សេចក្តីប្រកាសសារព័ត៌មាន

ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ មានទិសដៅ លើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អតាំងពីវ័យក្មេង និងបណ្ដុះថ្នាលជើងឯកបាល់ទាត់កម្ពុជានាពេលអនាគត

26 សីហា 2023 dot អាន 3 នាទី

ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានសម្ពោធ ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដែលមានមានទិសដៅជំរុញលើកទឹកចិត្តយុវជនកម្ពុជាក្នុងការអនុវត្តការរស់យ៉ាងសកម្ម និងមានសុខភាពល្អ ដើម្បីក្លាយជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជានេះ គឺជាអ្នកឧបត្ថម្ភធំរយៈពេល 3 ឆ្នាំនៃថ្នាលបាល់ទាត់ដែលមានគោលដៅក្នុងការបណ្ដុះជើងឯកបាល់ទាត់កម្ពុជានាពេលអនាគតផងដែរ។ ការ​ប្រកួត​នេះ​គឺជាកិច្ច​សហការ​ជាមួយ​ក្លិបបាល់ទាត់​កំពូល​កម្ពុជា បឹងកេត និង​សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (UYFCPP)។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី 30 ខែសីហា ដល់ ទី30 ខែវិច្ឆិកា ហើយកម្មវិធីប្រកួតបាល់ទាត់ដែលមានរយៈពេល14 សប្តាហ៍នេះមានការចូលរួមពីកីឡាករដែលមានអាយុក្រោម 18 ឆ្នាំមកពី 12 គ្រឹះស្ថានអប់រំផ្សេងគ្នា ដើម្បីប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់ ពានរង្វាន់ និងមេដាយ។

នេះជាគំនិតផ្តួចផ្តើមទីពីរដែលរៀបចំឡើងដោយ អេ អាយ អេ ខេមបូឌា ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បន្ទាប់ពីការប្រកាសភាពជាដៃគូរបស់ពួកគេកាលពីខែកុម្ភៈ។ ក្រុមហ៊ុនធានារ៉ាប់រងនេះក៏ជាអ្នកឧបត្ថម្ភធំ AIA បាល់ទាត់ជើងឯកកុមារ ដែលជាកម្មវិធីប្រកួតបាល់ទាត់មានរយៈពេលមួយថ្ងៃ សម្រាប់កុមារក្នុងក្រុមអាយុក្រោម 15ឆ្នាំ ដែលបានបញ្ចប់កាលពីខែមិថុនា។

កិច្ចសហការរនេះជួយឲ្យ អេ អាយ អេ ខេមបូឌា បន្តដំណើរឆ្ពោះទៅសម្រេចបាននូវគោលបំណងរបស់ពួកគេក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសុខភាព និងជីវិតកាន់តែប្រសើរឡើង  ជាមួយនឹងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើវិស័យបាល់ទាត់ និងកីឡាក្នុងស្រុក។

ភាពជាដៃគូនេះ ជួយជំរុញ អេ អាយ អេ ខេមបូឌា និងក្លិបបាល់ទាត់បឹងកេត ដើម្បីសម្រេចបាននូវគោលដៅរួមមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ដោយការផ្សព្វផ្សាយពីការលេងបាល់ទាត់ដល់ប្រជាជនកម្ពុជាកាន់តែច្រើន និងបន្តជម្រុញការគាំទ្រនាពេលអនាគត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏គាំទ្រដល់បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការពង្រីកការកីឡាឲ្យបានទូលំទូលាយដើម្បីបង្កើនការយកចិត្តទុកដាក់លើសុខភាព បង្កើតសាមគ្គីភាពក្នុងចំណោមយុវជន និងអាចឲ្យពួកគេប្រើប្រាស់ទេពកោសល្យកីឡារបស់ខ្លួន។

ការប្រកួតនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះបាល់ទាត់យុវជន ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017។ ក្នុងចំណោមនោះ ក្រុមហ៊ុនធានារ៉ាប់រងនេះ ជាដៃគូឧបត្ថម្ភយូរអង្វែងរបស់កម្មវិធីបាល់ទាត់កុមារ និងយុវជន AIA-ISF Youth League ដែលជាលីគបាល់ទាត់មូលដ្ឋានធំជាងគេរបស់កម្ពុជា និងបានផ្ដល់ឲ្យកុមារជួបការខ្វះខាតមានឱកាស​ចូលរួម​លេង​កីឡា និងបណ្ដុះជំនាញសម្រាប់ថ្ងៃអនាគត​។

ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ត្រូវបានសម្ពោធនៅការិយាល័យសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតនិងលោក សំរិទ្ធ មុនី នាយកផ្នែកហិរញ្ញវត្ថុនៃ អេ អាយ អេ ខេមបូឌា ក៏​មាន​ការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា ទីប្រឹក្សាផែនការជីវិត អ្នកតំណាងមកពីសហភាពសហព័ន្ធយុវជនកម្ពុជានិងក្លិបបាល់ទាត់បឹងកេត  រួមជាមួយ​ភ្ញៀវ​កិត្តិយសជាច្រើនទៀត។

ឯកឧត្តម វ៉ាត់ ចំរើន  មានប្រសាសន៍ថា៖ “ខ្ញុំមានជឿជាក់ថា ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍបន្ថែមទៀតលើវិស័យកីឡាក្នុងស្រុក និងបណ្ដុះថ្នាលជើងឯកអត្តពលិកគំរូដែលពោរពេញដោយសមត្ថភាព ដូចដែលបានឃើញនាពេលថ្មីៗនេះតាមរយៈភាពជោគជ័យលើការ​បំបែក​កំណត់ត្រា​របស់​ព្រះរាជាណាចក្រ​ក្នុង​ព្រឹត្តិការណ៍ការប្រកួតកីឡា​ស៊ីហ្គេម​លើក​ទី32។”

“កីឡាបាល់ទាត់ គឺជាកីឡាដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយលីគបាល់ទាត់នេះនឹងផ្តល់លទ្ធភាពឲ្យយុវជនកាន់តែច្រើនមានឱកាសចូលរួមលេងកីឡា ពង្រឹងជំនាញរបស់ពួកគេដើម្បីសម្រេចបាននូវសមត្ថភាពពេញលេញរបស់ពួកគេ។”

ឯកឧត្តមបណ្ឌិត សាយ សំអាល់ មានប្រសាសន៍ថា៖ “យើងមានកិត្តិយសណាស់ដែលបានចូលរួមចំណែកគាំទ្រការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ និងដើរតួនាទីក្នុងការធានាថាយុវជនកម្ពុជាអភិវឌ្ឍខ្លួនលើផ្លូវត្រូវឆ្ពោះទៅរកការទទួលបានសុខភាពកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ​ វាអនុញ្ញាតឲ្យ​ពួកគេ​ដុះខាត់សមត្ថភាពរបស់ខ្លួនកាន់តែប្រសើរក្នុងនាមជាសសរទ្រូងរបស់​ប្រទេស​ជាតិ ដែល​នេះ​ជា​អ្វីដែល សហភាពសហព័ន្ធយុវជនកម្ពុជា ព្យាយាមធ្វើឲ្យសម្រចព្រោះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម និង​ចក្ខុវិស័យ​របស់​សហព័ន្ធ។”

លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន  អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ “ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ក៏ដូចជាសកម្មភាពផ្សេងទៀតរបស់យើង ក្នុងគោលបំណងជួយប្រជាជនកម្ពុជាឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរឡើង។ យើងក៏ចង់ឲ្យយុវជនជំនាន់ក្រោយប្រកាន់យករបៀបរស់នៅដែលសកម្មក្នុងការជួយពង្រឹងសុខុមាលភាពឲ្យកាន់តែប្រសើរឡើង។”

“ការប្រកួតនេះគឺផ្តោតទៅលើយុវជនកម្ពុជា ព្រោះពួកគេនឹងនាំមោទនភាពឲ្យព្រះរាជាណាចក្រកម្ពុជា។ សុខភាពផ្លូវចិត្ត និងផ្លូវកាយរឹងមាំ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការសម្រេចបាននូវភាពជោគជ័យ មិនថាក្នុងវិស័យកីឡា ឬវិស័យផ្សេងទៀតនោះទេ ហើយបើគេយកចិត្តទុកដាក់លើការថែទាំសុខភាពតាំងពីវ័យក្មេង​ គេនឹងទទួលអត្ថប្រយោជន៍កាន់តែច្រើនទៅថ្ងៃអនាគត។”

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា  និងកម្មវិធីទាក់ទងនឹងបាល់ទាត់សម្រាប់កុមារនិងយុវជន សូមផ្ញើអ៉ីម៉ែលលមកកាន់ kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។

 

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com