សេចក្តីប្រកាសសារព័ត៌មាន

វគ្គបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp ឆ្នាំនេះ ស្វាគមន៍ កីឡាករបាល់ទាត់វ័យក្មេងក្រុមទី 2 ដែលពោរពេញដោយទេពកោសល្យ

04 សីហា 2023 dot  អាន 3 នាទី

ភ្នំពេញ ថ្ងៃទី 04 ខែសីហា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ផ្តោតសំខាន់លើការបណ្តុះបណ្ដាលគំនិត និងកាយសម្បទារបស់យុវជនឲ្យមានសុខភាពល្អ តាមរយៈកីឡា និងបណ្ដុះថ្នាលជើងឯកកីឡាបាល់ទាត់ដោយឃើញថា AIA Group បានរៀបចំ និងផ្ដល់ឱកាសដល់ក្រុមកីឡាករវ័យក្មេងមួយក្រុមទៀតដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ឲ្យចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp ។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល 4 ថ្ងៃនៅកោះសាមុយ ប្រទេសថៃ ស្វាគមន៍យុវជនចំនួន 18 នាក់ដែលត្រូវបានសម្រិតសម្រាំងចេញពីកម្មវិធី “AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ” ដែលទទួលបានការសម្របសម្រួល និងបង្ហាត់ដោយផ្ទាល់ពីពីគ្រូបង្វឹក ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិ មកពីក្លឹបបាល់ទាត់ Tottenham Hotspur របស់ក្របខណ្ឌកំពូលប្រទេសអង់គ្លេស ដែលក្លឹប​នេះ​គឺ​ជាដៃគូសកលដ៏សំខាន់របស់ អេ អាយ អេ ។

គ្រូបង្វឹក Jadon Anderson និង Danny Mitchell បានអះអាងបញ្ជាក់ថា កីឡាករវ័យក្មេងរបស់យើងទទួលបាន ចំណេះជំនាញចាំបាច់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក ចែករំលែកការយល់ដឹង បទពិសោធ និងគន្លឹះអភិវឌ្ឍ ដែលនឹងផ្តល់ឲ្យក្រុមកីឡាករ នូវគន្លឹះក្នុងការហ្វឹកហាត់ ប្រសិនបើពួកគេចង់ក្លាយកីឡាករបាល់ទាត់អាជីព។

ជាងនេះទៀតសោធ ក្រុមកីឡាករវ័យក្មេងទាំងនោះ ក៏ទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍លើ អាហារូបត្ថម្ភ ការគេងគ្រប់គ្រាន់ និងកត្តាចាំបាច់ផ្សេងៗទៀតដើម្បីឈានទៅការរស់នៅឲ្យមានសុខភាពល្អ។ វគ្គបណ្តុះបណ្តាលនេះក៏បានដើរតួនាទីក្នុងការជំរុញទំនុកចិត្ត បណ្ដុះភាពអត់ធ្មត់ ការប្តេជ្ញាចិត្ត និងការអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមដល់ក្រុមកីឡាករ បន្ថែមទៀតតាមរយៈការផ្ដល់ឱកាសឲ្យពួកគាត់ទៅកន្លែងថ្មីៗ និងជួបប្រាស្រ័យទាក់ទងជាមួយមនុស្សកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើររបស់ពួកគេទទួលបានការទំនុកបម្រុងដោយ AIA Group និងគាំទ្រដោយ អេ អាយ អេ ខេមបូឌា រួមជាមួយនឹងក្លឹបបាល់ទាត់ Spurs។ កិច្ចសហការនេះមានគោលបំណងជួយ អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់នូវសុខភាព និងជីវិតកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះក៏ជួយពង្រឹងជំហររបស់ក្រុមហ៊ុន ក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើ កីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតដែលជាយាន្តនាំឲ្យប្រជាជនទទួលបាន សុខុមាលភាព និងសុខភាពល្អ។

វគ្គហ្វឹកហាត់ បាល់ទាត់ AIA-SPURS Elite Football Camp លើកនេះជាលើកទី 2 ក្នុងឆ្នាំ 2023 ដែល លើកទីមួយបានប្រព្រឹត្តទៅកាលពីខែ មិថុនា ដែលបានស្វាគមន៍ យុវតីចំនួន 24 នាក់មកពីអង្គការផ្កាយសមុទ្រកម្ពុជានៅលើទឹកដីកោះ សាមុយ  ដែលនេះជាឱកាសមិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់ពួកគាត់ ដែលបានធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេស ហើយបានបង្ហាញពីអត្ថប្រយោជន៍ ក្នុងការពង្រឹងការអភិវឌ្ឍ និងជំនាញផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន  អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ “យើងជឿថា កីឡាដើរតួនាទីយ៉ាងសំខាន់ សម្រាប់យុវជនកម្ពុជាក្នុងការចាប់ផ្តើមលើវិថីឆ្ពោះទៅរកសុខភាព និងជីវិតកាន់តែប្រសើរ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp អនុញ្ញាតឲ្យយើងបណ្តុះថ្នាលកីឡាករដើម្បីក្លាយជាជើងឯកនាពេលអនាគត និងជួយពួកគេឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេតាមរយៈការចូលរួមហ្វឹកហាត់បាល់ទាត់ស្តង់ដាអន្តរជាតិកំពូល និងកត្តាពាក់ព័ន្ធផ្សេងទៀតដែលជួយពង្រឹងសុខភាព ផ្លូវចិត្ត និងកាយសម្បទា។”

“អេ អាយ អេ ខេមបូឌា នឹងបន្តរៀបចំគំនិតផ្តួចផ្តើម និងកម្មវិធីបន្ថែមទៀត ដែលជំរុញទឹកចិត្តកុមារឲ្យចាប់យកជីវិតសកម្ម និងមានសុខភាពល្អ ផ្តល់ឲ្យពួកគេនូវបទពិសោធន៍សិក្សាក្នុងបរិយាកាសដ៏រីករាយ និងបន្តពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការកសាងអនាគតកាន់តែប្រសើរឡើងសម្រាប់ខ្លួនពួកគេផ្ទាល់ និងសហគមន៍ដែលពួកគេរស់នៅ។”

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា  និងកម្មវិធីទាក់ទងនឹងបាល់ទាត់សម្រាប់កុមារនិងយុវជន សូមផ្ញើអ៉ីម៉ែលលមកកាន់ kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com