងការបង្កើនការផ្តល់ជូនសេវាកម្ម និងការប្តេជ្ញាចិត្តរបស់យើង ដើម្បីជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។”

“អេ អាយ អេ ខេមបូឌា នឹងបន្តប្រកាន់ការប្តេជ្ញាស្វែងរកដំណោះស្រាយបច្ចេកវិទ្យា និងផ្ដោតលើការរក្សា សេវាបម្រើអតិថិជនឲ្យនៅល្អឥតខ្ចោះ។ ទាំងនេះត្រូវដើរទន្ទឹមគ្នា ហើយវាក៏ជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្ដល់បទពិសោធល្អឥតខ្ចោះ រួមជាមួយនឹងការផ្តល់ឲ្យសហគមន៍នូវដំណោះស្រាយ និងសេវាកម្មហិរញ្ញវត្ថុដែលជួយការរស់នៅប្រចាំថ្ងៃរបស់អតិជនឲ្យបានកាន់តែប្រសើរ។”

លោកអ្នកអាចទាញយកកម្មវិធី AIA+ ពី ​ App Store និង Play Store​ តាមរយៈ តំណនេះ https://bit.ly/AIAPlusCambodia ឬស្កេនកូដ QR ខាងក្រោម៖

Pink Run QR Code

សម្រាប់ព័ត៌មានលម្អិតពី កម្មវិធីទូរស័ព្ទដៃ AIA+ សូមផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។

 

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com