សេចក្តីប្រកាសសារព័ត៌មាន

កម្មវិធី ELITE PRO របស់ អេ អាយ អេ (ខេមបូឌា) មានចក្ខុវិស័យក្នុងការពង្រឹងសមត្ថភាពធនធានវ័យក្មេងដែលមានទេព្យកោសល្យក្នុងវិស័យធានារ៉ាប់រង

11/02/2023 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) បានដាក់សម្ពោធកម្មវិធី Elite Pro និង Elite Lite ដែលបានបង្ហាញឱ្យឃើញថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដែលឈានមុខគេ បាននាំមកនូវកម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពដែលត្រូវបានទទួលស្គាល់ក្នុងការផ្តល់ឱ្យធនធានវ័យក្មេងកម្ពុជាទាំងអស់នូវគ្រឿងឧបទេស និងដំណើរការអនុវត្តដែលជួយជំរុញឱ្យការងារកាន់តែរីកចម្រើនក្នុងវិស័យនេះ។

Elite Pro ដែលស្ថិតក្រោមកម្មវិធី 5-Star Elite ផ្តល់ឱ្យលោកអ្នកទាំងជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីសម្រេចបាននូវឯករាជភាពផ្នែកហិរញ្ញវត្ថុ។ ការផ្តល់ជូនដ៏ពិសេសនេះ ក៏អាចឱ្យពួកគេរៀនពីអ្នកជំនាញពូកែៗ ដើម្បីពន្លឿនសមត្ថភាពរបស់លោកអ្នកឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយរបស់ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។ លើសពីនេះទៅទៀត កម្មវិធី Elite Lite គឺជាកម្មវិធីដែលផ្តល់ការបណ្ដុះបណ្ដាលដល់អ្នកដែលមានចំណូលចិត្តក្នុងការចាប់យកអាជីពច្រើនក្នុងពេលតែមួយ។

វគ្គនីមួយៗនៃកម្មវិធីទាំងនេះមានរយៈពេល 18ខែ ដែលត្រូវបានដាក់ឱ្យបើកដំណើរការជាផ្លូវការក្រោមប្រធានបទ “ឱកាសការងារគ្មានដែនកំណត់” ដោយមានវត្តមានចូលរួមរបស់លោក Vincent Chong នាយកនាយកដ្ឋានផ្នែកលក់ របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា, លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្តនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ​ អាយ អេ ខេមបូឌា,  ភ្ញៀវ​កិត្តិយស និង​អ្នក​ចូល​រួម​មកពី​ស្ថាប័ន​ហិរញ្ញវត្ថុ ធនាគារ ផ្នែកលក់ ព្រមទាំងស្ថាប័នអប់រំនានា។

ថ្លែងក្នុងសុន្ទរកថា លោកស្រី តាន់ លីនណា បានមានប្រសាសន៍ថា៖ “អេ អាយ អេ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។ ថ្ងៃនេះ អេ អាយ អេ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងទំនុកចិត្តយ៉ាងមុតមាំរបស់ខ្លួន លើទីផ្សារធានារ៉ាប់រងតាមរយៈការណែនាំ “Elite Pro” និងពង្រឹងគុណភាព កម្មវិធី “Elite Advisor” របស់ខ្លួនឱ្យកាន់តែប្រសើរសម្រាប់ទីប្រឹក្សាផែនការហិរញ្ញវត្ថុនៅកម្ពុជា។

លោក Vincent Chong បានមានប្រសាសន៍ផងដែរថា៖ “Elite Pro ផ្តល់នូវការគាំទ្រជាច្រើនដល់ធនធានវ័យក្មេងរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៃអាជីពរបស់ខ្លួន។ ដោយយោងទៅតាមសមិទ្ធផល និងភាពជោគជ័យនៃកម្មវិធី 5-Star Elite របស់យើងកាលពីឆ្នាំមុន អេ អាយ អេ បានជ្រើសរើសទីប្រឹក្សាផែនការជីវិត Elite Advisor ប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់ចំនួន 115 នាក់ ដែលអាចរកប្រាក់ចំណូលបានជាមធ្យម 18,000 ដុល្លារក្នុងមួយឆ្នាំផងដែរ”។

លោក វ៉ា វិជ្ជា បានចែករំលែកចំណេះដឹងអំពីគុណសម្បត្តិធានារ៉ាប់រងក្នុងការជួយសេដ្ឋកិច្ចកម្ពុជា និងជំរុញឱកាសការងារ។ ក្រុមហ៊ុនធានារ៉ាប់រងចំនួន 39 ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន 18 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន 14 និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន 7។ នៅក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង 34 នោះមានភ្នាក់ងារធានារ៉ាប់រងប្រហែលជា 10,000នាក់ ដែលផ្តល់សេវាប្រឹក្សាយោបល់។

លោក Andrew Loh បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរដល់អតិថិជន សហគមន៍ និងប្រជាជនរបស់យើង។ មក​ដល់​ពេល​នេះ អេ អាយ អេ បាន​ផ្តល់​សំណង​ជាង 2.4 លាន​ដុល្លារ​ដល់​គ្រួសារ​កម្ពុជា​ចំនួន 1,609 គ្រួសារ។ យើងក៏ធ្វើឱ្យមានការកែប្រែតាមរយៈការផ្តល់ជូននូវអាជីពដែលមានគោលដៅច្បាស់លាស់ រង្វាន់ផ្នែកហិរញ្ញវត្ថុ បទពិសោធន៍នៅក្រៅប្រទេស និងតាមរយៈការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត។

កម្មវិធី 5-Star Elite ដ៏ពិសេសនេះ បណ្ដុះទីប្រឹក្សាផែនការជីវិតជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងពូកែដោយផ្តល់នូវការបណ្តុះបណ្តាលល្អបំផុត និងបរិយាកាសដែលបណ្តុះការសហការល្អ វិជ្ជាជីវៈ និងសុខុមាលភាព។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកចូលរួមចាប់ផ្តើមអាជីពជាសហគ្រិនដ៏ប្រសើរដែលនាំទៅរកឯករាជភាពផ្នែកហិរញ្ញវត្ថុ និងមានឱកាសបង្កើតជីវិតដ៏ល្អប្រសើរសម្រាប់អ្នកដទៃ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី Elite Pro, Elite Advisor, កម្មវិធី AIA 5-Star Elite និង AIA Elite Academy សូមចូលទៅកាន់ Facebook (AIA Cambodia Elite Academy)។ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់ kh.agencyeliteacademy@aia.com ឬទូរស័ព្ទទៅ +855 96 317 6666។

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។ 

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com