សេចក្តីប្រកាសសារព័ត៌មាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ឈ្នះពានរង្វាន់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូប្រចាំឆ្នាំពី Asia Trusted Life Agents & Advisers Awards

26 កក្កដា 2023 dot  អាន 3 នាទី

ភ្នំពេញ ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ជាដៃគូយុទ្ធសាស្រ្ត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឈ្នះពានរង្វាន់ជា គ្រឹះស្ថានហិរញ្ញវត្ថុដៃគូប្រចាំឆ្នាំពីកម្មវិធី Asia Trusted Life Agents & Advisers Awards កាលពីពេលថ្មីៗនេះក្នុងប្រទេសសិង្ហបុរី។

ពានរង្វាន់ប្រចាំឆ្នាំនេះបង្ហាញ ពីភាពជាដៃគូរវាង អម្រឹត និង អេ អាយ អេ ខេមបូឌា លើលក្ខណៈពិសេសពីគេក្នុងទ្វីបអាស៊ី ដែលភាពជាដៃគូនេះផ្តោតសំខាន់ក្នុងការជួយបម្រើដល់តម្រូវការរបស់ប្រជាជន​លើការការ​ពារ​ហិរញ្ញវត្ថុ  តាមរយៈការផ្តល់សេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យជាមួយរយៈពេលធានារ៉ាប់រងខ្លី និងវែង ដែលស្របតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។

ពានរង្វាន់នេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ អម្រឹត និង អេ អាយ អេ ខេមបូឌា ក្នុងការផ្តល់ឲ្យប្រជាជនដែលមានតម្រូវការការពារហិរញ្ញវត្ថុ។ នៅឆ្នាំ 2022 ភាពជាដៃគូនេះមានសន្ទុះកើនដល់ 24% និងបានផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជារហូតដល់ 22,000 គ្រួសារ។

ស្ថាប័នទាំងពីរបានចាប់ដៃគ្នាក្នុងឆ្នាំ 2018 ដែលជាចំណុចចាប់ផ្តើមដ៏លេចធ្លោរវាងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ និងស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា (MFI)​ ដោយផ្ដល់ការយកចិត្តទុកដាក់លើការផ្តល់ការការពារ​ផ្នែកហិរញ្ញវត្ថុ​ដល់ប្រជាជនដែលមានតម្រូវការ តាមរយៈការផ្ដល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពប្រកប​ដោយគុណភាព។

បច្ចុប្បន្ន អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទីពីរនៅកម្ពុជា។ អេ​ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 ជាមួយនឹងគោលបំណងសំខាន់របស់ខ្លួនក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសុខភាព និងជីវិតកាន់តែប្រសើរ។

លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា៖ “ពានរង្វាន់នេះបង្ហាញពីការខិតខំប្រឹងប្រែង ដែលយើងមានចំពោះអតិថិជនដែលបានតម្រូវការការពារហិរញ្ញវត្ថុ។ ភាពជាដៃគូ ជាមួយ      អេ អាយ អេ​ ខេមបូឌា អនុញ្ញាតឲ្យយើងជួយដល់ប្រជាជនកាន់តែច្រើនដែលមានប្រាក់ចំណូលតាមរដូវកាល ជាពិសេសស្ត្រី និងកសាងទំនាក់ទំនង ប្រកបដោយអត្ថន័យ ដែលឆ្លុះបញ្ចាំងពីជំហររបស់យើងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវ និងទំនុកចិត្តបំផុតមួយរបស់កម្ពុជា។”

លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន  អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរ ដល់អម្រឹត និងការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ពួកគេក្នុងការធ្វើឲ្យភាពជាដៃគូរបស់យើងទទួលបានជោគជ័យ។ យើងខ្ញុំមានកិត្តិយសណាស់ដែលបានចាប់ដៃគូជាមួយស្ថាប័នដ៏គួរឲ្យកោតសរសើរមួយនេះ។អម្រឹត តែងតែជួយសម្រួលឲ្យមានភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាព។”

“ពានរង្វាន់នេះ គឺជាសមិទ្ធិផល ដែលបង្ហាញថាយើងបន្តរក្សាបាននូវវិជ្ជាជីវៈ ប្រកបដោយស្តង់ដារខ្ពស់បំផុតលើ អភិបាលកិច្ច និងការការពារអតិថិជន។ វាក៏បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលយូរអង្វែង របស់យើងក្នុងការជួយព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសហគមន៍របស់យើង និងពង្រីកវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង។”

ភ្នាក់ងារ ក្រុមហ៊ុន និងដៃគូរបស់ AIA Group បានឈ្នះពានរង្វាន់ច្រើនជាងក្រុមហ៊ុនធានារ៉ាប់រងដទៃទៀតនៅក្នុងកម្មវិធីប្រគល់រង្វាន់ ដែលរៀបចំដោយ Asia Insurance Review, Asia Advisers Network និង Life Insurance Marketing and Research Association (LIMRA)។ ការផ្ដល់ពានរង្វាន់នេះ ត្រូវបានធ្វើការវិនិច្ឆ័យដោយនាយកប្រតិបត្តិ នាយកប្រតិបត្តិជាន់ខ្ពស់ អ្នកដឹកនាំ និងអ្នកជំនាញពីស្ថាប័ន ជាមួយនឹងការបោះឆ្នោតដែលដឹកនាំដោយក្រុមហ៊ុនសវនកម្មពិភពលោក KPMG ។

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា  សូមផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia ។

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com